សហភាពអឺរ៉ុបលើកសំណើថ្មីអំពីការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីសម្រាប់ជួយអ៊ុយក្រែន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានលើកឡើងថា សហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យរដ្ឋសមាជិកដែលឈរនៅកណ្តាលជម្លោះរុស្ស៊ី-អ៊ុយក្រែនអាចដកខ្លួនចេញពីផែនការរបស់ប្លុកអំពីការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីការបង្កកទុនបំរុងរបស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីទិញអាវុធសម្រាប់ជួយអ៊ុយក្រែន។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ Politico បានដកស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុបម្នាក់ថា សំណើនេះកើតឡើងនៅពេលដែលប្លុកស្វែងរកមធ្យោបាយក្នុងការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ។ កាលពីដើមឆ្នាំនេះ ទីក្រុងប្រ៊ូសែលបានស្នើឱ្យប្រើប្រាស់ការប្រាក់ដែលរកបានពីទ្រព្យសម្បត្តិបង្កក ដើម្បីទិញអាវុធសម្រាប់ជួយអ៊ុយក្រែនជាជាងការប្រើប្រាស់មូលនិធិសម្រាប់ការកសាងប្រទេសឡើងវិញ។ យ៉ាងណាមិញ វិធានការដែលបានស្នើឡើងបានប្រឈមមុខនឹងការតស៊ូមតិពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលមិនមែនជាផ្នែករបស់ណាតូរួមមាន អូទ្រីស អៀរឡង់ ម៉ាល់តា និងស៊ីប។ ពួកគេបានទាមទារមិនឲ្យមានការទិញអាវុធសម្រាប់ជួយទីក្រុងគីវ ហើយអ្នក​មិនពេញចិត្តចំពោះផែនការ​សហភាព​អឺរ៉ុបផ្សេងទៀត​រួមមាន​ហុងគ្រី និង​ស្លូវ៉ាគី។ ដូច្នោះហើយ នៅក្រោមការប៉ុនប៉ងចុងក្រោយបំផុតរបស់សហភាពអឺរ៉ុបក្នុងការឈ្នះលើរដ្ឋជាសមាជិក ប្រទេសដែលប្រឆាំងនឹងផែនការនេះអាចដកខ្លួនពីការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។

បច្ចុប្បន្ននេះ ទីក្រុងប្រ៊ូសែលកំពុងបន្តឆ្ពោះទៅមុខជាមួយនឹងគំនិតពីរផ្សេងគ្នារួមមាន ទីមួយ គឺប្រាក់ចំណេញនឹងត្រូវបានប្រើប្រាស់សម្រាប់ជំនួយមិនមែនយោធា និងទីពីរមានគោលបំណងទិញអាវុធ ហើយប្រទេសអព្យាក្រឹតក្នុងជម្លោះអាចដកខ្លួនចេញបាន។

ចាប់តាំងពីមានជម្លោះរុស្ស៊ី-អ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបានបង្កកប្រាក់របស់រុស្ស៊ីប្រហែល ៣០០ ពាន់លានដុល្លារ។ ការិយាល័យបោសសម្អាត Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែលបានកាន់កាប់មូលនិធិប្រហែល ១៩១ ពាន់លានអឺរ៉ូ (២០៥ ពាន់លានដុល្លារ) ហើយបានទទួលការប្រាក់ជិត ៤,៤ ពាន់លានអឺរ៉ូក្នុងរយៈពេលមួយឆ្នាំ។

កាលពីខែមីនា លោក Josep Borrell អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស ​និង​គោលនយោបាយ​សន្តិសុខរ​បស់​សហភាព​អឺរ៉ុប​ បានស្នើឱ្យយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកនៅក្នុងប្លុក ដោយផ្ទេរពួកវាទៅមូលនិធិដែលគ្រប់គ្រងដោយសហភាពអឺរ៉ុបសម្រាប់ផ្តល់ហិរញ្ញប្បទានអាវុធជួយអ៊ុយក្រែន។

សហភាពអឺរ៉ុបមានបំណងផ្តល់ឱ្យទីក្រុងកៀវពី ២ ទៅ ៣ ពាន់លានអឺរ៉ូពីការប្រាក់ដែលបង្កើតពីការបង្កកទ្រព្យសម្បត្តិនៅឆ្នាំនេះ។ ប្រសិនបើទីក្រុងប្រ៊ូសែលអាចធានាបាននូវការយល់ព្រមពីរដ្ឋជាសមាជិកទាំងអស់ នោះប្រាក់ជំនួយដំបូងអាចនឹងត្រូវបានបញ្ចេញនៅដើមខែកក្កដា ។ អ្នកការទូតសហភាពអឺរ៉ុបម្នាក់លើកឡើងថា យ៉ាងណាមិញ អាល្លឺម៉ង់ បារាំង និងអ៊ីតាលីនឹងមិនសប្បាយចិត្តចំពោះការដកខ្លួនចេញរបស់សមាជិកពីផែនការនោះទេ ដោយសារវាអាចបង្កគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រុស្ស៊ីបាននិយាយថា រាល់សកម្មភាពដែលធ្វើឡើងប៉ះពាល់នឹងទ្រព្យសម្បត្តិរបស់ខ្លួននឹងស្មើនឹងការលួច ដោយសង្កត់ធ្ងន់ថា ការរឹបអូសយកមូលនិធិ ឬសកម្មភាពស្រដៀងគ្នាណាមួយនឹងបំពានច្បាប់អន្តរជាតិ ព្រមទាំងធ្វើឱ្យខូចរូបិយប័ណ្ណលោកខាងលិច ប្រព័ន្ធហិរញ្ញវត្ថុសកល និងសេដ្ឋកិច្ចពិភពលោកថែមទៀតផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)