ស្ទឹងត្រែង ៖ ស្ថិតនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង សហគមន៍ភ្នំជម្រកសត្វ គឺជាគោលដៅទេសចរណ៍មួយក្នុងតំបន់ដែលមានប្រជាប្រិយភាពសម្រាប់ទេសចរក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងទិសដៅកំសាន្ដខុសៗគ្នា ក្រោយការចូលរួមអភិរក្ស និងបានអភិវឌ្ឍន៍ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងមន្ត្រីឧទ្យានុរក្ស។

បើតាមទិន្នន័យរបស់អង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ព្រៃឈើ (NTFP-EP) ក្នុងឆ្នាំ ២០២០ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វនេះ ទទួលបានភ្ញៀវទេសចរជាង ៦ពាន់នាក់ ដែលគិតជាចំណូលបានប្រមាណជិត ២ពាន់ដុល្លារអាមេរិក។ ក្នុងនោះ បានចូលរួមដល់ការអភិរក្សប្រមាណជាង ៣០០ ដុល្លារផងដែរ។

ការចូលរួមមួយនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចតំបន់ទាំងមូល ក៏ដូចជាចំណែកមួយក្នុងការជំរុញសក្ដានុពលខេត្តភាគឦសានមួយនេះឱ្យកាន់តែរីកមុខមាត់ក្នុងចំណោមខេត្តទេសចរណ៍ផ្សេងទៀតផងដែរ។
លោក ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វបានមានប្រសាសន៍ថា កាលពីពេលដែលលោករៀបចំដំបូងក្នុងឆ្នាំ ២០១៤ គឺមានប្រជាជនប្រមាណជាង ៣០០គ្រួសារ ដែលបានចូលរួមក្នុងការជួយសហគមន៍មួយនេះឱ្យរីកលូតលាស់ ហើយមកទល់ពេលនេះ ក៏មានអ្នកចំណូលស្រុកថ្មីបន្ថែមមកជួយលើកាងារសហគមន៍ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

លើសពីនេះទៅទៀត សហគមន៍ក៏ទទួលបានការគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ព្រៃឈើ ( NTFP-EP) ដោយមានការសហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដើម្បីការពារ និងអភិរក្សតំបន់អេកូទេសចរណ៍ទាំងនេះ។ គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វគឺជាតំបន់អេកូទេសចរណ៍ដ៏មានសក្កានុពលមួយក្នុងចំណោមតំបន់៤ផ្សេងទៀត នៅតាមដងទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ សហគមន៍អេកូទេសចរណ៍មួយនេះផងដែរ ចែកចេញជាតំបន់ផ្សេងៗទៀតដូចជា ល្អាងប្រចៀវ ដែលជាទីជម្រករបស់សត្វប្រចៀវ ផ្លូវភ្ជាប់និស្ស័យដែលមានថ្មដុះចេញជាស្ពានសម្រាប់ឆ្លងជ្រលងថ្ម សមុទ្រឈើដែលជាទីខ្ពស់អាចមើលឃើញទេសភាពនៃព្រៃសហគមន៍ទាំងស្រុងបានយ៉ាងដាច់កន្ទុយភ្នែក និងតំបន់ផ្សេងមួយទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content