ស្វែងយល់ពីមូលហេតុដែលសេដ្ឋកិច្ចអាម៉េរិកនាំមុខអឺរ៉ុប

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ខណៈពេលដែលប្រទេសជុំវិញពិភពលោកបានជួបការលំបាកក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការរាតត្បាតនៃជំងឺឆ្លង រួមជាមួយនឹងវិបត្តិសង្គ្រាមនោះ សហរដ្ឋអាម៉េរិកនៅតែរក្សាឈ្មោះជាអំណាចសេដ្ឋកិច្ចខ្លាំងមួយរបស់ពិភពលោក។

ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ទីផ្សារការងារដ៏រឹងមាំ និងអតិផរណាធ្លាក់ចុះ សហរដ្ឋអាមេរិកបានវ៉ាដាច់សមភាគីរបស់ខ្លួននៅអឺរ៉ុប និងប្រទេសផ្សេងទៀត។ បើនិយាយពី GDP អាម៉េរិកបានកើនឡើង ៣,៣ ភាគរយនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ដែលលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចព្យាករណ៍ ២ ភាគរយ។ អ្នក​វិភាគ​បានលើក​ហេតុផល​មួយ​ចំនួន​ដែល​អាមេរិក​មាន​ប្រៀប​ជាង​ប្រទេស​ដទៃ។

១. ការចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ច

ការរាតត្បាតកូវីដ-១៩ បានពន្យឺតការងារផ្ទាល់ខ្លួនរបស់មនុស្ស និងជីវិតសង្គមដល់កម្រិតធ្ងន់ធ្ងរមួយ ហើយបណ្តាប្រទេសនានាត្រូវតែតស៊ូជាមួយវិធីសាស្រ្តជួយដល់ពលរដ្ឋដែលជាប់គាំងនៅផ្ទះ រួមទាំងមនុស្សជាច្រើនដែលបាត់បង់ការងារ ឬមិនអាចធ្វើការបាន។ នៅខែមីនាឆ្នាំ ២០២០ សភាអាម៉េរិកបានប្រញាប់ប្រញាល់អនុម័តវិធានការជំរុញសេដ្ឋកិច្ចចំនួន ២,២ ទ្រីលានដុល្លារជាសាច់ប្រាក់ជួយដល់ពលរដ្ឋអាម៉េរិក។ ច្បាប់​ចំនួន​ពីរ​ទៀត​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​រក្សា​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​នៅ​មាន​ភាព​រស់​រវើក និង​មាន​កម្លាំង​ការងារ។ នេះគឺជាការហូរចូលប្រាក់ក្នុងទំហំដ៏ធំបំផុតទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកជាប្រវត្តិសាស្ត្រ។

លោក Aaron Terrazas ប្រធានសេដ្ឋវិទូនៅ Glassdoor លើកឡើងថា ផ្នែកមួយនៃមូលនិធិដែលជួយដល់ហិញ្ញវត្ថុគ្រួសារត្រូវបានបែងចែកទៅជាប្រាក់សន្សំលើស។ លើសពីនេះ ៧០ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចបានមកពីការចំណាយរបស់អ្នកប្រើប្រាស់ ​បើ​ទោះ​បី​ជា​អតិផរណា​ខ្ពស់​ក៏​ដោយ។ ទំហំនៃកិច្ចព្រមព្រៀងជួយសង្រ្គោះរបស់សហរដ្ឋអាមេរិកមានទំហំធំជាងបណ្តាប្រទេសមួយចំនួនដូចជា ជប៉ុន អាល្លឺម៉ង់ និងកាណាដា។ បើទោះបីជា បណ្តាប្រទេសនៅអឺរ៉ុបមានសំណាញ់សុវត្ថិភាពសង្គមរឹងមាំជាងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែអត្ថប្រយោជន៍រយៈពេលខ្លីមិនអាចប្រៀបជាមួយនឹងទំហំនៃវិធានការណ៍ជំរុញទឹកចិត្តនោះទេ។

២. ទីផ្សារការងារមានភាពបត់បែន

អតិផរណាខ្ពស់ គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយសម្រាប់ពលរដ្ឋអាម៉េរិកជាច្រើន ហើយបានបង្ហាញពីទស្សនៈរបស់ពួកគេអំពីរបៀបដែលសេដ្ឋកិច្ចកំពុងរីកចម្រើន។ យ៉ាងណាមិញ ទីផ្សារការងារដ៏រឹងមាំបានជួយដល់ប្រាក់ចំណូលរបស់ពួកគេ ដែលជាម៉ាស៊ីននៅពីក្រោយការចំណាយរបស់អ្នកប្រើប្រាស់។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះក្រោម ៤ ភាគរយដែលជាកម្រិតទាបមួយ។ ស្របពេលដែលតម្លៃទំនិញកើនឡើងយ៉ាងខ្លាំង ប្រាក់ឈ្នួលក៏បានកើនឡើងផងដែរ ហើយគ្រួសារដែលមានប្រាក់ចំណូលទាបទទួលបានកំណើនប្រាក់ឈ្នួលខ្លាំងបំផុត។

កាលពីឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានរីករាយនឹងការកើនឡើងនៃផលិតភាពការងារក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

អ្នកស្រី Julia Pollak ប្រធានសេដ្ឋវិទូនៅ ZipRecruiter ចង្អុលថា ច្បាប់ការងារមានភាពបត់បែនបានធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយកម្លាំងពលកម្មនៅពេលចាប់ផ្តើមមានការរាតត្បាត ដែលជាបញ្ហាធ្ងន់ធ្ងររយៈពេលខ្លីសម្រាប់និយោជិត។ យ៉ាងណាមិញ វាបានអនុញ្ញាតឱ្យក្រុមហ៊ុនសម្របខ្លួនទៅនឹងពេលបច្ចុប្បន្ន និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ។ ក្នុងអំឡុងពេលរាត្បាត សណ្ឋាគារជាច្រើនបានបញ្ឈប់បុគ្គលិក ប៉ុន្តែពួកគេបានផ្លាស់ប្តូរច្រើនណាស់ដូចជា ការណែនាំភ្ញៀវបង់ប្រាក់ដោយខ្លួនឯងតាមទូរស័ព្ទ។

មិនត្រឹមតែប៉ុណ្ណោះ អត្ថប្រយោជន៍មួយទៀតដែលសហរដ្ឋអាមេរិកមានគឺ សមត្ថភាពក្នុងការបំពេញបន្ថែមទីផ្សារការងាររបស់ខ្លួន ជាពិសេសតាមរយៈអន្តោប្រវេសន៍ នៅពេលដែលកំណើនប្រជាជនបានធ្លាក់ចុះដោយសារតែការចូលនិវត្តន៍របស់មនុស្សវ័យចំណាស់។ ទោះបីជា អត្រាអត់ការងារធ្វើរបស់អាម៉េរិកកាន់តែធ្ងន់ធ្ងរ ប៉ុន្តែនិយោជិតអាម៉េរិកដែលត្រូវបានបញ្ឈប់ពីការងារមានសិទ្ធិទទួលបានអត្ថប្រយោជន៍ភាពអត់ការងារធ្វើជាសាច់ប្រាក់ដោយផ្ទាល់។

៣. វិស័យថាមពលមានភាពឯករាជ្យ

សហរដ្ឋអាមេរិកគឺជាអ្នកនាំចេញថាមពលសុទ្ធ ដែលជាផ្នែកមួយជួយដល់ភាពរឹងមាំរបស់សេដ្ឋកិច្ចអាមេរិក។ កាលពីឆ្នាំ២០២២ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបង្កឲ្យតម្លៃថាមពលឡើងថ្លៃ ដែលធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងអាម៉េរិក។ អាល្លឺម៉ង់ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់អឺរ៉ុប បាននាំចូលឧស្ម័នធម្មជាតិជាច្រើនរបស់ខ្លួនពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរ Nord Stream របស់ខ្លួន។ ក្នុងអំឡុងពេលនោះ តម្លៃថាមពលកាន់តែខ្ពស់បានជំរុញអតិផរណានៅអឺរ៉ុបទ្វេដងនៃកំឡុងពេលមានការរាតត្បាត។

លោក Ben Westmore អ្នកអង្កេតការណ៍សេដ្ឋកិច្ចអាមេរិកមកពី OECD បាននិយាយថា ឥទ្ធិពលនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនចំពោះតម្លៃថាមពលបានបង្កជាស្ថានភាពអាក្រក់នៅអឺរ៉ុបជាងនៅសហរដ្ឋអាម៉េរិក។ តម្លៃហ្គាសនៅអឺរ៉ុបនៅចន្លោះដើមឆ្នាំ ២០២១ និង ២០២២ បានកើនឡើងជិត ២០ ភាគរយ ខណៈដែលនៅសហរដ្ឋអាម៉េរិកកើនឡើងត្រឹមតែ ៣ ឬ ៤ ភាគរយប៉ុណ្ណោះ។ បណ្តាប្រទេសនៅអ៊ឺរ៉ុបមិនត្រឹមតែការកើនឡើងតម្លៃកាន់តែធំប៉ុណ្ណោះទេ ប៉ុន្តែការកើនឡើងតម្លៃនៅក្នុងអាជីវកម្មក៏បញ្ជូនទៅអ្នកប្រើប្រាស់ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​