អារ៉ាប់ ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Saudio Aramco បានធ្វើការបង្ហាញជាផ្លូវការនូវរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនគិតត្រឹមត្រីមាសដំបូងឆ្នាំនេះដែលមានការកើនឡើងដល់ទៅ៨២ភាគរយក្នុងពេលដែលទីផ្សារពិភពលោកកំពុងមានតម្រូវការយ៉ាងខ្លាំង ហើយវាមានកំណើនស្របទៅនឹងការព្យាករណ៍របស់អ្នកជំនាញៗផងដែរ។

Aramco គឺជាក្រុមហ៊ុនស្តង់ដាដែលមានកម្រិតស្មើទៅនឹងក្រុមហ៊ុនយក្សអាមេរិក Apple Inc. ជាក្រុមហ៊ុនដែលមានតម្លៃជាងគេបំផុតលើពិភពលោក។ គិតត្រឹមខែមីនាកន្លងទៅនេះក្រុមហ៊ុនអាចប្រមូលបានប្រាក់ចំណូលប្រហែលជា ៣៩,៥ពាន់លានដុល្លារធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២១ ដែលក្រុមហ៊ុនរកបានត្រឹមតែ២១,៧ពាន់លានដុល្លារ។

កន្លងមកក្រុមអ្នកជំនាញវិភាគល្បីៗ១២នាក់បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុននឹងអាចរកប្រាក់ចំណូលបានប្រមាណជា ៣៨,៥ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែការកើនឡើងលើសពីការរំពឹងទុកនេះក៏បានដោយសារតែការបញ្ជាទិញយ៉ាងច្រើនពីសំណាក់ក្រុមហ៊ុនថាមពលយក្សរបស់ពិភពលោកធំៗ ដូចជា BP ផង និង Shell ផង ក្នុងអត្រាដ៏ច្រើនមួយមិនធ្លាប់មានរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះផងដែរ។
គួរឲ្យដឹងដែរថា ក្នុងដំណាក់កាលវិបត្តិថាមពលនេះប្រទេសក្នុងប្លុក OPEC+ នៅតែបានសម្រេចចិត្តក្នុងការបង្កើនផលិតកម្មប្រចាំខែតិចតួចប៉ុណ្ណោះ ហើយពួកគេតែងតែបានលើកឡើងពីមូលហេតុដែលបានបណ្តាលឲ្យប្រេង និងហ្កាសឡើងថ្លៃដោយសារតែបញ្ហាវិបត្តិនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីព្រមទាំងបញ្ហាបិទទ្វារតំបន់មួយចំនួនរបស់ប្រទេសចិនដោយសារការរីករាលដាលនៃវិរុសកូវីដផង។
ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងប្រមាណជា៣៧ភាគរយតាំងតែពីដើមឆ្នាំកន្លងមកនោះប្រធានប្រតិបត្តិ លោក Amin Nasser បានថ្លែងថា ៖ នៅអំឡុងត្រីមាសដំបូងយុទ្ធសាស្ត្រសំខាន់របស់ Aramco គឺការបង្កើនផលិតកម្មបូមប្រេងដើម្បីផ្គត់ផ្គង់អតិថិជននៅអាស៊ីនិងអឺរ៉ុប ហើយនឹងបន្តការបំពេញបន្ថែមទៅតាមគោលដៅផ្សេងទៀតនាពេលខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content