សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិ ៣ខ្សែ ប្រវែងជាង ២០០គីឡូម៉ែត្រ តម្លៃ១៨៨លានដុល្លារ

សម្តេចធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានប្រវែងសរុបជាង២០០គីឡូម៉ែត្រ ក្នុងតម្លៃជាង ១៨៨លានដុល្លារ តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តតំបន់សមុទ្រ

ក្រុមប្រទេស BRICS ចង់បង្កើតកម្លាំងរួមមួយសម្រាប់ទប់ទល់នឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក Donald Trump

កាលពីថ្ងៃចន្ទ អ្នកការទូតកំពូលៗមកពី ១១ ប្រទេសដែលជាសមាជិក BRICS រួមមាន៖ អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង និងអេមីរ៉ាត់អារ៉ាប់រួម បានជួបប្រជុំគ្នាដើម្បីរៀបចំរបៀបវារៈរបស់ពួកគេមុនពេលមានកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកក្កដាខាងមុខនេះ។

ចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចំពេលកំពុងមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក

កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់មកពីអាស៊ីកណ្តាលចំនួន ៦ ប្រទេសជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាលលើកទីប្រាំមួយនៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដើម្បី ពិភាក្សាស៊ីជម្រៅលើការជំរុញកិច្ចសហប្រតិបត្តិការរវាងពួកគេ។ ប្រទេសទាំង ៦ នេះមានដូចជា៖ ចិន, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, និងតួកមេនីស្ថាន។

សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប

ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពីមានសញ្ញាថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

តម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៩៥% ឬ មានតម្លៃ ៦២,៨៦ ដុល្លារក្នុងមួយបារ៉ែល ស្តខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៧% ឬ មានតម្លៃ ៦៦,៥៨ ដុល្លារក្នុងមួយបារ៉ែល

ការហាមឃាត់របស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងរារាំងដល់ផែនការបង្កើតមនុស្សយន្តរបស់ក្រុមហ៊ុនអាម៉េរិក Tesla

ថ្មីៗនេះ ចិនបានផ្អាកការនាំចេញធនាធានរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើន ដែលជាសងសឹកចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក ហើយវាបានរំខានដល់ផែនការមួយចំនួនរបស់ Elon Musk ក្នុងការសាងសង់មនុស្សយន្ត

អាម៉េរិក ព្រមានសហភាពអឺរ៉ុបចំពោះការផាកពិន័យលើក្រុមហ៊ុន Apple និង Meta Platforms សរុបជិត ៨០០ លានដុល្លារ

កាលពីថ្ងៃពុធ សប្ដាហ៍នេះ សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Apple ជាទឺកប្រាក់ចំនួន ៥០០ លានអឺរ៉ូ (៥៧០ លានដុល្លារ) និង Meta ២០០ លានអឺរ៉ូ (២២៦ លានដុល្លារ) ពាក់ព័ន្ធនឹងករណីរំលោភលើកាតព្វកិច្ចក្រោមច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA)

Donald Trump លើកឡើងថា អត្រាពន្ធខ្ពស់លើការនាំចូលពីប្រទេសចិនអាចនឹងត្រូវបានកាត់បន្ថយ

Trump បានលើកឡើងថា ៖ «យើងនៅមានភាពល្អធម្មតាជាមួយប្រទេសចិន ហើយយើងនឹងធ្វើការជាមួយគ្នាប្រកបដោយឧត្តមគតិ។ អត្រាពន្ធចុងក្រោយដែលដាក់លើប្រទេសចិនអាចនឹងធ្លាក់ចុះពី ១៤៥%»

បច្ចុប្បន្នភាព ៖ តម្លៃមាសបានបន្តឡើងថ្លៃដល់ ៤ ១៥០ ដុល្លារក្នុងមួយតម្លឹង

កាល​ពី​​ថ្ងៃ​ចន្ទ មាសឡើងថ្លៃ ៣% មានតម្លៃ  ៣ ៤៣០ ដុល្លារ​ក្នុង​មួយ​អោន (នៅទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ១៤៨ ដុល្លារក្នុងមួយតម្លឹង និង ៤១៤ ដុល្លារក្នុងមួយជី)

យន្តហោះ Boeing មួយប្រភេទហោះហើរពីចិនត្រឡប់មកអាម៉េរិកវិញ ដោយសារសម្ពាធពន្ធគយរបស់ Donald Trump

ក្រុមហ៊ុនអាកាសចរណ៍ចិនដែលទិញយន្តហោះ Boeing របស់អាម៉េរិកនឹងត្រូវប្រឈមនឹងការបង់ពន្ធគយធ្ងន់ធ្ងរ ដោយសារយន្តហោះ 737 MAX ថ្មីមានតម្លៃទីផ្សារប្រហែល ៥៥ លានដុល្លាររួចទៅហើយ