ឧស្សាហកម្មផលិតរថយន្តថៃបន្តជួបបញ្ហាធំមួយទៀតក្រៅពីបញ្ហារថយន្តចិនកំពុងចាក់ចូលទីផ្សារ

បាងកក ៖ ក្នុងស្ថានភាពដែលទីផ្សាររថយន្តថៃកំពុងក្លាយជាគោលដៅថ្មីនៃការប្រើប្រាស់របស់ប្រជាជនក្នុងស្រុកជាមួយវត្តមានរថយន្តចិននោះគេសង្កេតឃើញថា ភ្លាមៗបណ្តារោងចក្រដែលជាអ្នកផលិតរថយន្តរបស់អឺរ៉ុបចាប់ផ្តើមមានប្រតិកម្មយ៉ាងខ្លាំង ជាក់ស្តែង រោងចក្ររបស់ជប៉ុនបានសម្រេចចិត្តចាកចេញពីប្រទេសមួយនេះជាបណ្តើរៗ ។ បន្ថែមពីលើបញ្ហានេះ តួលេខនៃការផលិតរថយន្តសរុបនៅទូទាំងប្រទេសថៃកាលពីអំឡុងខែមិថុនាកន្លងទៅនេះ បានធ្លាក់ចុះដល់ទៅ ២០,១១ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។ ស្ថិតនៅក្នុងបរិបទជាមួយគ្នានេះគេសង្កេតឃើញថា បញ្ហាចម្បងចំពោះមុខដែលធ្វើឲ្យផលិតកម្មផលិតរថយន្តធ្លាក់ចុះខ្លាំងបែបនេះគឺបណ្តាលមកពីបញ្ហារឹតត្បិតប្រព័ន្ធផ្តល់ហិរញ្ញវត្ថុសម្រាប់រថយន្ត ជាពិសេសបញ្ហាបំណុលគ្រួសារក្នុងប្រទេសកើនឡើងខ្ពស់ខ្លាំងពេក។ តួលេខនេះផងដែរបើធៀបទៅនឹងតួលេខកាលពីខែឧសភាគឺមានការធ្លាក់ចុះប្រមាណជា ១៦,១៩ភាគរយ។

របាយការណ៍ជាផ្លូវការដែលត្រូវបានផ្តល់ដោយសហព័ន្ធនៃឧស្សាហកម្មថៃ (FTI) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបង្ហាញថា គិតពីខែមករាដល់ខែមិថុនា សកម្មភាពផលិតរថយន្តថៃបានធ្លាក់ចុះដល់ទៅ ១៧,៣៩ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅមកនៅត្រឹមតែ ៧៦១២៤០គ្រឿងប៉ុណ្ណោះ។

លោក Surapong Paisitpattanapong អ្នកនាំពាក្យនាយកដ្ឋានទទួលបន្ទុកផ្នែកកិច្ចការងារឧស្សាហកម្មរថយន្តរបស់សហព័ន្ធ FTI បាននិយាយថា ៖ វិធានការតឹងរ៉ឹងសម្រាប់ការអនុម័តឥណទានពីស្ថាប័នហិរញ្ញវត្ថុ គួបផ្សំនឹងបំណុលគ្រួសារដែលមានជិត ៩០ភាគរយនៃ GDP នាំឱ្យអត្រានៃការបដិសេធឥណទានរថយន្តកាន់តែខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាននិយាយថា ប្រតិបត្តិការនៃការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ២៦,០៤ភាគរយ នៅក្នុងខែមិថុនាដូចគ្នានេះពោលគឺធៀបនឹងឆ្នាំមុន និងបន្ទាប់ពីការធ្លាក់ចុះប្រចាំឆ្នាំដល់ទៅ ២៣,៣៨ភាគរយ នៅក្នុងខែឧសភា។

ដោយសារមើលឃើញកាលៈទេសៈនេះ សហព័ន្ធបានទម្លាក់គោលដៅលក់ក្នុងស្រុករបស់ខ្លួនមកត្រឹម ៥៥០ ០០០ គ្រឿងពីការព្យាករណ៍ពីមុនប្រមាណជា ៧៥០ ០០០គ្រឿង។ FTI ក៏កាត់បន្ថយគោលដៅផលិតកម្មរបស់ខ្លួនមកត្រឹម ១,៧លានគ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីចំនួន ១,៩លានគ្រឿងដែលបានកំណត់ពីលើកមុន ខណៈដែលកាលពីក្នុងឆ្នាំ២០២៣ ប្រទេសថៃបានផលិតរថយន្តចំនួន១,៨៤ លានគ្រឿង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា