ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ ១៨ ភាគរយ ដោយសារការកើនឡើងសម្ពាធពីអតិផរណា

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនបន្ថែម ២ ភាគរយ ដោយសារកើនឡើងសម្ពាធពីអតិផរណា។

កាលពីថ្ងៃចុងសប្ដាហ៍មុននេះ និយ័តកររុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្រូវការក្នុងស្រុកបានបន្តកើនឡើងលើសពីសមត្ថភាពរបស់សេដ្ឋកិច្ចក្នុងការផលិតទំនិញ និងសេវាកម្មដើម្បីផ្គត់ផ្គង់។ មិនត្រឹមតែប៉ុណ្ណោះ អតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងលើសពីការព្យាករណ៍របស់ធនាគារកណ្តាលកាលពីខែមេសា។ ជាលទ្ធផល ធនាគាររុស្ស៊ីបានដំឡើងអត្រាការប្រាក់ពី ១៦ ភាគរយឡើងដល់ ១៨ ភាគរយ​ ហើយបានកែសម្រួលការព្យាករណ៍របស់ខ្លួនថា អត្រាទាំងមូលស្ថិតនៅចន្លោះ ៦,៥ ភាគរយដល់ ៧ ភាគរយក្នុងឆ្នាំ។ កាលពីខែមិថុនា អតិផរណាមានកម្រិត ៨,៦ ភាគរយ ច្រើនជាងទ្វេដងនៃគោលដៅរបស់រដ្ឋាភិបាល ៤ ភាគរយ។

បន្ទាប់ពីការប្រកាសអំពីការដំឡើងអត្រាការប្រាក់ ប្រធានធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina បាននិយាយថា ប្រសិនបើអត្រាការប្រាក់មិនត្រូវបានដំឡើងទេនោះ ប្រទេសរុស្ស៊ីងាយនឹងធ្លាក់ចូលភាពជាប់គាំងសេដ្ឋកិច្ចជាមួយនឹងអតិផរណាខ្ពស់។ ធនាគារកណ្តាលរុស្ស៊ីរំពឹងថា ការដំឡើងអត្រាការប្រាក់ចុងក្រោយបំផុតនេះនឹងជួយធ្វើឱ្យអតិផរណាធ្លាក់ចុះដល់ ៤ ភាគរយ ឬ ៤,៥ ភាគរយនៅឆ្នាំ២០២៥ ។

កាលពីខែធ្នូកន្លងទៅនេះ ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់ដល់ ១៦ ភាគរយ ដែលជាការដំឡើងលើកទី ៥ ជាប់ៗគ្នាក្នុងឆ្នាំតែមួយ។ យ៉ាងណាមិញ ធនាគារកណ្តាលបានលើកឡើងពីសូចនាករសេដ្ឋកិច្ចក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលបង្ហាញថាសេដ្ឋកិច្ចរុស្ស៊ីបន្តមានកំណើនយ៉ាងឆាប់រហ័ស។ និយ័តករបាននិយាយថា សកម្មភាពរបស់អ្នកប្រើប្រាស់នៅតែមានកម្រិតខ្ពស់ ដោយសារការកើនឡើងនៃប្រាក់ចំណូលគ្រួសារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ កាលពីឆ្នាំ២០២៣ GDP របស់រុស្ស៊ីបានកើនឡើង ៣,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីអាចនឹងមានអត្រា ៣,២ ភាគរយសម្រាប់ឆ្នាំ ២០២៤៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន