មីស៊ីលចម្ងាយឆ្ងាយ ១០ប្រភេទ អាចប្ដូរទម្រង់នៃការធ្វើសង្គ្រាមនាពេលបច្ចុប្បន្ន និងទៅអនាគត

ប្រសិទ្ធភាពនៃការបច្ចេកវិទ្យាអាវុធនៅក្នុងសម័យកាលនេះ មិនអាស្រ័យតែទៅលើរយៈចំងាយនៃការវាយប្រហារនោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែជាអាវុធដែលអាចបញ្ចូលគ្នានៃមុខងារសំខាន់ៗផ្សេងទៀត បូករួមទាំងភាពបត់បែន ល្បឿន គោលដៅវាយប្រហារច្បាស់ និងបច្ចេកវិទ្យាបំបាំងខ្លួនពីរ៉ាដាជាដើម

សង្គ្រាមត្រជាក់នៅអឺរ៉ុបហាក់វិលមកវិញ ខណៈអាល្លឺម៉ង់ចាយលុយ ៣៥០០លានដុល្លារទិញមីស៊ីលពីអាម៉េរិក

រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចាយលុយជិត៤ពាន់លានដុល្លារ ទិញមីស៊ីលពីអាម៉េរិកប្រមាណ ៨០០គ្រាប់ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ខណៈដែលរុស្ស៊ីកំពុងបង្ហាញពីសាច់ដំរបស់ខ្លួនតាមរយៈសព្វាវុធបែបបទំនើបជាច្រើន

ក្រុងវ៉ាស៊ីនតោន ស្ងាត់ៗរៀបចំផែនការបង្កើតប្លុកប្រទេសថ្មី ‘Core 5’ ស្រដៀង G7

សហរដ្ឋអាម៉េរិក បានរៀបចំផែនការដ៏ធំមួយយ៉ាងសម្ងាត់ក្នុងការបង្កើតឲ្យបានតំបន់មហាអំណាចថ្មីមួយទៀតដែលមានប្រជាជាតិធំៗចំនួន៥ ជាសមាជិក ដោយក្នុងនោះមានទាំងប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងប្រទេសជប៉ុនផងដែរ។

ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ

កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ

ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?

ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ

តើអ្នកណាផ្សេងទៀតនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើអាមេរិកដកខ្លួនចេញ?

នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក

បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន

រុស្ស៊ី លក់យន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយ Su-57 ជាលើកដំបូងចំនួន២គ្រឿង

យន្តហោះចម្បាំងដ៏ទំនើបបំផុត និងតំណាងឲ្យកងកម្លាំងយោធារបស់រុស្ស៊ី Su-57 ត្រូវបានប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រកាសពីការលក់ទៅឱ្យប្រទេសដទៃជាលើកដំបូងចំនួន២គ្រឿង

ស្វែងយល់ពីប្រភពរ៉ែកម្រសំខាន់ៗ ដែលជាតួអង្គក្នុងសេដ្ឋកិច្ចអាស្រ័យបច្ចេកវិទ្យារបស់សកលលោក

រ៉ែកម្រ ត្រូវបានគេចាត់ទុកថាជាចំណុចស្នូលដ៏សំខាន់នៃបញ្ហាជម្លោះកាទូតផង និងជម្លោះពាណិជ្ជកម្មផងនាពេលបច្ចុប្បន្ននេះ ជាពិសេស រវាងប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យា ពីព្រោះថាវាគឺជាវត្ថុធាតុដើមដ៏ចាំបាច់ចូលរួមក្នុងឧស្សាហកម្មផលិតសព្វាវុធនៅក្នុងវិស័យយោធាផង វិស័យផលិតរថយន្តផង

រុស្ស៊ី បំពាក់ក្បាលនុយក្លេអ៊ែរថ្មីលើមីស៊ីល អាចវាយប្រហារចំគោលដៅក្នុងចម្ងាយជាង១៤០០គីឡូម៉ែត្រ

រុស្ស៊ី បំពាក់ក្បាលនុយក្លេអ៊ែរថ្មីលើមីស៊ីល អាចវាយប្រហារចំគោលដៅក្នុងចម្ងាយជាង១៤០០គីឡូម៉ែត្រ ហើយក៏អាចបាញ់ដល់ទឹកដីសហរដ្ឋអាម៉េរិកផងដែរ