ចំណេះដឹងហិរញ្ញវត្ថុ នឹងជួយឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ គឺជាកិច្ចការអាទិភាពមួយដ៏សំខាន់សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។ ចំណេះដឹងហិរញ្ញវត្ថុនឹងជួយឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រួសារ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមជាតិ។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងដូច្នេះក្នុងកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី២» នៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ។

លោកជំទាវ បានលើកឡើងថា៖

«នាពេលកន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និងសាធារណជនឱ្យកាន់តែទូលាយ។ កិច្ចខិតខំប្រឹងប្រែងទាំងនោះរួមមានការអនុវត្តនូវយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍តាមរយៈបណ្តាញសង្គមរបស់សមាគម ដែលមានការចូលរួមពីសមាជិករបស់សមាគម និងដៃគូផ្សព្វផ្សាយនានា។ សមាគមបានជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគមឱ្យរៀបចំមាតិការចំណេះដឹងហិរញ្ញវត្ថុ និងផ្សព្វផ្សាយឱ្យបានទំលំទូលាយជូនសាធារណជន និងអតិថិជន។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុ ក៏បានចូលរួមជាមួយធនាគាជាតិនៃកម្ពុជា ក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ជាមួយក្រសួងអប់រំ យុវជន និងកីឡា»។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលបានបន្តថា៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជាមួយធនាគាជាតិនៃកម្ពុជារៀបចំសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើទ្បើងជាប្រចាំនៅតាមបណ្តាខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតំបន់មូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ បានសហការរៀបចំ និងអនុវត្តគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ចាប់តាំងពីឆ្នាំ២០២៣ ។ ក្រៅពីនេះ សមាគមបាន និងកំពុងដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ គម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសនៅតាមសហគមន៍មូលដ្ឋានដោយជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុក្លាយជាសូចនាករមួយនៃភូមិ-ឃុំ មានសុវត្ថិភាពត្រឹមឆ្នាំ២០៣០។

គម្រោងនេះដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងទទួលបានការគាំទ្រ និងកិច្ចសហការពីសមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដោយជាលទ្ធផល មកទល់នឹងពេលនេះ គម្រោងបាន និងកំពុងអនុវត្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមបណ្តាឃុំនីមួយៗ ក៏ដូចជាការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលដល់គ្រូលបង្គាល ព្រមទាំងសម្រេចបាននូវការបោះពុម្ពសៀវភៅមេរៀនអំពីការពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុក្នុងសហគមន៍ដោយជោគជ័យផងដែរ។ សមាគមក៏កំពុងរៀបចំបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជនផងដែរ តាមរយៈភ្នាក់ងារឥណទានដែលជាបុគ្គលិករបស់គ្រឹះស្ថានសមាជិករបស់សមាគម។

លោកជំទាវ ឌិត នីតា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដែលសមាគមបានអនុវត្ត និងគ្រោងអនុវត្តជាបន្តបន្ទាប់ មិនត្រឹមតែចូលរួមសម្រេចបានផែនការយុទ្ធសាស្ត្ររបស់សមាគមប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកដ៏សំខាន់ដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជា និងគោលនយោបាយផ្សេងៗទៀតរបស់រដ្ឋាភិបាលផងដែរ។

គួរំលឹកផងដែរថា កាលពីកិច្ចពិភាក្សាលើកទី១ កម្មវិធីវិថីហិរញ្ញវត្ថុបានលើកយកប្រធានបទស្តីពី «រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ» ដែលបានផ្តល់ចំណេះដឹងទៅកាន់អ្នកចូលរួមថា ការរៀបចំគោលដៅអនាគតត្រូវចាប់ផ្តើមពីការរៀបចំផែនការហិរញ្ញវត្ថុជាមុន ដែលអាចជួយឱ្យយើងមានផែនទីបង្ហាញផ្លូវមួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជា សម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នៅពេលមានអាសន្ន សម្រាប់គោលដៅអនាគត ការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ ផែនការហិរញ្ញវត្ថុ ក៏អាចជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្ស-និស្សិតឱ្យមានលទ្ធភាពកំណត់ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ បង្កើតទំលាប់សន្សំ បណ្តុះគំនិតវិនិយោគដោយថ្លឹងថ្លែងផលចំណេញជាមួយហានិភ័យ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់។

គួរកត់សម្គាល់ថា ក្រុមហ៊ុន Apsara Media Services (AMS) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) គ្រឹះស្ថានជាសមាជិករបស់សមាគមទាំងពីរ ដៃគូទាំងជាតិ និងអន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារផ្សព្វផ្សាយ និងពង្រឹងចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាក្នុងគ្រប់កម្រិត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ