ក្រុងវ៉ាស៊ីនតោន ស្ងាត់ៗរៀបចំផែនការបង្កើតប្លុកប្រទេសថ្មី ‘Core 5’ ស្រដៀង G7

បរទេស ៖ សារព័ត៌មានអន្តរជាតិធំៗមួយចំនួនបានចេញផ្សាយស្រដៀងគ្នាកាលពីពេលថ្មីៗនេះថា សហរដ្ឋអាម៉េរិក បានរៀបចំផែនការដ៏ធំមួយយ៉ាងសម្ងាត់ក្នុងការបង្កើតឲ្យបានតំបន់មហាអំណាចថ្មីមួយទៀតដែលមានប្រជាជាតិធំៗចំនួន៥ ជាសមាជិក ដោយក្នុងនោះមានទាំងប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងប្រទេសជប៉ុនផងដែរ។

សម្រាប់ការចេញផ្សាយជាបន្តបន្ទាប់ពីផែនការសម្ងាត់មួយនេះ បណ្តាញផ្សព្វផ្សាយ Defense One បានរៀបរាប់ថា ឯកសារកំណែដែលបានផ្សព្វផ្សាយមុនពេលសេតវិមានបោះពុម្ភជាផ្លូវការនេះត្រូវបានគេរាយការណ៍ថា អាម៉េរិកនឹងរៀបចំស្នើបង្កើតឲ្យបានក្រុមប្រទេសថ្មីមួយដែលមានឈ្មោះថា ‘Core 5’ ជាវេទិកាសម្រាប់ការសន្ទនាគ្នាក្នុងចំណោមមហាអំណាចធំ ៗទាំង៥ ដែលស្ថិតនៅខាងក្រៅក្របខ័ណ្ឌ G7 ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ផែនការបង្កើតវេទិកា Core 5 នេះនឹងត្រូវរៀបចំឲ្យមានកិច្ចប្រជុំថ្នាក់កំពូលជាទៀងទាត់ដូចទៅនឹងអ្វីដែលប្លុក G7 កំពុងអនុវត្តដែរ ហើយកិច្ចប្រជុំនីមួយៗនឹងមានរបៀបវារៈច្បាស់ៗ រៀងៗខ្លួន ដែលមានរួមទាំងបញ្ហាសន្តិសុខនៅមជ្ឈឹមបូព៌ា និងការធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល ជាមួយអារ៉ាប៊ីសាអូឌីត កើតមានជាធម្មតាឡើងវិញ ជាដើម ដែលនឹងត្រូវធ្វើនៅក្នុងជំនួបកំពូលដំបូងបំផុតនាពេលខាងមុខ។

យ៉ាងណាក្តី គេសង្កេតឃើញថា ឯកសារនេះគឺបានដាក់ចេញនូវផែនការដែលអាចនឹងបន្ទាបតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងវិស័យការពារជាតិ ជំរុញឱ្យអង្គការណាតូឆ្ពោះទៅរកគំរូនៃការចែករំលែកបន្ទុកដ៏តឹងរ៉ឹង ហើយផ្តោតលើទំនាក់ទំនងទ្វេភាគីជាមួយនឹងអូទ្រីស ហុងគ្រី អ៊ីតាលី និងប៉ូឡូញ ជំនួសឲ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលសហភាពអឺរ៉ុបវិញ។

ដោយឡែកបើយោងតាមការចេញផ្សាយដោយកាសែត Politico វិញ អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានលើកឡើងថា មកទល់ពេលនេះ នៅមិនទាន់មានការផ្លាស់ប្តូរ ឬកំណែឯកសារណាមួយលើសពីផែនការ ៣៣ទំព័រ ដែលធ្លាប់បានចេញផ្សាយកាលពីពេលកន្លងទៅនោះទេ។

ងាកទៅខាងភាគីនៅវិមានក្រឹមឡាំងឯណោះវិញ បានធ្វើការឆ្លើយតបថា ខ្លួនក៏មិនទាន់បានឃើញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីទីក្រុងវ៉ាស៊ីនតោនស្តីពីផែនការដែលបានរាយការណ៍នោះដែរ ហើយអះអាងថា មុនពេលសម្រេចចេញប្រកាសជាផ្លូវការ គួរណាស់ត្រួតតែពិនិត្យឲ្យបានដិតដល់បំផុតជាមុនសិន។

សូមរំលឹកដែរថា កាលពីឆ្នាំ២០១៤ ប្រទេសរុស្ស៊ី ត្រូវបានអាម៉េរិក ទាត់ចេញពីក្រុមប្រទេស G8 ដោយសារបញ្ហាលុកលុយតំបន់គ្រីមៀ ហើយចាប់តាំងពីពេលនោះមកគេមិនបានឃើញវត្តមានរុស្ស៊ីមានឱកាសបានត្រឡប់ចូលរួមប្លុកនេះវិញនោះឡើយ ខណៈដែលមេដឹកនាំនៃប្រទេសមហាអំណាចរុស្ស៊ី ក៏តែងតែបដិសេធ និងបង្ហាញពីអារម្មណ៍ដែលមិនមានផែនការចូលរួម G8 វិញនោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *