ចិន ត្រៀមបញ្ចេញអាវុធដ៏ធំសម្បើមក្នុងសង្គ្រាមបែបសេដ្ឋកិច្ចដែលអាចបញ្ឆេះចរន្តវិនិយោគក្នុងស្រុកទ្រង់ទ្រាយធំ

មហាយក្សចិន ដែលជាគោលដៅធំរបស់អាម៉េរិកក្នុងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធគយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះត្រូវបានគេរកឃើញថា កំពុងត្រៀមរៀបចំអាវុធដ៏ធំអស្ចារ្យមួយ ដែលគិតជាទឹកប្រាក់ប្រមាណ ៧០ពាន់លានដុល្លារ

សហភាពអឺរ៉ុបព្រមានចាត់វិធានការឆ្លើយតបចំពោះការដំឡើងពន្ធថ្មីរបស់អាម៉េរិកលើការនាំចូលដែកថែប

សហភាពអឺរ៉ុប បានបញ្ជាក់ពីការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចូលដែកថែប ៥០% ហើយសហភាពអឺរ៉ុបបានត្រៀមខ្លួនដើម្បីដាក់វិធានការឆ្លើយតបទៅនឹងអាម៉េរិកវិញ

ប្រេស៊ីល ប្ដឹងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD និងក្រុមហ៊ុនម៉ៅការសំណង់ពីរទៀត ទារសំណងជិត ៤៦ លានដុល្លារ

ការិយាល័យអយ្យការការងារនៅរដ្ឋ Bahia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងទាមទារសំណងខូចខាតចំនួន ២៥៧ លានរៀលប្រេស៊ីល (ជិត ៤៦ លានដុល្លារ) ពីក្រុមហ៊ុន BYD, ក្រុមហ៊ុន China JinJiang Construction Brazil និង ក្រុមហ៊ុន Tecmonta Equipamentos Inteligentes

ក្រសួងចំនួន ៣ ពួតដៃគ្នាកែលម្អជីវភាពសហគមន៍ជនបទ សំដៅលើកស្ទួយកំណើនសេដ្ឋកិច្ច

ក្នុងគោលបំណងចូលរួមគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍ជនបទ ក្រសួងពាក់ព័ន្ធចំនួន៣ បានជួបប្រជុំគ្នាស្តីពីការសម្របសម្រួលក្នុងការអនុវត្តកម្មវិធីគោលនយោបាយដែលមានជាប់ពាក់ព័ន្ធគ្នាផ្សេងៗ។ ​

ធុរកិច្ចមកពីប្រទេសកាណាដា ៨០ស្ថាប័ន ធ្វើទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ប្រតិភូធុរកិច្ចកាណាដាដ៏ធំបំផុតមិនធ្លាប់មានចំនួន៩០ នាក់ បានមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា ដើម្បីសិក្សាការធ្វើពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ

តុលាការពាណិជ្ជកម្មអាម៉េរិក រារាំងការដាក់ពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តុលាការពាណិជ្ជកម្មអាម៉េរិកបានរារាំងប្រធានាធិបតី Donald Trump ពីការប្រើអំណាចនៃច្បាប់គ្រាអាសន្នជាមធ្យោបាយដាក់ពន្ធគយលើប្រទេសដទៃ។ តុលាការពាណិជ្ជកម្មអាម៉េរិកបានសម្រេចថា ច្បាប់គ្រាអាសន្នមិនបានផ្តល់នូវសិទ្ធិអំណាចឱ្យប្រធានាធិបតីដាក់ពន្ធលើស្ទើរតែគ្រប់ប្រទេសនោះទេ។​ លើសពីនេះ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកផ្តល់នូវអំណាចផ្តាច់មុខឱ្យសភាក្នុងការគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតមិនមែនប្រធានាធិបតីនោះទេ។ តុលាការក៏បានរារាំងការយកពន្ធដាច់ដោយឡែករបស់រដ្ឋបាល Trump ដែលដាក់លើប្រទេសចិន ម៉ិចស៊ិក និងកាណាដាផងដែរ។ មជ្ឈមណ្ឌលយុត្តិធម៌សេរីភាពមិនលំអៀងតំណាងឲ្យអាជីវកម្មខ្នាតតូចចំនួន៥ បានដាក់បណ្តឹងនេះទៅកាន់តុលាការពាណិជ្ជកម្មអាម៉េរិក ដោយសារការនាំចូលទំនិញពីបរទេសត្រូវបានជាប់ពន្ធគយដែលដាក់ដោយ

ភារធារីស្ថានទូតអាម៉េរិកជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចមុនការចរចាពន្ធបដិការជុំទី២

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា ក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់កាណាដានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ការនាំចូលពីប្រទេសកាណាដាមកកាន់កម្ពុជាមានតម្លៃសរុប ៣៣,៥ លានដុល្លារក្នុងឆ្នាំ ២០២៤ ខណៈការវិនិយោគដោយផ្ទាល់របស់កាណាដានៅកម្ពុជាបានកើនឡើងដល់ ២,៩ ប៊ីលានដុល្លារ

អាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមព្រៀងគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) មានបំណងចង់បង្កើនតួលេខពាណិជ្ជកម្មជាមួយអាស៊ានរហូតដល់ ១៨០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣២

បារាំង និង វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារ

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុងហាណូយ បារាំង និងវៀតណាមបានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លាររួមមាន វិស័យអាកាសចរណ៍ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ