កម្ពុជា និងសហភាពអឺរ៉ុប ឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ កិច្ចសន្ទនាដ៏ល្អ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់

កម្ពុជា និងសហភាពអឺរ៉ុប (EU) បានឯកភាពគ្នា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងទ្វេភាគី និងកិច្ចសន្ទ​នា​ដ៏ល្អ ក្នុងស្មារតីជួយបំពេញឱ្យគ្នា និងគោរពគ្នាទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ផងដែរ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងជំនួបពិភា​ក្សា ជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប នៅទីក្រុង   ព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីស្ថានភាពស្តារសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងការបន្តសកម្មភាពសេដ្ឋកិច្ចសង្គមពេញលេញ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារសេដ្ឋកិច្ចក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣ ដែលផ្តោតលើវិស័យអាទិភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការ និងឆ្ពោះទៅរកការបញ្ចប់ពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងប្រជាជនអឺរ៉ុបសម្រាប់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍន៍វិស័យសំខាន់ៗរបស់កម្ពុជា ដូចជា ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ការអភិវឌ្ឍន៍ជនបទ ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ចំណែកលោក Dombrovskis បានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប ទោះបីជាមានការប្រឈមដោយសារជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ លោកបានទទួលស្គាល់ការលំបាកដែលកម្ពុជាប្រឈមមុខបន្ទាប់ពីបញ្ចប់ពីប្រភេទ LDC ហើយបានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ LDCs ដែលនឹងបញ្ចប់ពីស្ថានភាព LDC រួមទាំងកម្ពុជា តាមរយៈគម្រោងអនុគ្រោះទូទៅបូក (GSP+)។ នៅពេលអនាគត។សហភាពអឺរ៉ុបក៏បានសន្យាបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីពង្រឹងសមត្ថភាពដល់កម្ពុជា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងធន់របស់ព្រះរាជាណាចក្រកម្ពុជា។

សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ភាគីសហភាពអឺរ៉ុបបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនដល់កម្ពុជាសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងបានបញ្ជាក់លើសេចក្តីព្រាងផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងកិច្ចពិគ្រោះយោបល់អាស៊ាន-អ៊ឺរ៉ុប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងជំនួបទ្វេភាគីថ្នាក់ដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ រួមមាន លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានជម្រាបអំពីឆន្ទៈរបស់ EU ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេស LDCs នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។  លោកជំទាវ Urpilainen បានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួននៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ EU សម្រាប់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-EU តាមរយៈការជំរុញការវិនិយោគជាមួយនឹងថវិកាប្រមាណ ១០ ប៊ីលានអឺរ៉ូ នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើមច្រកទ្វារសកល (The Global Gateway) របស់ EU ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការតភ្ជាប់ប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ