ថៃ ប្រកាន់ជំហរយ៉ាងមុតមាំ ដោយមិនព្រមដាក់ពន្ធ ០% លើការនាំចូលពីអាម៉េរិកនោះទេ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Julapun Amornvivat ពន្យល់ថា ទំនិញជាច្រើននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺស្ថិតនៅក្រោមការរឹតបន្តឹងសម្រាប់ការនាំចូល ដើម្បីការពារអាជីវកម្ម និងកសិករថៃ។ ប្រសិនបើយើងយល់ព្រមដាក់ពន្ធ 0% សម្រាប់ប្រទេសណាមួយ នោះយើងត្រូវពង្រីកការអនុម័តបែបនេះទៅដៃគូពាណិជ្ជកម្មផ្សេងទៀតដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ

Donald Trump ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយប្រទេសជប៉ុន និងទម្លាក់ពន្ធមកត្រឹម ១៥%

ពន្ធនៃទំនិញជប៉ុនដែលនាំចេញទៅអាម៉េរិកត្រូវបានទម្លាក់ពី ២៥% មកត្រឹម ១៥% ហើយជប៉ុននឹងវិនិយោគទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារទៅក្នុងទឹកដីអាម៉េរិកផងដែរ ដោយអាម៉េរិកនឹងទទួលបានប្រាក់ចំណេញ ៩០%

មេដឹកនាំកំពូលចិន និងអឺរ៉ុប ជួបគ្នាក្នុងសប្តាហ៍នេះ រំពឹងអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងវិបត្តិមួយចំនួនធំ

នៅថ្ងៃចន្ទសប្តាហ៍នេះ ចិន បានប្រកាសហើយថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំចិនជាមួយនឹងសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅចំថ្ងៃគំរប់ខួបលើកទី៥០នៃការកកើតទំនាក់ទំនងរវាងភាគីទាំងពីរដោយមានប្រធានបទសំខាន់ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម

សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យធំៗចំនួន ៥ ពីផលប៉ះពាល់នៃការដំឡើងពន្ធគយ ៣៦% របស់អាម៉េរិក

ការពន្យារពេលនៃការចរចារពាណិជ្ជកម្មជាមួយនឹងអាម៉េរិកនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យធំៗរបស់សេដ្ឋកិច្ចថៃ ខណៈដែលមហាអំណាចមួយនេះដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសថៃដល់ទៅ ៣៦% ខ្ពស់ជាងដៃគូប្រកួតប្រជែងសំខាន់ៗដូចជាវៀតណាម កូរ៉េខាងត្បូង និងជប៉ុន

ការដំឡើងពន្ធរបស់ Trump ៩៣,៥% លើធ្យូងក្រាភីតនាំចូលពីចិន នឹងបង្កើនថ្លៃដើមនៃការផលិត EV នៅអាម៉េរិក

កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកប្រកាសដំឡើងពន្ធ ៩៣,៥% លើក្រាភីតនាំចូលពីចិន ដោយចោទប្រកាន់ថា ប្រទេសនេះលក់ក្រាភីតក្នុងតម្លៃក្រោមទីផ្សារនៅអាម៉េរិក។

តម្លៃប្រេងឡើងថ្លៃជិត ២​% បន្ទាប់ពីមានការវាយប្រហារលើតំបន់ផ្ទុក Kurdistan របស់អ៊ីរ៉ាក់

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៤៦% ឬ ៦៩,៥២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៧៥% ឬ ៦៧,៥៤ ដុល្លារក្នុងមួយបារ៉ែល

អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ

គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន

ស្ថាបនិក Nvidia អះអាងថា ចិននឹងមិនប្រើប្រាស់បច្ចេកវិទ្យា Nvidia ក្នុងវិស័យយោធាឡើយ

ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចិន នឹងមិនប្រើបច្ចេកវិទ្យា AI ទាំងឡាយណាដែលជាផលិតផលរបស់ក្រុមហ៊ុន Nvidia នៅក្នុងវិស័យយោធារបស់ខ្លួននោះទេ

Donald Trump កាត់បន្ថយពន្ធលើការនាំចូលពីឥណ្ឌូនេស៊ី ពី ៣២% មកត្រឹម ១៩% ប្ដូរនឹងទំនិញរបស់ខ្លួននាំចូលឥណ្ឌូនេស៊ីដោយមិនជាប់ពន្ធ

Trump លើកឡើងថា លោកនឹងកាត់បន្ថយអត្រាពន្ធលើការនាំចូលពីឥណ្ឌូនេស៊ីពី ៣២% មកត្រឹម ១៩% បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Prabowo Subianto

Donald Trump គំរាមដាក់ពន្ធ ១០០% លើការនាំចូលពីរុស្ស៊ី ប្រសិនបើមិនព្រមបញ្ចប់សង្រ្គាមជាមួយនឹងអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃ

Trump លើកឡើងថា អាម៉េរិកនឹងដំឡើងពន្ធធ្ងន់ធ្ងរលើរុស្ស៊ីដល់ទៅ ១០០% ប្រសិនបើមិនមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក្នុងរយៈពេល ៥០ ថ្ងៃ