គួរស្វែងយល់ពីភាពជោគជ័យនៃការវិលត្រឡប់របស់ Huawei

បរទេស ៖ ពេលវេលាដ៏លំបាករយៈពេលជិត៥ឆ្នាំ តាំងតែពីឆ្នាំ២០១៩នៅពេលដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Donald Trump បានសម្រេចចិត្តដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដែលជាលទ្ធផលប្រាក់ចំណូលដល់ទៅ៣០ពាន់លានដុល្លារត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំពីមុខជំនួញលក់ស្មាតហ្វូន។

ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានធ្វើឲ្យ Huawei មិនអាចទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតផលបន្ទះឈីបដើម្បីដំណើរការផែនការ 5G ព្រមទាំងបាត់បង់កិច្ចសហប្រតិបត្តិការជាមួយនឹង Google Service ធ្វើឲ្យគ្រប់ស្មាតហ្វូនរបស់ Huawei មិនអាចទទួលបានសេវាកម្ម GMS (Google Mobile Service) បន្តទៀត និងការរារាំងមិនអាចដំណើរការប្រព័ន្ធ Android system ផងដែរ។

ទោះបីជាយ៉ាងណាក្តី រយៈពេលកន្លងមក Huawei បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលទាំងដែលមិនអាចប្រតិបត្តិការអាជីវកម្មលក់ស្មាតហ្វូនក្តី ហើយគិតត្រឹម៣ខែដំបូងឆ្នាំ២០២៤នេះ Huawei អាចរកបានប្រាក់ចំណូលកើនឡើងខ្ពស់មកវិញ។

យោងតាមរបាយការណ៍ធ្វើឡើងដោយ China’s National Interbank Funding Center បានបង្ហាញថា Huawei អាចទទួលបានប្រាក់ចំណូលកើនឡើងដល់ទៅ៣៧ភាគរយត្រូវជា ប្រមាណ ១៧៨,៥ពាន់លានយ័ន ធ្វើឲ្យប្រាក់ចំណេញសុទ្ធកើនឡើង ៥៦៤ភាគរយ ឬត្រូវជា ១៩,៦៥ពាន់លានយ័ន (២,៧១ពាន់លានដុល្លារ)។

ភាពជោគជ័យនៃការវិលត្រឡប់មកវិញលើកនេះមិនបានមកដោយងាយស្រួលពេកនោះទេ ដោយក្នុងនោះអ្នកនាំពាក្យរបស់ Huawei បានលើកឡើងថា មានកត្តាជាច្រើនដែលនាំឲ្យក្រុមហ៊ុនអាចចាប់បានទីផ្សារមកវិញដោយក្នុងនោះមានទាំងការធ្វើទំនើបកម្មបច្ចេកវិទ្យា បច្ចេកវិទ្យាឆ្លាតវ៉ៃ និងការដកខ្លួនចេញពីអាជីវកម្មដែលបញ្ចេញការបំពុលបរិយាកាស (decarbonization)ជាដើម។

ក្រុមហ៊ុនក៏បានលើកឡើងផងដែរអំពីបញ្ហាឧស្សាហកម្ម និងទីផ្សារពិភពលោកដែលនឹងអាចនៅតែមានភាពមិនប្រាកដប្រជាសម្រាប់ពេលវេលាដែលនៅសេសសល់ក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងនៅតែបន្តបង្កើតយន្តការសម្រាប់ភាពបន្តនៃអាជីវកម្មសកល និងប្រតិបត្តិការដ៏រហ័សរហួនយ៉ាងមានទំនុកចិត្តដើម្បីសម្រេចឲ្យបានតាមគោលដៅអាជីវកម្មប្រចាំឆ្នាំ និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។

តាមពិត ភាពជោគជ័យរបស់ Huawei ក្នុងដំណើរវិលត្រឡប់លើកនេះត្រូវបានបង្ហាញតាំងតែពីឆ្នាំ២០២៣មកម្ល៉េះ។ របាយការណ៍នៃប្រាក់ចំណូលកាលពីឆ្នាំកន្លងទៅគឺជាអត្រាកើនឡើង
ខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ ពោល ក៏ដោយសារតែការស្ទុះងើបឡើងវិញនៃប្រតិបត្តិការទិញពីសំណាក់អតិថិជនថ្មីរបស់ខ្លួនទៅលើគ្រប់ប្រភេទអាជីវកម្ម និងផលិតផលថ្មីៗរបស់ខ្លួនផ្សេងទៀត។

គួរឲ្យដឹងដែរថា ការងើបឡើងវិញរបស់ Huawei លើកនេះ ក្រុមហ៊ុនមិនបានផ្តោតសំខាន់តែទៅលើស្មាតហ្វូនទៀតឡើយ ដោយក្នុងនោះសូម្បីតែបច្ចេកវិទ្យាបន្ទះឈីបសំភារៈប្រើប្រាស់ និងរថយន្តអគ្គិសនីជាដើម។ ដូច្នេះ អ្វីដែលគេអាចរៀនសូត្របានពីភាពជោគជ័យរបស់ Huawei ក្នុងការវិលត្រឡប់បើទោះបីជាបន្តមានសំពាធពីទណ្ឌកម្មអាមេរិកក្តី ក៏ក្រុមហ៊ុនយក្សមួយនេះអាចធ្វើខ្លួនឲ្យស្របទៅតាមបច្ចេកវិទ្យា និងតំរូវការទីផ្សារនាពេលបច្ចុប្បន្ន ដែលក្នុងនោះមានទាំងការពឹងផ្អែកលើខ្លួនឯងចំពោះបច្ចេកវិទ្យាបន្ទះឈីបនិងការផលិតរថយន្តអគ្គិសនី ដោយការចាប់យកតែទីផ្សារក្នុងស្រុកជាមុនសិន។

ជាមួយគ្នានេះ ក្នុងពេលដែលស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលផងនោះ Huawei ក៏បានបង្ហាញពីបទពិសោធដ៏ល្អមួយទៀតគឺការបត់បែនបានខ្លាំង និងឆាប់រហ័សទៅតាមសមត្ថភាព និងតំរូវការជាក់ស្តែងនៃទីផ្សារដែលជាឧទាហរណ៍ស្រាប់ Huawei មិនផលិតតែស្មាតហ្វូនទៀតទេ ប៉ុន្តែក៏បានចាប់យកការផលិតរថយន្តអគ្គិសនី និងការអភិវឌ្ឍប្រព័ន្ធមុខងារក្នុងរថយន្តអគ្គិសនីដើម្បីលក់បន្តជាដើម។

ចំពោះការលក់ផលិតផល និងសេវាកម្មថ្មីៗនេះ បច្ចុប្បន្ន Huawei បានចាប់ផ្តើមលក់ប្រព័ន្ធជំនួយរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ចិនដែលយ៉ាងហោចណាស់មានចំនួន៧មកហើយក្នុងពេលដែលខ្លួនក៏កំពុងចាប់ផ្តើមអភិវឌ្ឍ និងលក់ស្មាតហ្វូនប្រភេទ Pura 70 ជាច្រើនម៉ូដេលចូលក្នុងទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ