ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងរយៈពេល ១៧ ឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់ជាលើកទី ២ ក្នុងរយៈពេល ១៧ ឆ្នាំចុងក្រោយ ខណៈដែលខ្លួនព្យាយាមធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈធម្មតាក្នុងនាមជាសេដ្ឋកិច្ចធំបំផុតទី ៤ របស់ពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចជប៉ុនត្រូវបានរងផលប៉ះពាល់ពីការជាប់គាំង និងសម្ពាធបរិត្តផរណា ដោយធនាគារកណ្តាលជប៉ុន (BoJ) បានប្រើប្រាស់គោលនយោបាយរូបិយវត្ថុដ៏ធូររលុងអស់ជាច្រើនទសវត្សរ៍ក្នុងគោលបំណងដើម្បីរារាំងអតិផរណា។ ទោះជាយ៉ាងណាក្តី ធនាគារកណ្តាលជប៉ុនបានធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំដោយកាលពីលើកទី១ ធនាគារកណ្តាលជប៉ុនបានបង្កើនអត្រាការប្រាក់សំខាន់របស់ខ្លួនពី ០ ភាគរយឡើងដល់ ០,១​ ភាគរយ។ ថ្មីៗនេះ ការដំឡើងការប្រាក់ជាលើកទីពីរពី ០,១ ភាគរយឡើងដល់ ០,២៥ ភាគរយ។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលជប៉ុនក៏បានគូសបញ្ជាក់អំពីផែនការដើម្បីបន្ធូរបន្ថយកម្មវិធីទិញមូលបត្របំណុលដ៏ធំរបស់ខ្លួនផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើងប៉ុន្មានម៉ោងមុនពេលធនាគារកណ្តាលអាមេរិកគ្រោងនឹងប្រកាសការសម្រេចចិត្តអត្រាការប្រាក់ចុងក្រោយរបស់ខ្លួន ខណៈដែលរង់ចាំការប្រកាសពីធនាគារកណ្តាលអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។

លោក Stefan Angrick សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Analytics លើកឡើថា ការដំឡើងអត្រាការប្រាក់ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការសម្រេចចិត្តមុនថ្ងៃអង្គារ។ យ៉ាងណាមិញ ការ​ផ្លាស់​ប្តូរ​នេះ​ប៉ះទង្គិច​ជាមួយ​នឹង​ទិន្នន័យ​សេដ្ឋកិច្ច​ខ្សោយ  និង​អតិផរណា​ដែល​ជំរុញ​ដោយ​តម្រូវ​ការ។ តួលេខផ្លូវការបានបង្ហាញថាសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ២,៩ ភាគរយក្នុងខែមករាដល់ខែមីនា ខណៈដែលតម្លៃទំនិញប្រើប្រាស់បានកើនឡើង ២,៦ ភាគរយតិចជាងការរំពឹងទុកក្នុងខែមិថុនាធៀបនឹងឆ្នាំមុន។

គួរឲ្យបញ្ជាក់ដែរថា មានកត្តាសំខាន់ៗជាច្រើនបានរួមចំណែកដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលជប៉ុនក្នុងការដំឡើងអត្រាការប្រាក់ និងកាត់បន្ថយការទិញមូលបត្របំណុលរដ្ឋាភិបាល។ កត្តាទីមួយ គឺអតិផរណានៅក្នុងប្រទេសជប៉ុនកើនឡើងដល់ ៣,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមីនា ឆ្នាំ 20២០២៣ ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ ១៩៨២។ នេះបង្ហាញថាអ្នកប្រើប្រាស់ និងអាជីវកម្មចាប់ផ្តើមប្រកាន់យកផ្នត់គំនិតអតិផរណា ដែលបង្ហាញថាកម្លាំងអតិផរណាកាន់តែរឹងមាំ។ កត្តាទីពីរ គឺការកើនឡើងប្រាក់ឈ្នួល ដោយសារការចរចាប្រាក់ឈ្នួលរវាងក្រុមហ៊ុនធំៗ និងសហជីពបាននាំឱ្យមានការដំឡើងប្រាក់ឈ្នួល ៣,៨ ភាគរយនៅឆ្នាំនេះ ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩៣។ សាជីវកម្មធំៗមួយចំនួនដូចជា Fast Retailing (ម្ចាស់ក្រុមហ៊ុន Uniqlo) និង Honda បានប្រកាសពីការដំឡើងប្រាក់ឈ្នួល ៤០ ភាគរយ និង ៥ ភាគរយរៀងៗគ្នា។ យ៉ាងណាមិញ ធនាគាតកណ្តាលជប៉ុនចាត់ទុកការបង្កើនល្បឿននៃការឡើងប្រាក់ឈ្នួលនេះជាតម្រូវការសម្រាប់ការឈានដល់គោលដៅអតិផរណា ២ ភាគរយរបស់ខ្លួន។ កត្តាទីបី គឺការផ្លាស់ប្តូរការដឹកនាំរបស់ធនាគារកណ្តាលជប៉ុន ដោយសារការកាន់តំណែងជាអភិបាលថ្មីរបស់ធនាគារកណ្តាល Kazuo Ueda ក៏បានដើរតួនាទីក្នុងការផ្លាស់ប្តូរគោលនយោបាយផងដែរ។ លោក Kazuo Ueda បានទទួលស្គាល់ហានិភ័យនៃផលប៉ះពាល់ពីការបន្តគោលនយោបាយរូបិយវត្ថុដែលធូររលុងខ្លាំង ហើយបានបង្ហាញថាការផ្លាស់ប្តូរគោលនយោបាយអាចកើតឡើងមុនពេលបញ្ចប់នៃការពិនិត្យឡើងវិញនៃក្របខ័ណ្ឌគោលនយោបាយរបស់ធនាគារកណ្តាល ដែលត្រូវបានរំពឹងថានឹងចំណាយពេល ១២​ ទៅ ១៨ ខែ។

ក្នុងឆ្នាំ២០១៦ ធនាគារកណ្តាលជប៉ុនបានកាត់បន្ថយអត្រាការប្រាក់ចម្បងរបស់ខ្លួនក្រោមសូន្យ -០,១ ភាគរយក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ខ្លួនដែលនៅទ្រឹង និងជំរុញប្រាក់យ៉េន។ កាលពីខែមីនា ធនាគារកណ្តាលជប៉ុនបានបង្កើនការចំណាយលើការខ្ចីប្រាក់ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ ដែលមានន័យថាគ្មានប្រទេសណាមួយក្នុងពិភពលោកដែលនៅសេសសល់អត្រាការប្រាក់អវិជ្ជមានទៀតទេ។ នៅពេលដែលមានអត្រាអវិជ្ជមាន មនុស្សចាំបាច់ត្រូវបង់ប្រាក់សម្រាប់ការផ្ញើរប្រាក់នៅក្នុងធនាគារ។ វិធានការណ៍នេះត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនជាមធ្យោបាយលើកទឹកចិត្តមនុស្សឱ្យចំណាយប្រាក់ជាជាងដាក់វានៅក្នុងធនាគារ។ ក្នុងអំឡុងពេលរាតត្បាត ធនាគារកណ្តាលនៅជុំវិញពិភពលោកបានកាត់បន្ថយអត្រាការប្រាក់ ខណៈដែលពួកគេព្យាយាមទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការបិទព្រំដែន និងការបិទប្រទេស។ កំឡុងពេលនោះ ប្រទេសមួយចំនួនរួមមាន ស្វីស និងដាណឺម៉ាក ក៏ដូចជាធនាគារកណ្តាលអឺរ៉ុប បានណែនាំអត្រាការប្រាក់អវិជ្ជមាន។ ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលជុំវិញពិភពលោកដូចជា ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអង់គ្លេសបានដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការឡើងថ្លៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​