ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងរយៈពេល ១៧ ឆ្នាំ

កាលពីលើកទីមួយ ធនាគារកណ្តាលជប៉ុនបានបង្កើនអត្រាការប្រាក់សំខាន់របស់ខ្លួនពី ០ ភាគរយឡើងដល់ ០,១​ ភាគរយ។ ថ្មីៗនេះ ការដំឡើងការប្រាក់ជាលើកទីពីរពី ០,១ ភាគរយឡើងដល់ ០,២៥ ភាគរយ។

បណ្តាក្រុមហ៊ុនយក្សបែបអាហារ Fast Food ប្រើយុទ្ធសាស្ត្រទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក

McDonald’s កំពុងប្រើយុទ្ធសាស្ត្របែងចែកកញ្ចប់អាហារដែលមានតម្លៃទាបត្រឹម៥ដុល្លារនៅលើទីផ្សារ ខណៈដែលសេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះ

កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រា ០,៣ ភាគរយ លើសការព្យាករណ៍

យោងតាមទិន្នន័យពី Eurostat បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ០,៣ ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ

ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ ១៨ ភាគរយ ដោយសារការកើនឡើងសម្ពាធពីអតិផរណា

ធនាគាររុស្ស៊ីបានដំឡើងអត្រាការប្រាក់ពី ១៦ ភាគរយឡើងដល់ ១៨ ភាគរយ​ ដោយសារអតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងលើសពីការព្យាករណ៍កាលពីខែមេសា

សេដ្ឋកិច្ចថៃកំពុងរងផលប៉ះពាល់ពីការបិទរោងចក្រជាច្រើន ក្រោយការនាំចូលផលិតផលពីចិនមានតម្លៃថោក

កាលពីឆ្នាំមុន រោងចក្រនៅថៃជិត ២ ០០០ កន្លែងត្រូវបានបិទទ្បវារ ហើយមនុស្សរាប់ពាន់នាក់បាត់បង់ការងារ

បណ្តាក្រុមហ៊ុននៅចក្រភពអង់គ្លេសប្រកាសក្ស័យធនកាន់តែច្រើន ខណៈអត្រាការប្រាក់មិនរំពឹងចុះមកវិញនៅឡើយ

ក្រុមហ៊ុនក្នុងវិស័យសំណង់នៅក្នុងចក្រភពអង់គ្លេសកំពុងទទួលរងផលប៉ះពាល់នេះខ្លាំងជាងគេបំផុតក្នុងគ្រាដែលស្ថានភាពទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយ

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាមានកំណើនក្នុងអត្រា ៦% សម្រាប់ឆ្នាំ២០២៤

ទោះបីជាសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍

និយ័តករធានារ៉ាប់រងដាក់ទិសដៅរួមចំណែកក្នុងសេដ្ឋកិច្ចកាន់តែខ្លាំង ផ្ដើមពីការសាងទំនុក​ចិត្ត​សាធារណជន

និយ័តករធានារ៉ាប់រងដាក់ទិសដៅរួមចំណែកក្នុងសេដ្ឋកិច្ចកាន់តែខ្លាំង ដោយផ្ដើមចេញពីការសាងទំនុក​ចិត្ត​សាធារណជន

តម្លៃប្រេងឡើងថ្លៃជិត ១ ភាគរយ បន្ទាប់ពី GDP របស់សហរដ្ឋអាម៉េរិកកើនឡើងនៅត្រីមាសទី ២

តម្លៃ​ប្រេងម៉ាក Brent បានឡើងថ្លៃដល់ ៨២,៣៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងដល់ ៧៨,២៨ ដុល្លារក្នុងមួយបារ៉ែល

ឧស្សាហកម្មផលិតរថយន្តថៃបន្តជួបបញ្ហាធំមួយទៀតក្រៅពីបញ្ហារថយន្តចិនកំពុងចាក់ចូលទីផ្សារ

សហព័ន្ធនៃឧស្សាហកម្មថៃ កាត់បន្ថយការផលិតកម្មរបស់ខ្លួនមកត្រឹម១,៧លានគ្រឿងនៅឆ្នាំនេះ បន្ទាប់ពីក្រុមចិនជ្រៀតចូល