ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ

បរទេស ៖ ក្រោយមានការស៊ើបអង្កេតស៊ីជម្រៅទៅលើអតីតមន្ត្រីកំពូលរបស់អង្គការណាតូម្នាក់ពាក់ព័ន្ធទៅនឹងករណីសូកប៉ាន់លុយដ៏ច្រើនដើម្បីធានាឲ្យបាននូវកុងត្រាទិញលក់សព្វាវុធមួយចំនួនធំជាមួយក្រុមហ៊ុនដែលជាអ្នកផលិតអាវុធរបស់អ៊ីស្រាអ៊ែលរួចមក រហូតមកដល់ពេលនេះ នៅមិនទាន់ចាប់ខ្លួនបុគ្គលដ៏សំខាន់នេះបាននៅឡើយ។

យោងតាមការចេញផ្សាយដោយសារព័ត៌មានមួយចំនួននៅអឺរ៉ុបបានអះអាងថា មកដល់ពេលនេះ កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ។ ករណីដែលត្រូវបានចោទប្រកាន់ និងប្រកាសដាក់ទោសនេះកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងអឺរ៉ុប ព្រមទាំងមានការចាប់ខ្លួនមនុស្សមួយចំនួនរួចមកហើយដែរ។

រឿងក្តីក្តាំដែលបានផ្ទុះចេញពីបណ្តាញនៃក្រុមប្រតិបត្តិករឯកជនមួយដែលជាអ្នកទទួលរ៉ាប់រងក្នុងការចរចាកុងត្រាទិញលក់អាវុធរបស់ប្លុកណាតូ គេឃើញមានជាប់ពាក់ព័ន្ធនឹងអតីតមន្ត្រីកំពូលរបស់អង្គការណាតូទទួលបន្ទុកកិច្ចការងារគាំទ្រ និងបញ្ជាទិញ ( NATO Support and Procurement Agency (NSPA) )ដ៏មានឥទ្ធិពលម្នាក់ដែលត្រូវបានគេតែងតាំងឲ្យកាន់ការងារថ្មីជាអ្នកប្រឹក្សាយោបល់ឲ្យឧស្សាហកម្មអ្នកផលិតនៅក្នុងវិស័យការពារជាតិ។

ជាមួយនឹងមុខងារនេះ បុរសរូបនេះអាចមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំកុងត្រាទិញលក់ស្របទៅតាមបរិបទ និងស្ថានភាពនៃភូមិសាស្ត្រនយោបាយថ្មី ពោល គឺចំពេលដែលតំបន់អឺរ៉ុបទាំងមូលកំពុងនាំគ្នាសម្រុកបញ្ចេញខ្ទង់ថវិកាសម្រាប់វិស័យការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់។

ណាតូ បានសម្រេចចិត្តបញ្ជាឲ្យ NSPA បញ្ចប់កុងត្រាទាំងឡាយដែលបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនយក្សរបស់អ៊ីស្រាអែលដែលមានឈ្មោះថា Elbit Systems ។ ក្រុមហ៊ុននេះបានប្រើប្រាស់អតីតបុគ្គលិករបស់ NSPA រូបនេះដើម្បីរៀបចំសំណូកជាមួយនឹងបណ្តាក្រុមអ្នកធ្លាប់ធ្វើការជាមួយគ្នានៅអង្គការណាតូដើម្បីអាចសម្រេចឲ្យបាននូវកុងត្រាទិញលក់ទាំងនោះ។

ក្នុងចំណោមបុគ្គលដែលពាក់ព័ន្ធសំខាន់ៗទាំងនោះ គេបានដឹងថាមានបុរសអាយុ៦០ឆ្នាំ ជនជាតិអ៊ីតាលី មានឈ្មោះថា Eliau Eluasvili បច្ចុប្បន្នកំពុងបន្តរត់គេចខ្លួននៅឡើយ ពោល គឺនៅក្រោយពេលដែលតុលាការនៃប្រទេសប៊ែលហ្ស៊ិកបានចេញដិកាឃាត់ខ្លួនមកម្ល៉េះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *