កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើងយឺតក្នុងរង្វង់ ៥.២%

តួលេខផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចចិនកើនឡើង ៥,២% ក្នុងរយៈពេល៣ខែចុងក្រោយ ដោយគិតពីខែមេសា ដល់ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ តួលេខនេះធ្លាក់ចុះពីត្រីមាសទី១ (ខែមករា ដល់ ខែមីនា) ៥,៤%

ការគំរាមកំហែងដំឡើងពន្ធរបស់​ Donald Trump នឹងធ្វើឲ្យសេដ្ឋកិច្ចសហភាពអឺរ៉ុបកាន់តែធ្លាក់ចុះ

កាលពីថ្ងៃអាទិត្យ មន្ត្រីសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ដោយសម្រេចចិត្តផ្អាកដាក់វិធានការតបតណាមួយ ហើយបន្តការចរចាជាមួយនឹងក្តីសង្ឃឹមថា អឺរ៉ុប និងអាម៉េរិកអាចឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលពន្ធថ្មីចូលជាធរមាននៅថ្ងៃទី ១ ខែសីហា

IMF ព្រមានថា ការប្រកាសពន្ធថ្មីរបស់អាម៉េរិកកំពុងជំរុញឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់

IMF លើកឡើងថា បរិយាកាសនៅក្នុងពាណិជ្ជកម្មកំពុងមានភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់ ហើយប្រទេសនានាគួរតែបន្តសហការគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា

រោងចក្រចិនមើលឃើញពីលំហូរនាំចេញសម្លៀកបំពាក់ទៅអាម៉េរិកចាប់ផ្តើមធ្លាក់ចុះកាន់តែអាក្រក់

ទំហំនៃការនាំចេញផលិតផលសម្លៀកបំពាក់របស់ប្រទេសចិនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកកាលពីខែឧសភាកន្លងទៅនេះ បានបង្ហាញពីការបន្តធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល២២ឆ្នាំចុងក្រោយ

លោក Donald Trump គំរាមដាក់ពន្ធ ៥០% លើការនាំចូលពីប្រទេសប្រេស៊ីល

Donald Trump គំរាមដាក់ពន្ធលើទំនិញនាំចូលពីប្រេស៊ីល ដោយចោទប្រកាន់ប្រទេសនេះពីការវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក និងការស៊ើបអង្កេតអយុត្តិធម៌ប្រឆាំងនឹងអតីតប្រធានាធិបតី Jair Bolsonaro

កម្ពុជា​ មានរយៈពេល​ ៣សប្ដាហ៍ ​ដើម្បីចរចាជាមួយអាម៉េរិក​​សុំ​បញ្ចុះ​ពន្ធគយបដិការ​បន្ថែម​​ទៀត​

កម្ពុជានៅមានពេល​វេលា​៣សប្ដាហ៍​ទៀត ដើ​ម្បី​ចរចាជាមួយភាគីអាម៉េរិកលើការស្នើសុំ​បញ្ចុះអត្រាពន្ធ​បន្ថែម ខណៈ​​ពន្ធ​បដិការ​ ៣៦​ភាគ​រយ​ ដែលអាម៉េរិក​បានសម្រេចដាក់​លើទំនិញនាំចូលពីកម្ពុជា គឺជា​ជោគជ័យ​មួយរបស់កម្ពុជា​ក្រោយ​មាន​កា​រ​​​​ចរចាជាច្រើនលើក ។​

សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump រក្សាអត្រាពន្ធ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែលជំរុញឱ្យប្រទេសប្រឈមនឹងភាពតានតឹងសម្រាប់ការចរចាមុនកាលកំណត់ថ្ងៃទី១ ខែសីហាខាងមុខនេះ

Donald Trump គំរាមដាក់ពន្ធបន្ថែម ១០% លើក្រុមប្រទេស BRICS ប្រសិនបើអនុវត្តគោលនយោបាយប្រឆាំងនឹងអាម៉េរិក

បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS បានកើតឡើងកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក Donald Trump គំរាមដាក់ពន្ធបន្ថែម ១០% លើប្រទេសណាមួយដែលអនុវត្តគោលនយោបាយរបស់ BRICS ប្រឆាំងនឹងអាម៉េរិក

អាម៉េរិក ដកការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីបទៅកាន់ប្រទេសចិន

ថ្មីៗនេះ ក្រុមហ៊ុនរចនាបន្ទះឈីបឈានមុខគេចំនួនបី Synopsys, Cadence និង Siemens ទទួលដំណឹងពីក្រសួងពាណិជ្ជកម្មអាម៉េរិកថា ការទប់ស្កាត់លើការនាំចេញដែលបានប្រកាសកាលពីខែឧសភាត្រូវបានលុបចោលវិញ។

ដុល្លារអាម៉េរិកធ្លាក់ចុះខ្លាំងមិនធ្លាប់មានធៀបនឹងរូបិយបណ្ណធំៗរយៈពេល៦ខែកន្លងមកនេះ

តម្លៃលុយដុល្លារអាម៉េរិក US dollar ក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២៥នេះ បានធ្លាក់ចុះខ្លាំងរហូតដល់ប្រមាណជា១០ភាគរយធៀបទៅនឹងតម្លៃលុយរបស់មហាអំណាចផ្សេងទៀត