នាយកដ្ឋាន កសិ-ឧស្សហកម្ម បង្ហាញការបង្កើតស្ករចន្ទី ខណៈសមាគមស្វាយចន្ទីគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលាយ

ភ្នំពេញ ៖ នាយកដ្ឋាន កសិ-ឧស្សហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានបង្ហាញពីការសាកល្បងលើការបង្កើតស្ករចម្រាញ់ចេញពីសាច់ផ្លែស្វាយចន្ទី ដោយបានឱ្យឈ្មោះផលិតផលនោះថា «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី» របស់នាកដ្ឋានកសិ-ឧស្សហកម្មស្វាយចន្ទី។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម បានបញ្ជាក់នៅក្នុសំណេររបស់លោកថា រាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ដែលជាសក្តានុពលមួយមិនគួរមើលរំលងឡើយ។

ដោយបានបង្ហាញពីរូបភាពមួយចំនួនពីវត្ថុធាតុដើម រួមមានផ្លែស្វាយចន្ទី,ទឹកស្វាយចន្ទីបន្ទាបពីកៀបរួច និងផលិតផលស្ករផ្លែស្វាយចន្ទីដែលបានឱ្យឈ្មោះថា  «ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី» លោកប្រធាន ក៏បានប្រាប់ឱ្យដឹងថា បញ្ហាប្រឈមធំមួយគឺត្រូវធានាឱ្យបានថា ផ្លែទាំងនោះមិនមានលាយឡំជាមួយនឹងថ្នាំកសិកម្មបាញ់បំប៉នឡើយ បើមិនដូច្នេះទេ ស្ករដែលផលិតបានក៏មានសារធាតុទាំងនោះដែរ។

លោកបណ្ឌិត ចាយ ជីម ក៏បានបញ្ជាក់ពីការធ្វើស្ករកែច្នៃចេញពីផ្លែស្វាយចន្ទីនេះដោយមាន ៖ ១- ផ្លែស្វាយ​ចន្ទី (ទម្ងន់២ ៣១៣ ក្រាម), ២-ដោយយកសាច់ផ្លែស្វាយចន្ទីមកច្របាច់ ឬកៀប យើងនឹងបាន​ទឹកស្វាយចន្ទីបន្ទាបពីកៀបរួចចំនួន១ ៧៦៣ មីល្លីលីត្រ, ៣-បន្ទាប់មកយកទៅកូរលើភ្លើងរយៈពេលមួយម៉ោងកន្លះ ដើម្បីក្លាយជាស្ករ ហើយទី៤-យើងទទួលបានផលិតផលស្ករផ្លែស្វាយចន្ទី ១៦០ក្រាម ជាផលិតផលសម្រេច។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញឱ្យបង្កើតនូវស្ករកែច្នៃចេញពីផ្លែស្វាយចន្ទីរបស់នាយកដ្ឋាន កសិ-ឧស្សាហកម្មស្វាយចន្ទី ព្រោះវានឹងអាចផ្តល់អត្ថប្រយោ​ជន៍​ និងរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិតរបស់វិស័យស្វាយចន្ទីកម្ពុជា ដែលនឹងជួយធ្វើឱ្យផលិតផលស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាកាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។

លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS Economy ថា ការធ្វើសាកល្បងសំយោគជាស្ករផ្លែស្វាយចន្ទី គឺសមាគមបានធ្វើយូរហើយ ដោយបានដាក់ឱ្យប្រើប្រាស់នៅសិប្បកម្មជ័យសំបូរ ដោយគាត់បានធ្វើ និងលាយស្ករដែលចម្រាញ់បាននេះយកទៅប្រើប្រាស់នៅក្នុងផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី ប៉ុន្តែការធ្វើរបស់សមាគម មានទ្រង់ទ្រាយតូចនៅឡើយ រួមមាន៖ ទឹកខ្មេះ ស្រា និងស្ករចន្ទី ហើយបច្ចុប្បន្ននេះនៅតែបន្តផលិតជាទឹកខ្មេះ និងស្ករ ព្រោះសមាគមគិតថា មិនលើកទឹកចិត្តឱ្យផលិតជាស្រានោះទេ។

លោក ប្រធានសមាគម បានបន្ថែមថា ៖

«នៅរយៈពេលកន្លងមក យើងធ្លាប់ធ្វើផលិតកែច្នៃជាស្ករគឺទទួលបានជោគជ័យ ក៏ប៉ុន្តែផលដែលទទួលបានគឺកម្រិតស្ករដែលធ្វើពីសាច់ស្វាយចន្ទី​ទាបជាងអ្វីយើងបានធ្វើពីទឹកត្នោត និងធ្វើពីទឹកអំពៅ ហើយទោះបីយើងមានដំណើរការស្រាប់ និងផ្ដើមធ្វើជាស្ករនេះ បាន ៤ ឬ ៥ ឆ្នាំហើយក្តី ក៏មិនបានប្រើប្រាស់ក្នុងក្របខ័ណ្ឌឱ្យទូលំទូលាយឡើយ គឺប្រើជាគ្រឿងផ្សំក្នុងការកែឆ្នៃគ្រាប់ស្វាយចន្ទីតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ សមាគមស្វាយចន្ទីកម្ពុជា ក៏បានអរគុណដល់ក្រសួងកសិកម្ម ដែលបានបំផុសឱ្យមានការកែច្នៃ និងបង្កើតស្ករស្វាយចន្ទីនេះឡើង និងស្នើឱ្យមានការបង្កើតជាទ្រង់ទ្រាយធំ និងទូលៅទូលាយ ជាសហគ្រាសសិប្បកម្មស្តង់ដារ ព្រោះថាសមាគមមិនទាន់មានថវិកាគ្រប់គ្រាន់ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលាយដូចនាយកដ្ឋានកសិឧស្សាហកម្មនៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *