សហភាពអឺរ៉ុបលើកសំណើថ្មីអំពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីសម្រាប់ជួយអ៊ុយក្រែន

បច្ចុប្បន្ននេះ ទីក្រុងប្រ៊ូសែលកំពុងបន្តឆ្ពោះទៅមុខជាមួយនឹងគំនិតពីរផ្សេងគ្នារួមមាន ទីមួយ គឺប្រាក់ចំណេញនឹងត្រូវបានប្រើប្រាស់សម្រាប់ជំនួយមិនមែនយោធា និងទីពីរមានគោលបំណងទិញអាវុធ ហើយប្រទេសអព្យាក្រឹតក្នុងជម្លោះអាចដកខ្លួនចេញបាន

គណៈកម្មការសហភាពអឺរ៉ុប ចង់ពិភាក្សាជាមួយចិន អំពីភាពអយុត្តិធម៌នៅក្នុងពាណិជ្ជកម្មរវាងភាគីទាំងពីរ

ប្រធានាធិបតីចិនបានធ្វើដំណើរទស្សនៈកិច្ចនៅអឺរ៉ុបចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងលោកខាងលិចកាន់តែអាក្រក់ទៅៗ ប៉ុន្តែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសស៊ែប៊ី និងហុងគ្រី

អាម៉េរិក និងសហភាពអឺរ៉ុបលើកឡើងថា ភាពលើសចំណុះនៃវិស័យឧស្សាហកម្មរបស់ចិនអាចបង្កហានិភ័យដល់ទីផ្សារពិភពលោក

ការឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំងកំពុងបង្កើតអតិរេកនៃទំនិញទូទាំងពិភពលោក ដោយអាម៉េរិកចាត់ទុកថា ភាពលើសចំណុះក្នុងឧស្សាហកម្ម នឹងបង្កគ្រោះថ្នាក់ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសដទៃទៀត

ECB ព្រមានធនាគារដែលជាសមាជិកសហភាពអឺរ៉ុបឱ្យចាកចេញពីរុស្ស៊ី

ធនាគារកណ្តាលអឺរ៉ុបកំពុងបន្តដាក់សម្ពាធលើធនាគាររបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីឲ្យប្រញាប់ប្រញាល់ចាកចេញពីរុស្ស៊ី

សហភាពអឺរ៉ុបចង់ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីជួយដល់អ៊ុយក្រែន ប៉ុន្តែសមាជិកមួយចំនួនប្រឆាំងនឹងផែនការនេះ

សហភាពអឺរ៉ុបមានផែនការប្រើប្រាស់ប្រាក់ចំណេញដែលបង្កើតដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន ប៉ុន្តែសមជិកមួយចំនួនបានប្រឆាំងនឹងផែនការនេះ

វិស័យកសិកម្មរបស់អឺរ៉ុបខាតបង់រាប់ពាន់លានអឺរ៉ូ ដោយសារការធ្វើពាណិជ្ជកម្មជាមួយអ៊ុយក្រែន

វិស័យកសិកម្មរបស់សហភាពអឺរ៉ុបបានខាតបង់ចំនួន ១៩ ពាន់លានអឺរ៉ូ (២០,៦ ពាន់លានដុល្លារ) នៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ដោយសារការធ្វើពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែន

សហភាពអឺរ៉ុបរឹតបន្តឹងលើក្រុមហ៊ុនចិន ដោយសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី

សហរដ្ឋអាមេរិក និងអឺរ៉ុបបានចោទប្រកាន់ចិនម្តងហើយម្តងទៀតថាបានជួយក្រុងម៉ូស្គូឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយផ្គត់ផ្គង់ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗ

គណៈកម្មការសហភាពអឺរ៉ុបកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅតំបន់ចាយលុយអឺរ៉ូ

គណៈកម្មការសហភាពអឺរ៉ុបបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសចំនួន ២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូនឹងកើនឡើងត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២៤

ស្វែងយល់ពីមូលហេតុដែលសេដ្ឋកិច្ចអាម៉េរិកនាំមុខអឺរ៉ុប

ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ទីផ្សារការងារដ៏រឹងមាំ និងអតិផរណាធ្លាក់ចុះ សហរដ្ឋអាមេរិកបានវ៉ាដាច់សមភាគីរបស់ខ្លួននៅអឺរ៉ុប និងប្រទេសផ្សេងទៀត។ GDP អាម៉េរិកបានកើនឡើង ៣,៣ ភាគរយនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣

ជម្លោះសមុទ្រក្រហមអាចបង្កឲ្យវិស័យថាមពលសហភាពអឺរ៉ុបចុះខ្សោយ

ពាណិជ្ជករកំពុងព្រួយបារម្ភថា ភាពចលាចលនៅសមុទ្រក្រហមនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈថ្លៃសម្រាប់អ្នកប្រើប្រាស់ និងបង្កភាពរំខានដល់ការផ្គត់ផ្គង់សំខាន់ៗពីអាស៊ីទៅកាន់សហភាពអឺរ៉ុប ដែលជាអ្នកនាំចូលផលិតផលប្រេងចម្រាញ់ដ៏ធំបំផុតមួយរបស់ពិភពលោក