រុស្ស៊ី ប្រើប្រាស់ ISS ជាកូនអុកដាក់សំពាធ និងគំរាមអាមេរិកយ៉ាងញឹកញាប់បំផុត

កាលពីចុងខែកក្កដាកន្លងមកនេះ រុស្ស៊ី បានប្រកាសសាជាថ្មីថានឹងធ្វើការដកខ្លួនចេញពីស្ថានីយ៍អវកាសអន្តរជាតិ ISS ហើយនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តី ការប្រកាសដកខ្លួននេះមិនមែនជាលើកដំបូងនោះទេ ប៉ុន្តែប្រហែលអាចជាការប្រកាសលើកចុងក្រោយ ពីព្រោះថារដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាក់ច្បាស់ហើយថា ទីភ្នាក់ងារស្រាវជ្រាវទីអវកាស Roscosmos នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសមួយដោយខ្លួនឯងចាប់ពីឆ្នាំ២០២៤ខាងមុខនេះទៅ។

ចាប់តាំងតែពីត្រូវបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៩០មក ស្ថានីយ៍អវកាសអន្តរជាតិ ISS បានក្លាយទៅជាក្តារអុកដ៏សំខាន់រវាងទំនាក់ទំនងអាមេរិក និងរុស្ស៊ីក្នុងបញ្ហាភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា។ ដោយឡែក គិតត្រឹមឆ្នាំ២០១៤ រុស្ស៊ី ធ្លាប់បានប្រើប្រាស់បញ្ហា ISS ក្នុងការដាក់សំពាធទៅលើសហរដ្ឋអាមេរិកជុំវិញដំណោះស្រាយនៅតំបន់ Crimea ជាមួយនឹងអ៊ុយក្រែនដោយទាមទារឲ្យអាមេរិកក្នុងការទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី។

ជាការឆ្លើយតបក្រោយការបដិសេធរបស់អាមេរិក រដ្ឋាភិបាលប្រទេសរុស្ស៊ី បានសាងសង់ទីតាំងបាញ់បង្ហោះ និងបញ្ជូនអវកាសយានិកសម្រាប់ ISS នៅទឹកដី Crimea ហើយប្រកាសមិនទទួលយកអវកាសយានិកអាមេរិកធ្វើដំណើរជាមួយគ្នាទៅ ISS នោះឡើយ ពីព្រោះថានៅក្នុងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវលើកិច្ចការងារនេះ ហើយអវកាសយានិកអាមេរិកទាមទារចាំបាច់ត្រូវធ្វើដំណើរមករុស្ស៊ីដើម្បីហ្វឹកហាត់ការប្រើប្រាស់គ្រាប់រ៉ូក្កែត Soyuz rocket។ រហូតដល់ឆ្នាំ២០២០ ទើប NASA របស់អាមេរិកបានសហការជាមួយនឹង SpaceX ដើម្បីអាចបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ស្ថានីយ៍អន្តរជាតិឡើងវិញ។

ជាថ្មីម្តងទៀត នៅឆ្នាំ២០២១ រុស្ស៊ី បានគំរាមកំហែងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាដៃគូជាមួយនឹងស្ថានីយ៍អវកាសអន្តរជាតិ  ISS ជុំវិញបញ្ហាទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។ នៅអំឡុងខែវិច្ឆិកា ក្នុងឆ្នាំដដែល រុស្ស៊ី បានទទួលជោគជ័យក្នុងការធ្វើតេស្តបាញ់ផ្កាយរណបដែលរុស្ស៊ីចាត់ទុកថាជាផ្កាយរណបចារកម្មដោយប្រើប្រាស់មីស៊ីលប្រឆាំងផ្កាយរណប ហើយវាបានបន្សល់ទុកនូវបំណែកផ្កាយរណបដល់ទៅរាប់ពាន់ចំណែកហោះក្នុងអាកាស។

ហេតុការណ៍នេះបានធ្វើឲ្យមន្ត្រីអាមេរិកជាច្រើនបានបង្ហាញពីក្តីព្រួយបារម្ភថា បច្ចេកវិទ្យាមីស៊ីលរបស់រុស្ស៊ីមួយនេះពិតជាអាចបាញ់បំផ្លាញស្ថានីយ៍អវកាសអន្តរជាតិ  ISS បានយ៉ាងងាយ។ ការតេស្តសាកល្បងលើកនេះមិនត្រឹមតែបានបង្ហាញអំពីសមត្ថភាពរបស់រុស្ស៊ីក្នុងបាញ់ទំលាក់ផ្កាយរណបពីផែនដីនោះទេ ប៉ុន្តែវាបានបង្កការភ័យខ្លាំងយ៉ាងខ្លាំងសម្រាប់ក្រុមអវកាសយានិកអន្តរជាតិដែលកំពុងធ្វើការនៅ ISS គ្រានោះផងដែរ ដោយពួកគេត្រូវបានជម្លៀសចេញពី ISS ដោយយានសង្គ្រោះបន្ទាន់នឹងរង់ចាំរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់អស់រយៈពេលជាច្រើនម៉ោង។

ចុងក្រោយបំផុត កាលពីខែកុម្ភៈដើមឆ្នាំ២០២០កន្លងមកនេះ អតីតប្រធានទីភ្នាក់ងារស្រាវជ្រាវអវកាសរុស្ស៊ី លោក Dmitry Rogozin បានគំរាមក្នុងការបាញ់ទម្លាក់ ISS ឲ្យធ្លាក់ដល់ដី ហើយមួយខែបន្ទាប់រុស្ស៊ីបានប្រកាសឈប់ធ្វើការជាមួយនឹងអាល្លឺម៉ង់ក្នុងបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅឯស្ថានីយ៍អវកាស ISS ហើយមិនត្រឹមតែប៉ុណ្ណោះនឹងបញ្ចប់ការលក់ម៉ាស៊ីនគ្រាប់រ៉ូក្កែតទៅឲ្យអាមេរិកដែលជាយូរមកហើយ NASA តែងតែមានឈ្មោះជាអតិថិជនធំជាងគេរបស់រុស្ស៊ី។ គួររំលឹកដែរថា ISS គឺជាកិច្ចសហប្រតិបត្តិការដំបូងគេចាប់តាំងតែពីពេលបញ្ចប់សង្គ្រាមត្រជាក់រវាងអាមេរិក និងសហភាពសូវៀត ហើយក៏ជាកិច្ចសហប្រតិបត្តិការចុងក្រោយបំផុតរវាងអាមេរិក និងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះផងដែរ។ តាមរយៈការចេញផ្សាយដោយ AP បណ្តាអ្នកជំនាញជាច្រើនបាននាំគ្នាបង្ហាញពីក្ដីព្រួយបារម្ភថា ការសម្រេចចិត្តរបស់រុស្សីនឹងអាចផ្តល់ផលលំបាកយ៉ាងខ្លាំងចំពោះប្រតិបត្តិការការងារប្រចាំថ្ងៃ ខណៈដែល NASA សង្ឃឹមថានឹងអាចបន្តដំណើរការស្ថានីយ៍នេះបានយ៉ាងហោចណាស់ត្រឹមឆ្នាំ២០៣០ខាងមុខមុនដាក់ឲ្យ ISS ចូលនិវត្តជាផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ