រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

J-35 របស់ចិន ត្រៀមដាក់ចូលក្នុងខ្សែសង្វាក់ផលិតទ្រង់ទ្រាយធំ ដើម្បីបង្ហាញខ្លួនកាន់តែច្បាស់ និងច្រើនជាងមុន

យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន J-35 នឹងអាចចាប់ផ្តើមចរចាបញ្ជាទិញពីរដ្ឋាភិបាលក្រុងប៉េកាំងបានហើយ

INT. ប៉ាគីស្ថាន ពិចារណាលក់យន្តហោះចម្បាំង JF-17 ទៅឱ្យ បង់ក្លាដែស

ប៉ាគីស្ថាន កំពុងពិចារណាលើកិច្ចព្រមព្រៀងការពារជាតិជាមួយបង់ក្លាដែស ដែលក្នុងនោះរួមមានទាំងការលក់យន្តហោះចម្បាំង JF-17 Thunder ទៅឱ្យទីក្រុងដាកា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ កំពុងពង្រីកមហិច្ឆតានាំចេញសព្វាវុធ និងពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស

តួគី កំពុងបង្ហាញមហិច្ឆតាផលិតនាវាផ្ទុកយន្តហោះចម្បាំងដែលវែងជាងគេបំផុតនៅអឺរ៉ុប

ប្រទេសតួគី បានប្រកាសពីផែនការក្នុងការបង្កើនប្រវែងបណ្តោយនៃនាវាផ្ទុកយន្តហោះរបស់ខ្លួនឲ្យដល់ ៩៨៤ហ្វីត ឬប្រហែលជា ៣០០ម៉ែត្រ ដែលអាចជានាវាវែងជាងគេបំផុតនៅក្នុងតំបន់សហភាពអឺរ៉ុប រាប់ទាំងអង្គការណាតូផងដែរ

រុស្ស៊ី លក់យន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយ Su-57 ជាលើកដំបូងចំនួន២គ្រឿង

យន្តហោះចម្បាំងដ៏ទំនើបបំផុត និងតំណាងឲ្យកងកម្លាំងយោធារបស់រុស្ស៊ី Su-57 ត្រូវបានប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រកាសពីការលក់ទៅឱ្យប្រទេសដទៃជាលើកដំបូងចំនួន២គ្រឿង

ណាតូ ត្រៀមសមយុទ្ធយោធាការពារគ្រាប់នុយក្លេអ៊ែរជាមួយនឹងចំនួនយន្តហោះចម្បាំងយ៉ាងច្រើន

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) នៅថ្ងៃចន្ទសប្តាហ៍នេះបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំមួយរបស់ខ្លួនជាមួយនឹងក្រុមប្រទេសសម្ព័ន្ធមិត្តនៅក្នុងប្រទេសហូឡង់

បង់ក្លាដេស គ្រោងបញ្ចេញលុយខ្ទង់ពាន់លានដុល្លារទិញ J-10 ពីចិន និងក្លាយជាប្រទេសទី៣ដែលមានបំពាក់អាវុធប្រភេទនេះ

ប្រទេសប៉ង់ក្លាដេស កំពុងធ្វើការងារមួយចំនួនដើម្បីអាចបញ្ជាទិញយន្តហោះចម្បាំងទំនើប J-10 ពីសម្ព័ន្ធមិត្តចិនរបស់ខ្លួន ខណៈបច្ចុប្បន្ននេះមានតែកងកម្លាំងទ័ពអាកាសនៃប្រទេសចិន និងប្រទេសប៉ាគីស្ថានប៉ុណ្ណោះដែលមានយន្តហោះចម្បាំងប្រភេទ J-10

ប៉ង់តាហ្គោន វិនិយោគជាង ១២ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំង F-35 ជិត៣០០គ្រឿងបន្ថែមទៀត

មន្ទីរប៉ង់តាហ្គោន បានប្រកាសផ្តល់កុងត្រាជាផ្លូវការមួយក្នុងទំហំប្រមាណជា ១២,៥ពាន់លានដុល្លារអាម៉េរិក ទៅឲ្យកម្មវិធី Joint Strike Fighters​ (JSF) ដើម្បីអាចផលិតយន្តហោះចម្បាំងជំនាន់ទី៥របស់អាម៉េរិក យ៉ាងហោចណាស់ជិត៣០០គ្រឿងបន្ថែមទៀត

បារាំង អាចនឹងប្រមូលកញ្ចប់លុយជាង ១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយ

បារាំងនឹងប្រមូលកញ្ចប់លុយ១០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយជំនួសតំណែង Rafale និង Eurofighter

អ្នកជំនាញរំលឹកពីគោលបំណងធំដែលប្រធានាធិបតី ចិន ចង់បង្ហាញសត្រូវ និងសម្ព័ន្ធមិត្ត ក្នុងក្បួនយោធាខួបទី៨០

ប្រធានាធិបតីចិន លោក Xi Jinping បានបង្ហាញវត្តមានយ៉ាងមានមោទនភាពនៅក្នុងពេលដែលប្រទេសចិនរៀបចំពិធីព្យុហយាត្រា និងត្រួតពលនៅទីលានធានអានមេន នាទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំ