៦ឆ្នាំនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនៅតែបន្តក្នុងពេលដែលសេដ្ឋកិច្ចសកលមិនទាន់ប្រសើរឡើង

បរទេស ៖ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃខែកំណើតនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបច្ចុប្បន្នមិនទាន់បានបញ្ចប់ ឬសូម្បីតែភាពធូរស្រាលនៅឡើយ។ជម្លោះនេះបានឆ្លងកាត់គ្រប់ស្ថានភាពរបស់ពិភពលោកទាំងពីមុនវិបត្តិជំងឺរាតត្បាតសកលក្តី ទាំងក្នុងអំឡុងពេលរាតត្បាតក្ដី និងក្រោយវិបត្តិរាត្បាត ហើយមកដល់វិបត្តិជម្លោះនៅអ៊ុយក្រែនផងដែរ។

អស់រយៈពេល៦ឆ្នាំមកនេះ ពិភពលោកចាំមិនភ្លេចទេថាជម្លោះពាណិជ្ជកម្មនេះបានកើតឡើងដំបូងពីសំណាក់ភាគីអាមេរិក។ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តបង្កើនអត្រាពន្ធទៅលើមុខទំនិញជាច្រើនព្រមទាំងរបាំងពាណិជ្ជកម្មជាច្រើនទៀតទៅលើការនាំចេញរបស់ចិន។ ជាយូរមកហើយអាមេរិកតែងតែចោទប្រកាន់ថាការធ្វើពាណិជ្ជកម្មរបស់ចិនគឺជាការប្រកួតប្រជែងមិនមានតម្លាភាព និងតែងតែហៅចិនថាជាចោរលួចលើច្បាប់កម្មសិទ្ធបញ្ញា។

នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយដែលធ្លាប់ចេញផ្សាយដោយកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍បានវាយតម្លៃថា ភាពខាតបង់សេដ្ឋកិច្ចគឺមានទាំងនៅភាគីអាមេរិក និងភាគីចិនដូចគ្នា។របាយការណ៍ស្រាវជ្រាវសរសេរថា ៖ សេដ្ឋកិច្ចអាមេរិកចាប់ផ្តើមមានភាពយឺតយ៉ាវសកម្មភាពវិនិយោគ និងអាជីវកម្មមានការរាំងស្ទះ ហើយក្រុមហ៊ុននានាបានកាត់បន្ថយបុគ្គលិក។ មិនត្រឹមតែប៉ុណ្ណោះទេ នៅទូទាំងប្រទេស កសិករ និងកសិដ្ឋានជាច្រើនបានប្រកាសក្ស័យធន ជាពិសេសឧស្សាហកម្មផលិត និងវិស័យដឹកជញ្ជូនបានធ្លាក់ចុះដល់កម្រិតមួយទាបបំផុត។

គិតត្រឹមឆ្នាំ២០១៩ ការវិភាគ Moody’s Analytics បានរកឃើញថា ជម្លោះពាណិជ្ជកម្មចិនអាមេរិកបានធ្វើឲ្យបាត់បង់ការងារដល់ទៅ៣០ម៉ឺនកន្លែង និងគិតជាទំហំសរុបដល់ទៅ០,៣ភាគរយនៃ GPD របស់អាមេរិក ខណៈដែលការស្រាវជ្រាវខ្លះអះអាងថា ទំហំនេះមានទៅដល់ ០,៧ភាគរយ ឬចន្លោះពី ៣០០ ទៅ ​៣២០ពាន់លានដុល្លារ។ ក្នុងនោះធនាគារអាមេរិកបានវាយតម្លៃថាទំហំភាគហ៊ុននៃក្រុមហ៊ុនជាច្រើនរបស់អាមេរិកបានខាតបង់ដល់ទៅ ១,៧ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២០។

ដោយឡែក សម្រាប់ភាគីចិនវិញការខាតបង់មានស្ថានភាពស្រដៀងគ្នា ជាពិសេសគឺការនាំចេញ និងការផ្គត់ផ្គង់ទំនិញសំខាន់ៗសម្រាប់វិស័យឧស្សាហកម្មដែលក្នុងនោះគិតជាទឹកប្រាក់ដែលThe Economic Times ធ្លាប់បានចេញផ្សាយថា មានទំហំដល់ទៅ ៥៥០ពាន់លានដុល្លារ (ជាតួលេខចុងក្រោយ)។ ការខាតបង់នេះគិតត្រឹមឆ្នាំ២០១៩ និង ២០២០ប៉ុណ្ណោះ ដូច្នេះ យើងអាចមើលឃើញហើយថារយៈពេល៦ឆ្នាំកន្លងមកនេះទំហំខាតបង់នៃពាណិជ្ជកម្មរវាងចិន និងអាមេរិកអាចនឹងមានរូបភាពប៉ុណ្ណា។

ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចសកលកំពុងដុនដាបផងនោះ ជម្លោះរវាងចិន និងអាមេរិកបានក្លាយទៅជាឧបសគ្គដ៏ធំមួយដែលអាចរាំងស្ទះដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ច ខណៈពេលដែលពិភពលោកក៏កំពុងប្រឈមមុខទៅនឹងបញ្ហាវិបត្តិសកលជាច្រើនទៀតផងដែរ ដូចជាវិបត្តិអាកាសធាតុ វិបត្តិជម្លោះនៅអ៊ុយក្រែន និងវិបត្តិនៅមជ្ឈឹមបូព៍ាផងដែរ។

គួរឲ្យដឹងដែរថា ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក​ Joe Biden បានដំឡើងពន្ធទ្វេដងលើបន្ទះថ្មសម្រាប់ថាមពលពន្លឺព្រះអាទិត្យដែលនាំចូលពីប្រទេសចិន និងច្រើនជាងពន្ធទៅលើអាគុយរថយន្តអគ្គិសនីចំនួនបីដងដែលនាំចូលពីប្រទេសចិន។ អាមេរិកក៏បានដំឡើងពន្ធលើការនាំចូលដែកថែប អាលុយមីញ៉ូម និងឧបករណ៍វេជ្ជសាស្ត្ររបស់ចិនផងដែរដោយការដំឡើងពន្ធនឹងត្រូវធ្វើឡើងជាដំណាក់កាលក្នុងរយៈពេលបីឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច