អ្នកជំនាញ មានសុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការងើបឡើង​វិញ​នៃវិស័យ​អចលនទ្រព្យឆ្នាំ២០២៣ ​និងឆ្នាំ២០២៤​​

ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យ​ក៏ដូចជា​វិស័យ​ជាច្រើនទៀត​នៅតែមានបញ្ហា​ប្រឈម​ ទោះបីស្ថានភាពវិបត្តិ​កូវីដ​១៩បានធូរស្រាល​មួយកម្រិត​ក្ដី តែ​អ្នកជំនាញ​នៃវិស័យនេះនៅតែ​បន្ត​ក្ដីរំពឹង​ខ្ពស់ពីការងើបឡើងវិញ​នៅឆ្នាំបន្តបន្ទាប់ ជាពិសេស​នៅឆ្នាំ២០២៣ ​​និងឆ្នាំ២០២៤ ​ខាងមុខ​នេះ ។

លោក​ ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា (CVEA) ​បានឱ្យដឹងថា បន្ទាប់ពីកម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ – ៤១  និងកិច្ចប្រជុំពាក់ព័ន្ធ ពិភពលោកបាន​ស្គាល់កម្ពុជា​កាន់តែ​ច្បាស់ ដោយមានមេដឹកនាំរបស់ប្រទេសនានា​បានមកដល់​កម្ពុជា​រួមជាមួយនឹ​ងបណ្ដា​សារព័ត៌មាន​អន្តរជាតិ​មក​ជាមួយផងដែរ ​ដូច្នេះ​គេ​នឹ​ងផ្សព្វផ្សាយ​ពីអ្វីដែលកម្ពុជា​មានទៅកាន់​ប្រជាជន​ក៏ដូចជា​វិនិយោគិន​របស់ពួកគេ​។​

លោកបន្តថា ៖

“ក្រោយកិច្ចប្រជុំ​អាស៊ាននេះ​ទៅ ​​កម្ពុជា​អាច​នឹងទទួលបាន​នូវការ​វិនិយោគ​ពីបណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ផ្សេងៗទៀត​ដែលមានមេដឹកនាំចូល​រួមក្នុងកិច្ច​ប្រជុំ​នេះដែរ ដូចជា​សហរដ្ឋអាមេរិក, ​ជប៉ុន, និងកូរ៉េ​ខាងត្បូងជាដើម​។ ​បន្ទាប់ពីឆ្នាំនេះ​ទៅ​ នៅឆ្នាំ២០២៣ ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ដែល​​ព្រឹត្តិការណ៍​នេះដែរ​នឹង​នាំមក​នូវទេសចរ​ពីប្រទេស​នានា​ចូលមកកម្ពុជា ពេលនោះហើយ​ដែល​ធ្វើឱ្យ​ក​ម្ពុជា​​​​កាន់តែមាន​កេរ្តិ៍ឈ្មោះ​លើឆាកអន្តរជាតិ​បន្ថែមទៀត”

អ្នក​ស្រី​ អាន សុធីតា​ នាយិកា​នៃក្រុមហ៊ុន ​PropNex Cambodia ក៏បានមានប្រសាសន៍​តាមទូរសព្ទឱ្យដឹងផង​ដែរ​ថា ​​ការ​ដែលកម្ពុជា​ចំណាយ​ប្រាក់​ក្នុងការរៀបចំព្រឹត្តិការណ៍​អន្តរជាតិ​នឹង​ធ្វើឱ្យកម្ពុជា​ទទួលបានអត្ថ​ប្រយោជ​ន៍​​ម​ក​វិញ ហើយនៅក្រោយព្រឹត្តិការណ៍​អន្តរជាតិនេះទៅ​ កម្ពុជាត្រូវតែត្រៀមខ្លួន​ក្នុងកា​រ​ស្វា​​គ​មន៍​​វិនិយោគិន​បរទេស​មកពីបណ្ដាប្រទេស​នានា ទាំង​នៅក្នុង និងក្រៅ​តំបន់អាស៊ាន​ ។

អ្នកស្រីបន្តថា​ ៖

“អ្វីដែលកម្ពុជាគួរត្រៀមខ្លួន​សម្រាប់ការ​មកដល់​នៃ​វិនិយោគិន​បរទេស​គឺ​ត្រៀមរួចរាល់នូវច្បាប់​គតិយុត្តិ​នានា ​ដើម្បីសម្រួល​ដល់ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​​ទាំង​នោះ ហើយក្នុងនោះដែរធនធាន​មនុស្សក៏ជា​កត្តា​សំខាន់​ក្នុងការ​សម្រួលដល់ការ​ងារ​វិនិយោគរបស់ពួកគេ​ដែរ​”

លោក ខន គង្គា​ នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia ដែលជាអ្នកជំនាញទីផ្សារ​ខុនដូ​មួយរូប​ក៏បានរំពឹងថា​ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ទាំងអ្នកវិនិយោគ ទាំងបណ្តាញភ្នាក់ងារ ត្រូវ​ត្រៀមខ្លួន​ក្នុងកា​រស្វាគមន៍វិនិយោគិន​ និងទេសចរ​ ដែលនឹងធ្វើឱ្យ​ការអភិវឌ្ឍ​ខុនដូ និងតម្រូវការ​ទីផ្សារ​ងើបឡើង​ខ្ពស់​ឡើង​វិញ​ ហើយអាច​នឹង​ខ្លាំង​ជាង​ឆ្នាំ២០១៩​ទៅទៀត ។

ឆ្នាំ២០២២​នេះ ទីផ្សារ​នៅមានបញ្ហា​ប្រឈម​ តែ​ការ​លក់​ខុនដូរបស់ក្រុមហ៊ុនមួយ​ចំនួន​នៅតែ​ទទួលបា​ន​លទ្ធផលល្អ​ ដូច្នេះ​ហើយ​នៅឆ្នាំ​២០២៣​ និងឆ្នាំ២០២៤​ ទីផ្សារ​នឹង​ល្អជាង​នេះ ​ពីព្រោះ យើង​មើលឃើញថា​កិច្ចប្រជុំ​ដែលមានមេដឹកនាំពិភពលោកចូលរួមបានប្រព្រឹត្ត​ទៅដោយ​រលូន​​មិនមានបញ្ហា​អ្វីទេ ហើយពេលពួកគេត្រលប់ទៅវិញ​ ពួកគេ​នឹងផ្សព្វផ្សាយ​ក៏ដូចជា​ជំរុញឱ្យវិនិយោគិន​របស់ពួកគេ​ចូល​មក​កម្ពុជា​ស្វែងរកការ​វិនិយោគ។ នេះជាការលើកឡើងរបស់លោក ខន គង្គា ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា