កម្ពុជា ក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់កាណាដានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ កាណាដា បានតម្លើងបេសកកម្មការទូតរបស់ខ្លួននៅរាជធានីភ្នំពេញទៅជាស្ថានទូតពេញលេញកាលពីអំឡុងខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះប្រទេស កម្ពុជា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Global Affaire Canada នាដើមសប្តាហ៍នេះបានបញ្ជាក់ថា កម្ពុជាកំពុងក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់កាណាដា នៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។ មិនថាក្នុងវិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឬបច្ចេកវិទ្យាហិរញ្ញវត្ថុនោះទេ ក្រុមហ៊ុនកាណាដាមានគោលជំហរល្អក្នុងការគាំទ្រជាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។

គួរជម្រាបផងដែរថា នៅក្នុងការជំរុញដ៏សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចកាណាដា-កម្ពុជា លោកស្រី សារ៉ា វីល ស (Sara Wilshaw) ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការី អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអភិវឌ្ឍធុរកិច្ចអន្តរជាតិនៃក្រសួងការបរទេសកាណាដា បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកាណាដាដ៏ធំបំផុតដែលមិនធ្លាប់មានមកព្រះរាជាណាចក្រកម្ពុជាក្នុងសប្តាហ៍នេះ ខណៈដែលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងចំនួន ២៣ ភាគរយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៥។

បេសកកម្មពាណិជ្ជកម្មដែលជាផ្នែកមួយនៃក្រុមបេសកកម្មពាណិជ្ជកម្មកាណាដាឆ្នាំ២០២៥ (Team Canada Trade Mission-TCTM) បានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃ​ទី​២៨ ដល់ថ្ងៃទី៣០ ខែឧសភា ហើយគណៈប្រតិភូមានតំណាងជាង ៩០នាក់ មកពីក្រុមហ៊ុន និងស្ថាប័នកាណាដាជាង ៥០។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដាមានចំនួន ៣៦៦.៥៧ លានដុល្លារ ពោលគឺកើនឡើង ២៥.១ ភាគរយ ខណៈការនាំចូលពីកាណាដាមានការកើនឡើងតិចតួចជាងត្រឹមតែ ៤.៩ ភាគរយ ឬស្មើនឹងប្រមាណ ១៨.៨២ លានដុល្លារប៉ុណ្ណោះ។

គួររំលឹកផងដែរថា ពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកាណាដា និងកម្ពុជា កើនដល់ ២,៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤ ដោយប្រទេសកាណាដាឈរនៅលំដាប់ទី ៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់កម្ពុជា។ ការនាំចូលពីប្រទេសកាណាដាមកកាន់កម្ពុជាមានតម្លៃសរុប ៣៣,៥ លានដុល្លារក្នុងឆ្នាំ ២០២៤ ខណៈការវិនិយោគដោយផ្ទាល់របស់កាណាដានៅកម្ពុជាបានកើនឡើងដល់ ២,៩ ប៊ីលានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *