CBRE ៖ ការ​វិនិយោគ​លើ​វិស័យ​សំណង់នៅមិនទាន់​វិល​ត្រលប់មកដូច​ស្ថានភាពកាលពីមុន​នៅឡើយ

ភ្នំពេញ ៖ យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​ភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិប្រចាំកម្ពុជា CBRE Cambodia បានបង្ហាញ​ឱ្យដឹងថា ការ​វិនិយោគលើវិស័យ​សំណង់ក្នុងប្រទេស​កម្ពុជានា​ឆ្នាំ២០២៤​កន្លងទៅនេះ នៅមិនទាន់​វិល​ត្រលប់​ដូច​មុន​វិប​ត្តិ​​កូវី​ដ១៩​នៅឡើយ​ទេ ខណៈដែលទាំងគម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ និងក្រឡាផ្ទៃសាងសង់ច្រើនជាង​គេកាលពីអំឡុងឆ្នាំ២០២៤ គឺជា​គម្រោង​វិនិយោគលើ​លំនៅឋាន ហើយ​ក្រៅពីនេះ មាន​គម្រោ​ង​ឧស្សាហកម្ម ទេសចរណ៍ និង​ពាណិជ្ជកម្ម​ ។

របាយការណ៍​របស់ ​CBRE Cambodia បានឱ្យដឹងថា នៅក្នុង​ឆ្នាំ២០២៤​ គម្រោង​វិនិយោគ​ក្នុងវិស័យ​សំ​ណ​ង់​​មានចំនួនជាង ​២៦៦០​គម្រោង ដោយ​មានផ្ទៃក្រឡា​សរុប​ប្រមាណជាង​ ១២​លាន​ម៉ែត្រ​ការ៉េ ។ ក្នុង​ចំណោម​គម្រោង​វិនិយោគវិស័យ​សំណង់ទាំង​អស់ មាន ​៣៤,៤ភាគរយ​បាន​បញ្ចប់ការសាងសង់,​ ៤០,៨ភាគរយ​កំពុងសាងសង់​ និងប្រមាណ ១៩,៤​ភាគរយ​ស្ថិតនៅក្នុ​ងដំណាក់​កា​ល​​​​​កំពុង​រង់​ចាំការ​សាងសង់ ។

អ្នកជំនាញ ​និងជាអ្នក​វិនិយោគនៅក្នុងវិស័យ​អចលន្រព្យ​ និង​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យដឹងថា នៅក្នុងវិស័យ​អច​លន​ទ្រព្យ​ទាំង​មូល មិនមែន​គ្រប់ផ្នែក​សុទ្ធតែធ្លាក់​ចុះ ឬជាប់គាំង​នោះទេ ជាក់ស្ដែង​សំណង់​បានថយចុះ ឬ​ក៏​នៅ​​ទ្រឹង​ក៏ពិត​មែន ប៉ុន្តែផ្នែក​ផ្សេង​ដូចជា​ការសាងសង់ឃ្លាំង និងរោងចក្រ​ បានកើនឡើង​គួរឱ្យ​កត់សម្គាល់​ ព្រោះក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំចុងក្រោយមកនេះ ការ​វិនិយោគ​លើ​ឧស្សាហកម្ម រោងចក្រ​ សហគ្រាស​​ ឃ្លាំង​ស្តុក​ទំនិ​ញ​​​​បានកើនឡើង​ និង​មានអ្នក​វិនិយោគចូលមកជា​ហូរហែ។

អ្នកឧកញ៉ា​ សៀ ឬទ្ធី​ ប្រធានក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បាន​ផ្ដល់ជា​យោបល់​អ្នក​វិនិយោគ​ក្នុងវិស័យ​អចល​ន​ទ្រព្យ​កម្ពុជា គួ​រសម្លឹង​រកទីតាំង​សាងសង់ឃ្លាំង ឬរោងចក្រ​ដើម្បីបំពេញតម្រូវ​ការ​ដល់​អ្នកវិនិយោគ ទាំង​ក្នុង​ និងក្រៅ​ប្រទេស ​ជាពិសេស​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំបន្តបន្ទាប់ ។ ប៉ុន្តែ​សម្រាប់ការ​វិនិយោគ​លើ​សំណង់​ផ្សេង​ទៀត​ ដូចជា អគារ​ខុនដូ ការិយាល័យ និង​លំនៅឋាន​ជា​ដើម អាច​នឹង​បន្តនៅទ្រឹង​ ។

​បើតាម​របាយការណ៍របស់​ IMF ក៏បានព្យាករថា វិស័យសំណង់​ និងអចលនទ្រព្យ​នៅ​កម្ពុជាឆ្នាំ២០២៥នេះ នឹង​បន្ត​ស្ថិតនៅក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​ឆ្នាំ២០២៤​កន្លងទៅដែរ ដោយមិនទាន់មាន​សញ្ញា​នៃកា​រប្រែ​ប្រួល​ជាវិជ្ជមាននៅឡើយ ។ ប៉ុន្តែ មានការ​រំពឹងទុកថា​ វិស័យនេះ អាច​នឹង​ប្រសើរ​ឡើងវិញ​បន្តិច​ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​មេដឹកនាំសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ ដោយសារតែ​ការដាក់ពន្ធ និង​សង្គ្រាមពាណិជ្ជកម្មរវា​ងប្រទេស​មហា​អំណាចសេដ្ឋកិច្ច​ធំៗលើពិភពលោក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *