តម្លៃប្រេងឡើងថ្លៃជិត ១ ភាគរយ បន្ទាប់ពី GDP របស់សហរដ្ឋអាម៉េរិកកើនឡើងនៅត្រីមាសទី ២

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយករណ៍ថា តម្លៃប្រេងឆៅបានកើនឡើងជិត ១ ភាគរយ បន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនៅត្រីមាសទី២ បានកើនឡើងខ្លាំងជាងការរំពឹងទុក។

ទន្ទឹមនឹងនេះ តម្លៃ​ប្រេងម៉ាក Brent ឡើងថ្លៃ ០,៨១ ភាគរយ ឬ ៨២,៣៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩ ភាគរយ ឬ ៧៨,២៨ ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ដែលបង្ហាញពីការកើនឡើងនៃតម្រូវការ។ ស្របពេលនេះដែរ​ ផលិតផលក្នុងស្រុកសរុបនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ២,៨ ភាគរយ ដែលលើសពីការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច ២,១ ភាគរយ។

លោក Bob Yawger នាយកប្រតិបត្តិនៃទីផ្សារថាមពលមកពី Mizuho Securities បានលើកឡើងថា ការកើនឡើងផលិតផលក្នុងស្រុកសរុបអាចជំរុញឲ្យអតិផរណាធ្លាក់ចុះ ខណៈពេលដែលសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងការរំពឹងទុក ហើយធនាគារកណ្តាលអាម៉េរិកអាចកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខនេះ។ ប្រសិនបើអត្រាការប្រាក់ទាប នោះវានឹងជំរុញឱ្យសកម្មភាពសេដ្ឋកិច្ច អាចបង្កើនការប្រើប្រាស់ប្រេង។

យ៉ាងណាមិញ ទីផ្សារប្រេងបង្ហាញពីសញ្ញាអវិជ្ជមាននៃការជួញដូរ ដោយសារមានការព្រួយបារម្ភអំពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះបានកាត់បន្ថយអត្រាការប្រាក់២ដងក្នុងមួយសប្តាហ៍។ កាលពីថ្ងៃចន្ទកន្លងទៅនេះ ធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាការប្រាក់មិនរំពឹងទុកមួយ បន្ទាប់មកមានការកាត់បន្ថយមួយទៀតគួរឱ្យភ្ញាក់ផ្អើលចំពោះអត្រាការប្រាក់កម្ចីរយៈពេលមធ្យមរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍។ លើសពីណេះ រដ្ឋាភិបាល​ចិន​ក៏​បាន​ប្រកាស​ពី​ការ​ជំរុញ​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់ដែលបានចុះ​ខ្សោយ។

លោក Yawger បានបន្ថែមថា វិធានការនៃការផ្លាស់ប្តូរភ្លាមៗរបស់ចិន បានបង្កើនការព្រួយបារម្ភថាតម្រូវការថាមពលអាចនឹងកើនខ្ពស់ជាងការរំពឹងទុក ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមនឹងកាត់បន្ថយអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ខណៈដែលចិនកំពុងកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច និងទប់ទល់បរិត្តផរណា។ យោងតាមទិន្នន័យគយបានឱ្យដឹងថា ការនាំចូលប្រេងរបស់ចិនបានធ្លាក់ចុះ ១០,៧ ភាគរយនៅខែមិថុនាឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលផលិតផលចម្រាញ់ប្រេងបានធ្លាក់ចុះ ៣២ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ជំនួញ, ព្រឹត្តិការណ៍

• 24/01/2025

សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/01/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/01/2025

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/01/2025

ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អប់អរសាទរដល់យុវជនយុវនារីជាជ័យលាភីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/01/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម

លោក ង៉ែត ជូ ណែនាំពីវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/01/2025

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣