ប៉ង់តាហ្គោន វិនិយោគជាង ១២ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំង F-35 ជិត៣០០គ្រឿងបន្ថែមទៀត

បរទេស ៖ នៅក្នុងសប្តាហ៍នេះ មន្ទីរប៉ង់តាហ្គោន បានប្រកាសផ្តល់កុងត្រាជាផ្លូវការមួយក្នុងទំហំប្រមាណជា ១២,៥ពាន់លានដុល្លារអាម៉េរិក ទៅឲ្យកម្មវិធី Joint Strike Fighters​ (JSF) ដើម្បីអាចផលិតយន្តហោះចម្បាំងជំនាន់ទី៥របស់អាម៉េរិក យ៉ាងហោចណាស់ជិត៣០០គ្រឿងបន្ថែមទៀតពីលើកញ្ចប់ដែលមានស្រាប់ ខណៈដែលក្រុមហ៊ុនអ្នកជំនាញផលិតអាវុធ Lockheen Martin គឺជាអ្នកទទួលខុសត្រូវមុនគេចំពោះកិច្ចការងារនេះ។ ដោយឡែក រោងចក្រផលិតដែលស្ថិតនៅទីក្រុងFort Worthរដ្ឋ Texas នឹងចាប់ផ្តើមផលិត F-35 តាមផែនការ ហើយនឹងចាប់ផ្តើមចែកចាយយន្តហោះដែលរួចរាល់ចាប់ពីឆ្នាំក្រោយ។

ប្រភពដដែលបានឲ្យដឹងទៀតថា កុងត្រាទាំងនោះគឺមានរួមបញ្ចូលទាំងការសម្រេចចិត្តចុងក្រោយចំពោះតម្លៃ និងលក្ខខណ្ឌរបស់កញ្ចប់ទី១៨នៃការផលិតយន្តហោះចម្បាំង F-35 ដែលមានចំនួនសរុប១៤៨គ្រឿង ក៏ដូចជាការអនុញ្ញាតឲ្យចាប់ផ្តើមផលិតយន្តហោះចម្បាំងសម្រាប់កញ្ចប់ទី១៩ ដែលក្នុងនោះមានចំនួន១៤៨គ្រឿងដូចគ្នា។ ដូច្នេះ កុងត្រាដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះធ្វើឡើងបន្ទាប់ពីប៉ង់តាហ្គោនទើបតែបានប្រកាសផ្តល់កុងត្រាតម្លៃ ១១,៨ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសថ្មីនេះនឹងធ្វើឲ្យតម្លៃវិនិយោគសរុបសម្រាប់ផលិត F-35 បានកើនឡើងទៅដល់ ២៤,៣ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះយន្តហោះចម្បាំងជំនាន់ទី៥ របស់សហរដ្ឋអាម៉េរិកមួយប្រភេទនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្ត និងអតិថិជនរបស់ខ្លួនប្រមាណជា១២ប្រទេសរួចមកហើយ បូករួមទាំងសហរដ្ឋអាម៉េរិកខ្លួនឯងផង កូរ៉េខាងត្បូង និងអ៊ីស្រាអ៊ែល សរុបប្រមាណជា ១២៣០គ្រឿង។

JSF Program គឺជាកម្មវិធីអភិវឌ្ឍនិងបញ្ជាទិញសព្វាវុធប្រភេទយន្តហោះចម្បាំងដែលបង្កើតឡើងដោយមានការចូលរួមជាដៃគូពីសំណាក់ប្រជាជាតិនៅលោកខាងលិចសំខាន់ៗមួយចំនួនក្នុងនោះមានទាំងអាមេរិកអង់គ្លេសអ៊ីតាលីហូឡង់កាណាដាអូស្ត្រាលីដាណឺម៉ាកនរវេសនិងតួគីផងដែរ។

ទោះបីជាអាមេរិកមិនបានបញ្ជាក់អំពីមូលហេតុអ្វីដែលពួកគេចាំបាច់ត្រូវបង្កើនចំនួនផលិតដ៏ច្រើនបែបនេះប៉ុន្តែគេមើលឃើញថាមានចំណុចសំខាន់មួយចំនួនដែលទាមទារឲ្យមានការអភិវឌ្ឍនិងផលិតយន្តហោះចម្បាំងប្រភេទនេះកាន់តែច្រើនឡើង។

លោកខាងលិចមានជំនឿចិត្តលើបច្ចេកវិទ្យាផលិតរបស់អាមេរិក​ (Lockheed Martin)និងដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសដែលពួកគេចាត់ទុកជាការគម្រាមកំហែងធំៗដល់សន្តិសុខជាតិដែលមានដូចជាចិននិងរុស្សីជាដើម។

ប៉ុន្តែខណៈដែលបច្ចេកវិទ្យាជំនាន់ទី៤ដែលធ្លាប់ត្រូវបានប្រើប្រាស់ដូចជានៅអ៊ុយក្រែនទៅហើយនោះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ដូច្នេះការជម្រុញឲ្យមានការអភិវឌ្ឍជំនាន់ថ្មីទី៥នេះគឺជារឿងចាំបាច់បំផុត។

ចុងក្រោយនេះបើប្រៀបធៀបទៅនឹងយន្តហោះម៉ូដេល F-15EX បច្ចេកវិទ្យានិងមុខងាររបស់ F-35 មានភាពទំនើបជាងប៉ុន្តែមានតម្លៃធូរថ្លៃឬប្រមាណប្រហែលជា៨០លានដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *