ភារធារីស្ថានទូតអាម៉េរិកជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចមុនការចរចាពន្ធបដិការជុំទី២

ភ្នំពេញ ៖ ស្របពេលការចរចាពន្ធគយបដិការ (Reciprocal Tariffs) ជុំទី២នឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។

នៅក្នុងជំនួបពិភ្សាដ៏ស៊ីជម្រៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា កម្ពុជាបានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដូចជាការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិកអំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាម៉េរិកនៅសប្តាហ៍ក្រោយនេះ ។

ជាមួយគ្នានេះ លោកស្រី Bridgette Walker បានសម្តែងនូវការអរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងឆ្លៀតពេលវេលាដ៏មមាញឹករបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងនូវការសាទរចំពោះកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន ។

ជាមួយគ្នានេះ លោកស្រី ក៏បានលើកឡើងពីការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ុនធឺណែត(Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ុនធីណែត ដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្តល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ ។ សហរដ្ឋអាមេរិកសូមស្វាគមន៍សហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវយុត្តិធម៌ និងតុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីការពារសន្តិសុខជាតិ និងសន្តិសុខផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *