ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធគយរបស់អាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការយកពន្ធ និងការរឹតបន្តឹងពន្ធគយរបស់ Donald Trump មកលើការនាំចូលរបស់ចិនទៅក្នុងទឹកដីអាម៉េរិក។

កាលពីថ្ងៃពុធ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធថ្មី ១០ ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើការនាំចូលរបស់ចិន និងប្រឆាំងទៅនឹងការលុបចោលរបស់អាម៉េរិកលើការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប។ នៅក្នុងពាក្តបណ្តឹង ចិនបានលើកហេតុផលថា សកម្មភាពនេះគឺជាការការពារនិយម និងបំពានច្បាប់របស់ WTO ។ ទីក្រុងប៉េកាំងបានដាក់សំណើសម្រាប់ការពិគ្រោះយោបល់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបន្ទាប់ពី Trump លុបចោលការលើកលែងពន្ធអប្បបរមាលើការនាំចូលកញ្ចប់ ‘de minimis’ ដែលមានតម្លៃក្រោម ៨០០ ដុល្លារ។ បញ្ហានេះកំពុងបង្កការព្រួយបារម្ភខាងផ្នែកដឹកជញ្ជូន និងអ្នកលក់រាយ ដោយសារភាគច្រើនវិធីសាស្ត្រនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) រួមមាន៖  Shein, Temu, និង Amazon។ មន្ត្រីគយ និងការពារព្រំដែនអាម៉េរិក លើកឡើងថា កញ្ចប់តូចៗ ‘de minimis’ ទាំងអស់ពីប្រទេសចិន និងហុងកុងចាំបាច់ត្រូវមានឯកសារគយមុនពេលមកដល់ ហើយទំនិញដែលគ្មានឯកសារនេះនឹងត្រូវបញ្ជូនត្រឡប់ទៅវិញ។

រដ្ឋបាល Trump បានរិះគន់ថា ការលើកលែងពន្ធសម្រាប់កញ្ចប់ ‘de minimis’ ដែលជាដើមចមអនុញ្ញាតឱ្យមាន fentanyl និងសារធាតុគីមីចូលទៅក្នុងសហរដ្ឋអាម៉េរិកងាយស្រួលដោយមិនបានត្រួតពិនិត្យ។ សេវាប្រៃសណីយ៍សហរដ្ឋអាម៉េរិក (USPS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការជាមួយទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិកក្នុងការបង្កើតប្រព័ន្ធប្រមូលដ៏មានប្រសិទ្ធភាពសម្រាប់ពន្ធថ្មីដែលដាក់លើប្រទេសចិន ដើម្បីកាត់បន្ថយការរំខានដល់ការដឹកជញ្ជូន។ មនុស្សជាច្រើនបានរិះគន់ថា គ្មាននរណាម្នាក់បានត្រៀមខ្លួនសម្រាប់រឿងនេះទេ ដោយសារការសម្រេចចិត្តភ្លាមៗរបស់សេវាប្រៃសណីយ៍សហរដ្ឋអាម៉េរិក (USPS) ​ក្នុងការបញ្ឈប់ការទទួលយកកញ្ចប់ពីប្រទេសចិន និងហុងកុង មិនបានផ្តល់​ការ​ព្រមានជាមុន ​ឬ ​ការ​ជូន​ដំណឹង​ឡើយ។ ជាទូទៅ កញ្ចប់ de minimis ត្រូវបានបង្រួបបង្រួមចូលគ្នា ដើម្បីខាងគយអាចបោសម្អាតកញ្ចប់រាប់ពាន់ក្នុងពេលតែមួយ ប៉ុន្តែការរឹតបន្តឹងថ្មីនេះនឹងតម្រូវអោយកញ្ចប់នីមួយៗមានការចែកដាច់ដោយឡែកគ្នា ហើយការងារនេះនឹងបង្កើនបន្ទុកយ៉ាងខ្លាំងសម្រាប់សេវាប្រៃសណីយ៍ ឈ្មួញកណ្តាល និងភ្នាក់ងារគយ។

ទន្ទឹមនឹងនេះ បញ្ហានេះនឹងប៉ះពាល់ដល់ពលរដ្ឋអាម៉េរិកជាច្រើនជាពិសេសអ្នកលក់រាយ ដែលទិញទំនិញពីចិនតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce)។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាម៉រិក (CBP) បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការដឹកជញ្ជូនប្រហែល ១,៣៦ ពាន់លានបានចូលសហរដ្ឋអាម៉េរិកដោយប្រើវិធីសាស្ត្រ de minimis ដោយតួរលេខនេះកើនឡើង ៣៦ ភាគរយពីឆ្នាំ ២០២៣។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកឡើងថា ចិនបានដាក់សំណើរសុំការពិគ្រោះបញ្ហាពន្ធគយជាមួយសហរដ្ឋអាម៉េរិក ដោយអះអាងថា ការដាក់ពន្ធគយថ្មីរបស់ Trump ក្នុងគោលបំណងបញ្ឈប់លំហូរនៃសារធាតុ fentanyl និងសារធាតុគីមីទៅកាន់សហរដ្ឋអាម៉េរិកគឺជាការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋានមកលើចិន។ លើសពីនេះ ការដាក់ពន្ធគយនេះគឺមានភាពរើសអើង ដោយសារអាម៉េរិកអនុវត្តចំពោះតែទំនិញដែលមានដើមកំណើតពីប្រទេសចិន និងមិនស្របតាមច្បាប់របស់ WTO។ ទន្ទឹមនឹងនេះ ការដាក់សំណើសម្រាប់ការពិគ្រោះយោបល់គឺជាការចាប់ផ្តើមនៃដំណើរការជម្លោះដែលអាចនាំឱ្យមានសេចក្តីសម្រេចថា ការដាក់ពន្ធគយរបស់ Trump ពិតជារំលោភលើច្បាប់ពាណិជ្ជកម្មមែន។ ករណីនេះស្រដៀងទៅនឹងសេចក្តីសម្រេចរបស់ WTO ឆ្នាំ ២០២០ កំឡុងពេលអាណត្តិមុនរបស់ Trump បានរកឃើញថា ការដាក់ពន្ធគយរបស់គាត់មកលើប្រទេសចិនគឺជាការបំពានបទប្បញ្ញត្តិពាណិជ្ជកម្ម។ យ៉ាងណាមិញ ការទទួលជ័យជម្នះបែបនេះទំនងជាមិននាំមកនូវភាពធូរស្រាលដល់ទីក្រុងប៉េកាំងនោះទេ ដោយសារតែស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ WTO អសកម្មជាច្រើនឆ្នាំមកហើយ ដោយសារសហរដ្ឋអាម៉េរិកបានរារាំងការតែងតាំងចៅក្រមសាលាឧទ្ធរណ៍។ សេចក្តីសម្រេចចុងក្រោយនៅក្នុងសំណុំរឿងឆ្នាំ ២០២០ ត្រូវបានរារាំងដោយសហរដ្ឋអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *