ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ សកម្មភាពនៃការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ដោយក្នុងនោះ ក្រដាស់ប្រាក់បានក្លាយទៅជារបស់ដ៏គ្រោះថ្នាក់មួយដោយហេតុថាវាត្រូវបានចរាចរណ៍យ៉ាងលឿនពីដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រការនេះត្រូវបានគេមើលឃើញថា អាត្រានៃចំនួនប្រជាជនដែលងាកទៅប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលមានការកើនឡើងខ្ពស់។

កាបូបលុយឌីជីថល គឺសំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគារ ដែលដាក់ឲ្យអតិថិជនប្រើប្រាស់ក្នុងការទូទាត់ ប្រាក់តាម ប្រព័ន្ធ ឌីជីថល ដោយមិនចាំបាច់កាន់ផ្ទាល់ជាមួយនឹងក្រដាស់ប្រាក់។ អតិថិជនអាចប្រើប្រាស់ E-Wallet ក្នុងការទូទាត់ ផ្ទេរប្រាក់ ដោយគ្រាន់ តែប្រើប្រាស់ Mobile App តាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដែលធ្វើឲ្យ E-Wallet ក្លាយជាប្រព័ន្ធទូទាត់ប្រាក់ដ៏ពេញ និយមក្នុងពេល បច្ចុប្បន្ននេះ។

ជាការគួរឲ្យកត់សម្គាល់ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS ថា ៖
«ដោយសារតែប្រជាជនកាត់បន្ថយការធ្វើដំណើរ ការជួបជុំគ្នាផ្ទាល់ ឃើញថា ហាក់មានសន្ទុះកើនឡើងលើសពីធម្មតាទៅលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសព្វថ្ងៃ ទាំងការចែករំលែក ទាំងការទូទាត់ទៅលើរាល់ការទិញទំនិញតាមរយៈអនឡាញ»
យ៉ាងណាក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូច នៅមិនទាន់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះនៅឡើយ ដែលធ្វើឲ្យវានៅតែជាហានិភ័យមួយខ្ពស់សម្រាប់ពួកគេ ជាពិសេសអ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករុញរទេះលក់ដូរចល័តជាដើម។
លោក កាំង តុងងី បានមានប្រសាសន៍ថា ៖
«ពួកគាត់គួរតែសាកប្រើ ដោយសារតែបច្ចេកវិទ្យានេះវាធ្វើឲ្យការលក់ដូរមានភាពងាយស្រួល ការកាន់ក្រដាស់ប្រាក់ ក៏នឹងត្រូវកាត់បន្ថយជាងមុន។ ម៉្យាងការប្រើប្រាស់ក្រដាស់ប្រាក់ ទាមទារការអាប់លុយត្រឡប់ទៅវិញ ខណៈសាច់ប្រាក់តាមឌីជីថលអាចទូទាត់បានគ្រប់កាក់ គ្រប់សេន»
ដោយសារតែកម្ពុជាកំពុងស្ថិតក្នុងស្ថានការណ៍ដែលកំពុងប្រឈម ហើយមនុស្សកាត់បន្ថយការចេញក្រៅ បានញុំាងឲ្យស្ថាប័នធនាគារ ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុ មានការផ្តោតការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មបន្ថែម ពោលគឺធ្វើឲ្យបច្ចេកវិទ្យានេះបម្រើតម្រូវការប្រជាជនបានគ្រប់យ៉ាង។ ជាមួយគ្នានេះ ដោយសារតែការមើលឃើញពីភាពងាយស្រួលទាំងនេះ ប្រជាជនក្នុងស្រុកភាគច្រើនបានងាកមកចាប់អារម្មណ៍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទូលាយជាងមុន ហើយក៏ជាការចូលរួមលើកកម្ពស់សុខសុវត្ថិភាពពីជំងឺឆ្លងផងដែរ ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content