ជម្លោះសមុទ្រក្រហមអាចបង្កឲ្យវិស័យថាមពលសហភាពអឺរ៉ុបចុះខ្សោយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតពិភពលោកបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត ៣ ខែ ខណៈពេលដែលមានការរំខានដល់ការដឹកជញ្ជូនកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប។

ពាណិជ្ជករកំពុងព្រួយបារម្ភថា ភាពចលាចលនៅសមុទ្រក្រហមនឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈថ្លៃសម្រាប់អ្នកប្រើប្រាស់ និងបង្កភាពរំខានដល់ការផ្គត់ផ្គង់សំខាន់ៗពីអាស៊ីទៅកាន់សហភាពអឺរ៉ុប ដែលជាអ្នកនាំចូលផលិតផលប្រេងចម្រាញ់ដ៏ធំបំផុតមួយរបស់ពិភពលោក។ ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារបានកើនឡើង ១៥ ភាគរយ ឬ ៨៤៥ ដុល្លារក្នុងមួយតោន។ ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើផលិតផលប្រេងឆៅ និងចម្រាញ់របស់រុស្ស៊ីចូលជាធរមានក្នុងឆ្នាំ២០២២ មក សហភាពអឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីអាស៊ី និងសហរដ្ឋអាមេរិក។ ឥឡូវនេះ កប៉ាល់ដឹកប្រេងជាច្រើនបានគេចពីផ្លូវសមុទ្រក្រហម ដែលធ្វើឲ្យការដឹកជញ្ជូនប្រេងម៉ាស៊ូតពីអាស៊ីទៅកាន់សហភាពអឺរ៉ុបពីមានតម្លៃថ្លៃជាងមុន។ ការឡើងថ្លៃជំរុញដោយកត្តាជាច្រើនដូចជា ការឡើងថ្លៃតម្លៃទំនិញ តម្លៃនៃការធានារ៉ាប់រងកើនឡើង ហើយការធ្វើដំណើររបស់កប៉ាល់នៅជុំវិញ Cape of Good Hope នៅអាហ្វ្រិកមានរយៈពេលយូរជាងធម្មតា។

ទន្ទឹមនឹងនោះ ការថែទាំរោងចក្រចម្រាញ់ប្រេងនៅសហរដ្ឋអាមេរិកនឹងកាត់បន្ថយការផ្គត់ផ្គង់នៅទូទាំងមហាសមុទ្រអាត្លង់ទិក ដែលនឹងជំរុញឱ្យតម្លៃលក់រាយឡើងថ្លៃបន្ថែមទៀត។ Natalia Losada អ្នកវិភាគផលិតផលប្រេងនៅ Energy Aspects បាននិយាយថា បញ្ហានេះនឹងធ្វើឱ្យអឺរ៉ុបកាន់តែពឹងផ្អែកទៅលើប្រេងនៅភាគខាងកើតនៃស៊ុយអេ ហើយនោះជាមូលហេតុដែលការរំខានដល់ការដឹកជញ្ជូននៅក្នុងសមុទ្រក្រហមនឹងមានឥទ្ធិពលយ៉ាងខ្លាំង។ គេមើលឃើញថា សមតុល្យប្រេងម៉ាស៊ូតនៅអឺរ៉ុបកាន់តែតឹងរ៉ឹងនៅក្នុងពេលខាងមុខនេះ ដែលជំរុញតម្លៃលក់រាយឡើងថ្លៃ។

គួរឲ្យបញ្ជាក់ដែរថា បណ្តាប្រទេសសហភាពអឺរ៉ុបបានប្រើប្រាស់ប្រេងម៉ាស៊ូតយ៉ាងទូលំទូលាយសម្រាប់ការដឹកជញ្ជូនទំនិញ អាកាសចរណ៍ និងសម្រាប់កំដៅក្នុងផ្ទះផងដែរ។ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃនឹងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្លុកនេះ ដែលពីមុនពឹងផ្អែកលើការនាំចូលប្រេងម៉ាស៊ូតរបស់រុស្ស៊ី។

លោក James Noel-Beswick អ្នកវិភាគប្រចាំក្រុមហ៊ុន Sparta Commodities បាននិយាយថា បញ្ហានៅក្នុងវិស័យថាមពលនឹងធ្វើឱ្យអឹរ៉ុបមានបញ្ហាប្រឈមសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ដែលរួមចំណែកដល់ការចំណាយដ៏ច្រើនឡើងនៃវិបត្តិរស់នៅ។ មុនពេលផ្ទុះសង្រ្គាមនៅហ្គាហ្សា មជ្ឈិមបូព៌ាមានចំណែកប្រហែល ៦០ ភាគរយនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូតសរុបរបស់សហភាពអឺរ៉ុប ដែលឥឡូវនេះបានធ្លាក់ចុះមកត្រឹមប្រហែលមួយភាគបីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ជម្លោះសមុទ្រក្រហមបានកើតឡើងស្របពេលមានការធ្លាក់ចុះនៃស្តុកប្រេងម៉ាស៊ូតនៅក្នុងតំបន់ស្តុកទុក Amsterdam-Rotterdam-Antwerp (ARA) ដែលធ្វើឱ្យអឺរ៉ុបកាន់តែប្រឈមមុខនឹងការរំខានដល់ការផ្គត់ផ្គង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ