ចិន ដាក់លក្ខខណ្ឌដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ លោក Trump ដើម្បីអាចបន្តអង្គុយចរចាពាណិជ្ជកម្មជាមួយគ្នាបាន

មេដឹកនាំចិន លោកប្រធានាធិបតី Xi Jinping កំពុងរៀបចំផែនការក្នុងការដាក់លក្ខខណ្ឌដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការដាក់សំពាធទៅលើប្រធានាធិបតីអាម៉េរិក Donald Trump ឱ្យដកខ្លួនចេញពីបញ្ហាឯករាជ្យភាពរបស់កោះតៃវ៉ាន់

ស្មាតហ្វូនចិននាំចូលអាម៉េរិកធ្លាក់ចុះខ្លាំង ខណៈដែលឥណ្ឌា និងវៀតណាម កំពុងប្រមូលផលជំនួស

ជម្លោះពាណិជ្ជកម្មចិន និងអាម៉េរិក នៅតែបន្ត ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមតំណាងអ្នកចរចាពាណិជ្ជកម្មអាម៉េរិក និងចិន ក៏កំពុងបន្តជួបប្រជុំគ្នានៅឡើយ ហើយចុងក្រោយនេះជំនួបបានធ្វើឡើងនៅក្នុងប្រទេសស៊ុយអែតកាលពីដើមសប្តាហ៍

រដ្ឋបាលលោក Trump ត្រឹម២សប្តាហ៍ប្រមូលបានកុងត្រាវិនិយោគ និងពាណិជ្ជកម្មជិត២ទ្រីលានដុល្លារ

សហភាពអឹរ៉ុបនឹងបញ្ចេញកញ្ចប់វិនិយោគប្រមាណជា ៦០០ពាន់លានដុល្លារចាក់ចូលទៅក្នុងប្រទេសអាម៉េរិក ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីទិញផលិតផលនានារបស់អាម៉េរិកដែលមានទាំងថាមពល និងសព្វាវុធ ចំនួន៧៥០ពាន់លានដុល្លារផ្សេងទៀត

ទំហំនាំចេញប្រភេទមេដែកកម្ររបស់ចិនទៅក្នុងទីផ្សារអាម៉េរិក ហក់ឡើង ៧ដង ក្រោយកិច្ចព្រមព្រៀង

នៅក្នុងខែមិថុនាកន្លងទៅនេះបានបង្ហាញថា ទំហំនៃប្រភេទមេដែកកម្រ (Rare Earth Magnet) របស់ប្រទេសចិន ដែលបានាំចេញទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំងក្នុងចំនួនដល់ទៅ ៧ដងធៀបទៅនឹងទំហំដែលធ្វើបានកាលពីខែឧសភាព ឆ្នាំ២០២៥

Tesla បង្ខំចិត្តបិទទីផ្សារលក់ដ៏ធំរបស់ខ្លួនដោយសារតម្លៃពន្ធគយរវាងចិន និងអាមេរិក

ក្នុងគ្រាដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី Tesla បានរសម្រេចចិត្តកាត់បន្ថយការលក់រថយន្តអគ្គិសនីរបស់ខ្លួនមួយភាគធំចូលទៅក្នុងទីផ្សារចិន

Haiphong ជាទីក្រុងកំពង់ផែគំរូ ដែលកំពុងទាញប្រយោជន៍យ៉ាងខ្លាំងចេញពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក

ទីក្រុង Haiphong បានកសាងកេរ្ត៍ឈ្មោះក្លាយទៅជាទីក្រុងកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ពិភពលោកដោយក្នុងនោះអាចនាំទំនិញគ្រប់ប្រភេទចេញពីវៀតណាមដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងក្លាយទៅជាកម្លាំងស្នូលនៃកំណើនសេដ្ឋកិច្ចជាតិរបស់វៀតណាមថែមទៀតផង

ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធគយរបស់អាម៉េរិក

កាលពីថ្ងៃពុធ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធថ្មី ១០ ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើការនាំចូលរបស់ចិន និងប្រឆាំងទៅនឹងការលុបចោលរបស់អាម៉េរិកលើការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប

៦ឆ្នាំនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនៅតែបន្តក្នុងពេលដែលសេដ្ឋកិច្ចសកលមិនទាន់ប្រសើរឡើង

អស់រយៈពេល៦ឆ្នាំមកនេះពិភពលោកចាំមិនភ្លេចទេថា ជម្លោះពាណិជ្ជកម្ម អាមេរិក-ចិន បង្កផលប៉ះពាល់ និងខាតបង់យ៉ាងច្រើន