សម្តេចធិបតី ៖ រយៈពេល៤២ខែ រាជរដ្ឋាភិបាលចំណាយថវិកាជិត ១,៣ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ

ប៉ារីស ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល ៤២ខែ អំឡុងពេលបញ្ហាជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជិត ១ ៣០០ លានដុល្លារ (១,៣ពាន់លានដុល្លារ) ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ៧០ ម៉ឺនគ្រួសារ គិតជាចំនួនប្រជាជនជិត ២ លាន ៧ សែននាក់ ដែលទទួលបានផលពីការឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះ នាឱកាសជួបសំណេះសំណាលបងប្អូនសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប នៅទីក្រុងប៉ារីស​ ប្រទេសបារាំង ល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាន៍ដូច្នេះថា រាជរដ្ឋាភិបាលបានចេញគោលការដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងរយៈពេល ៤២ ខែ ដែលយើងអនុវត្តចាប់តាំងពីឆ្នាំ២០២០ មក ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ ក្រោយមកក៏បានពង្រីកដល់ក្មេងៗ អាយុពីកើតដល់ ៥ឆ្នាំ និងផ្សេងៗទៀត និងអ្នកមានផ្ទុកមេរោគអេដស៍ផ្សេងៗ។

សម្តេចធិបតី បានថ្លែងបន្តថា ៖

“ក្នុងរយៈពេល ៤២ខែនេះ រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២លាន ៧សែននាក់ បានទទួលផលពីជួយឧបត្ថម្ភសាច់ប្រាក់ជូនទៅគាត់តែម្តង ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល”។

សម្តចធិបតី បានលើកឡើងថា ក្រោយពីវិបត្តិជំងឺកូវីដ១៩ ពិភពលោកបន្តជួបវិបត្តិថាមពលមួយផ្សេងទៀត ដែលកើតចេញពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈឹមបូព៌ា។ ក្នុងឆ្នាំនេះ ប្រទេសទាំងអស់កំពុងព្យាកររឿង អ៊ែនីញូ (El Nino) ស្រូវឡើងថ្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ត តែអ្នកប្រើប្រាស់កំពុងព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមវិធានការដើម្បីដោះស្រាយក្នុងកម្រិតណាមួយផងដែរ។ នៅពេលនេះ នៅកម្ពុជាកន្លែងខ្លះគឺកំពុងព្យាករមើលលើការប្រើប្រាស់ទឹករវាងការធ្វើស្រែ ជាមួយនឹងទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយកន្លែងខ្លះរដ្ឋបាលខេត្តបានចេញគោលការណ៍ណែនាំរួចហើយឱ្យមានការផ្អាកធ្វើស្រែប្រាំង ដើម្បីកុំឱ្យជួយបញ្ហា ហើយដែលបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជាទេ នៅប្រទេសបារាំង អូស្ត្រាលី និងប្រទេសផ្សេងៗទៀត នៅពេលតែដល់ខែស្ងួតខ្លាំង គឺនឹងមានការណែនាំក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ។

អំឡុងពេលពេលជួបសំណេះសំណាលនេះដែរ សម្តេចធិបតីក៏បានលើកឡើងពីសំពាធអតិផរណាដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចលើពិភពលោក រួមទាំងកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជរដ្ឋាភិបាលបានដាក់ចេញគោលការឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត សម្រាប់គ្រួសារងាយរងហានិភ័យ ដោយសំពាធអតិផរណា ដែលរដ្ឋាភិបាលបានអនុវត្តពីចុងឆ្នាំ២០២២ មកដល់ពេលនេះអ្នកដែលបានផលប្រយោជន៍ពីការជួយនេះមានជាង ៤៩ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១លាន ៨សែននាក់ ហើយនឹងមានបន្ថែមតទៅទៀត ដើម្បូជួយដល់ប្រជាពលរដ្ឋក្នុងពេលលំបាក ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលត្រូវជួយដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា នៅពេលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាត រាជរដ្ឋាភិបាល យកចិត្តទុកដាក់គ្រប់ពេលវេលា និងបានចំណាយទុនច្រើនណាស់ដើម្បីជួយប្រជាពលរដ្ឋ ទោះបីជារដ្ឋមានទុនតិច តែបើគិតពីអ្វីដែលរដ្ឋបានចេញរួចហើយនេះគឺមានច្រើនហើយ តែទោះយ៉ាងណាការចំណាយទុនគឺជាការចាំបាច់ដើម្បីជួយដល់ប្រជាពលរដ្ឋ ទោះជាការចំណាយប៉ុន្មានក៏រដ្ឋត្រូវតែធ្វើផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ