រដ្ឋ និងវិស័យឯកជនជួបគ្នាពិភាក្សាលើការធ្វើឧស្សាហកម្មបែបទំនើប ផ្ដោតលើការពង្រឹងបណ្ដាញដឹកជញ្ជូន

ភ្នំពេញ ៖ វិស័យរដ្ឋ និងវិស័យឯកជនកាលពីពេលកន្លងទៅថ្មីៗនេះ បានជួបពិភាក្សាគ្នាពីដំណើរការនៃការប្រែក្លាយឧស្សាហកម្មបែបប្រពៃណី ទៅជាឧស្សាហកម្មបែបទំនើប ដោយបានផ្ដោតជាពិសេសលើការពង្រឹងវិស័យដឹកជញ្ជូន។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមការរៀបចំរបស់ក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអគារពាណិជ្ជចំរុះ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ។

តំណាងពីវិស័យរដ្ឋ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញត្រួសៗអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្នុងក្នុងយុទ្ធសាស្ត្រចតុកោនដំណាក់កាលទី៤ គឺការក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងនោះ វិស័យដឹកជញ្ជូនបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដូច្នេះហើយនេះជារឿងអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែង។

ឯកឧត្តម ឈៀង ពេជ្រ បានមានប្រសាសន៍ពីចក្ខុវិស័យរបស់ក្រសួងយ៉ាងដូច្នេះថា ៖

“ក្រសួងមានបំណងក្នុងការប្រែក្លាយប្រព័ន្ធដឹកជញ្ជូនទៅជាហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ បង្កើនសមាហរណកម្មក្នុងតំបន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បង្កើនការប្រកួតប្រជែងឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងផ្នែកភស្តុភា”

ក្រៅពីនោះ ក៏មានផងដែរនូវការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវដែក ផ្លូវទឹក-សមុទ្រ ការដឹកជញ្ជូន និងកំពង់ផែ ការអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាស ការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច និងច្រកទ្វារអន្តរជាតិ និងពាណិជ្ជកម្មឆ្លងព្រំដែន ការពង្រឹងក្របខ័ណ្ឌច្បាប់ជាដើម ដែលសកម្មភាពទាំងនេះ គឺសុទ្ធសឹងតែជាការសម្រួលប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែងាយស្រួលជាងមុន និងមានជម្រើសច្រើនជាងមុន។

ពីទស្សនៈនៃក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon ដែលជានាយកប្រតិបត្តិប្រចាំប្រទេសបានមើលឃើញពីភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលបម្រើឱ្យវិស័យដឹកជញ្ជូន។ ដោយឡែក លោកក៏បានលើកឡើងអំពីឧស្សាហកម្មសំខាន់ៗនៅកម្ពុជាដែលរួមមាន ឧស្សាហកម្មផ្នែកសំលៀកបំពាក់ (44%) ផ្នែកកាបូប (១០%) ផ្នែកស្បែកជើង (9%) កង់ (៥%) និងស្រូវ (២%)​។​ ក្នុងនោះ គោលដៅនាំចេញសំខាន់ៗរួមមាន សហរដ្ឋអាមេរិក (៤៤%) សហភាពអ៊ឺរ៉ុប (១៩%) ប្រទេសក្នុងតំបន់អាស៊ាន (៧%) ចិន (៦%) ជប៉ុន (៦%) និងប្រទេសផ្សេងៗទៀតចំនួន ១៣%។

យ៉ាងណាមិញ មូលហេតុដែលនាំឱ្យតម្រូវការនៃការនៃវិស័យដឹកជញ្ជូនកើនឡើងក៏ដោយសារតែសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមងើបឡើងវិញ ការកើនឡើងនៃផលិតកម្មនៅក្នុងស្រុក និងការរីកចម្រើននៃវិស័យផ្សេងៗ ដែលទាមទារនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោក Lawrence Lennon ។

តាមរយៈឧស្សាហកម្មធំៗ និងគោលដៅនាំចេញសំខាន់ៗដែលលោកបានរៀបរាប់មកនេះ គឺត្រូវការជាចាំបាច់នូវការជួយសម្រួលផ្នែកដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបង្កើនការនាំចេញកាន់តែច្រើន។

គួរកត់សម្គាល់ថា ក្នុងកិច្ចពិភាក្សាខាងលើនេះ ភាគីទាំង២បានបង្ហាញពីក្ដីរំពឹងខ្ពស់ថាការលើកយកប្រធានបទនេះមកជជែក នឹងក្លាយជាចំណែកមួយក្នុងការឈានទៅសម្រេចបាននូវយុទ្ធសាស្ត្រដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមផែនការ និងតាមការកំណត់។ ម្យ៉ាងទៀត ក៏ជាការជូនដំណឹងទៅដល់វិស័យឯកជន ដើម្បីកៀរគរការវិនិយោគបន្ថែមទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ