ក្រុមធុរកិច្ច និងអាជីវកម្មថៃព្រមានពីការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអាម៉េរិកនឹងប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ច

មេដឹកនាំនៃធុរកិច្ចថៃ បង្ហាញក្តីព្រួយបារម្ភថា ការរំលាយសភា និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះអាចរំខានដល់វិធានការសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកកាន់តែពិបាក

សង្គ្រាមត្រជាក់នៅអឺរ៉ុបហាក់វិលមកវិញ ខណៈអាល្លឺម៉ង់ចាយលុយ ៣៥០០លានដុល្លារទិញមីស៊ីលពីអាម៉េរិក

រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចាយលុយជិត៤ពាន់លានដុល្លារ ទិញមីស៊ីលពីអាម៉េរិកប្រមាណ ៨០០គ្រាប់ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ខណៈដែលរុស្ស៊ីកំពុងបង្ហាញពីសាច់ដំរបស់ខ្លួនតាមរយៈសព្វាវុធបែបបទំនើបជាច្រើន

ក្រុងវ៉ាស៊ីនតោន ស្ងាត់ៗរៀបចំផែនការបង្កើតប្លុកប្រទេសថ្មី ‘Core 5’ ស្រដៀង G7

សហរដ្ឋអាម៉េរិក បានរៀបចំផែនការដ៏ធំមួយយ៉ាងសម្ងាត់ក្នុងការបង្កើតឲ្យបានតំបន់មហាអំណាចថ្មីមួយទៀតដែលមានប្រជាជាតិធំៗចំនួន៥ ជាសមាជិក ដោយក្នុងនោះមានទាំងប្រទេសរុស្ស៊ី ចិន ឥណ្ឌា និងប្រទេសជប៉ុនផងដែរ។

ធនាគារកណ្តាលអាម៉េរិក បានសម្រេចទម្លាក់អត្រាការប្រាក់ ០,២៥% ខណៈតម្លៃចាយវាយប្រចាំថ្ងៃ និងការរស់នៅរបស់ពលរដ្ឋបន្តឡើងថ្លៃ

ធនាគារកណ្តាលអាម៉េរិក (Fed ) បានសម្រេចបន្ទាបអត្រាការប្រាក់កម្ចី ០,២៥% ដែលស្ថិតនៅត្រឹមចន្លោះពី ៣,៥០% ទៅ ៣,៧៥% ជាកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

អាម៉េរិក អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លក់បន្ទះឈីប H200 AI ទៅឲ្យប្រទេសចិន

ប្រធានាធិបតីអាម៉េរិក លោក Donald Trump លើកឡើងថា Nvidia នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនបន្ទះឈីប H200 AI របស់ខ្លួនទៅកាន់អតិថិជននៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតដែលបានអនុម័ត ប៉ុន្តែក្នុងលក្ខខណ្ឌត្រូវផ្តល់ចំណែកពីការលក់ ២៥ % មកឲ្យរដ្ឋាភិបាលអាម៉េរិក

ក្រុមហ៊ុនផលិតអាវុធសរុបជាង១០០០ចូលរួមកម្មវិធីផលិត Golden Dome តម្លៃ១៥១ ពាន់លានដុល្លារអាម៉េរិក

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតអាវុធសរុបជាង១០០០ បានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើបមួយដែលត្រូវបានគេឲ្យឈ្មោះថា Golden Dome ក្រោមការរៀបចំដោយសហរដ្ឋអាម៉េរិក

អាម៉េរិក​ប្រកាស​​​កិច្ចព្រមព្រៀង​មិនយកពន្ធលើឱសថនាំចូលពីចក្រភពអង់គ្លេស

នៅក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេសនឹងបង្កើនតម្លៃសុទ្ធ ២៥% សម្រាប់ទិញឱសថពីអាម៉េរិក ជាថ្នូរនឹងការនាំចេញឱសថ និង បច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រផលិតរបស់ខ្លួនទៅកាន់អាម៉េរិកវិញដោយគ្មានពន្ធ

តើអ្នកណាផ្សេងទៀតនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើអាមេរិកដកខ្លួនចេញ?

នៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥នេះដែលពិភពលោកនឹងត្រូវទន្ទឹងរង់ចាំមើលថាតើស្ថានភាពនយោបាយជាភូមិសាស្ត្ររបស់អាមេរិកដែលអាចប្រើប្រាស់ក្នុងការជះឥទ្ធិពលដល់ជម្លោះដ៏រ៉ាំរ៉ៃរបស់អ៊ុយក្រែននិងរុស្សីបានជោគជ័យដែរឬយ៉ាងណា។ ជម្លោះដែលបានអូសបន្លាយតាំងតែពីឆ្នាំ២០២២បានក្លាយទៅជាគោលដៅចុងក្រោយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំនេះក្រោយលោកបានប្រើប្រាស់កិច្ចខិតខំរបស់ខ្លួននាពេលកន្លងមកដោយអាចឈានទៅដល់ការបញ្ចប់ជម្លោះដោយយោធាប្រមាណជា៨រួចមកហើយចាប់តាំងតែពីបានឡើងកាន់តំណែងសាជាថ្មី។ យ៉ាងណាក្តីមកដល់ពេលនេះថ្វីត្បិតតែបានព្យាយាមប្រើប្រាស់ឥទ្ធិពលនិងអំណាចរបស់ខ្លួនដើម្បីដាក់សំពាធលើអ៊ុយក្រែននិងរុស្សីក្តីដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែជម្លោះនេះហាក់ដូចជាមិនទទួលបានភាពល្អប្រសើរឡើងនៅឡើយនិងបន្តជាប់គាំងសាជាថ្មីម្តងហើយម្តងទៀតនិងជាពិសេសនៅក្រោយពេលដែលសំណើ២៨ចំណុចដែលត្រូវបានរៀបរៀងដោយភាគីអាមេរិកត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ពិនិត្យឲ្យច្បាស់ទៅជម្លោះនៅអ៊ុយក្រែនពិតជាមានភាពខុសគ្នាខ្លាំងទៅនឹងជម្លោះដោយយោធាទាំង៨ផ្សេងទៀតដែលលោក Trump បានទទួលជោគជ័យនាពេលកន្លងមកជាពិសេសបើយើងប្រៀបធៀបអំពីទំហំយោធាទំហំសេដ្ឋកិច្ចនិងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង។ជម្លោះនៅអ៊ុយក្រែនមានរួមទាំងពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសជាសមាជិកអង្គការណាតូភាគច្រើនផងដោយអស់រយៈពេលជាច្រើនឆ្នាំមកនេះបូករួមនឹងការឧបត្ថម្ភជំនួយទាំងថវិកានិងយោធាយ៉ាងច្រើនផង។ ដូច្នេះប្រសិនបើអាមេរិកនិងលោក Donald Trump សម្រេចចិត្តបោះបង់ការងារនេះតើនឹងមានអ្វីកើតឡើងហើយតើនឹងមានអ្នកណាផ្សេងទៀតដែលអាចមកចូលដោះវិបត្តិនេះបាន? នៅក្នុងអត្ថបទបែបអធិប្បាយមួយដែលទើបចេញផ្សាយដោយកាសែតរុស្សី RT ជាមួយនឹងចំណងជើងថាតើ៖មានអ្នកណាម្នាក់នឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រសិនបើទីក្រុងគៀវបន្តបដិសេធគ្រប់ការសម្របសម្រួលទាំងអស់?អ្នកនិពន្ធបានបង្ហាញនូវចំងល់និងការព្រួយបារម្ភថាអ៊ុយក្រែននឹងមិនទទួលយកជាដាច់ខាតនូវលក្ខខណ្ឌមួយចំនួនធំចេញអំពីលក្ខខណ្ឌទាំង២៨ចំណុចដែលក្រុងវ៉ាស៊ិនតោនបានស្នើ។ នេះមានន័យថាសូម្បីតែអាមេរិកនិងលក្ខខណ្ឌទាំងអស់២៨ចំណុចនេះក៏នឹងនៅតែមិនអាចជាចម្លើយសម្រាប់ដំណោះស្រាយជម្លោះនោះដែរ។អត្ថបទនេះបានសរសេររៀបរាប់ចាប់តាំងតែពីការខិតខំដំបូងរបស់អាមេរិកឡើងវិញនៅក្នងរដ្ឋបាលលោក Trump កាលពីខែកុម្ភៈមកម្ល៉េះ។អ៊ុយក្រែនបន្តមិនព្រមទទួលយកលក្ខខណ្ឌធំៗដោយសហរដ្ឋអាមេរិកឡើយរហូតមកដល់ពេលនេះដោយក្នុងនោះមានទាំងការកាត់ទឹកដីការកាត់បន្ថយចំនួនទ័ពការបដិសេធសមាជិកភាពជាមួយនឹងណាតូជាដើម។ នៅក្នុងអត្ថបទដដែលក៏បានសរសេរដែរថាឈានដល់ដំណាក់កាលនេះលោក

ទីផ្សារសាច់ជ្រូកក្នុងស្រុករបស់ថៃប្រឈមនឹងការប៉ះពាល់ពីការនាំចូលសាច់ជ្រូកពីអាម៉េរិក

កសិករចិញ្ចឹមជ្រូកក្នុងស្រុកមានការព្រួយបារម្ភថា ឧស្សាហកម្មនេះនឹងរងគ្រោះពីការនាំចូលសាច់ជ្រូកអាម៉េរិកដែលមានតម្លៃថោកជាង និងត្រូវបានបង្កាត់ដោយសារធាតុ ractopamine។ ប្រសិនបើសាច់ជ្រូករបស់អាម៉េរិកត្រូវបាននាំចូលដោយគ្មានពន្ធ ឬ រនាំងពាណិជ្ជកម្មទេ នោះសន្តិសុខស្បៀងក្នុងស្រុកនឹងរងប៉ះពាល់ខ្លាំង

រុស្ស៊ី លក់យន្តហោះចម្បាំងដ៏ទំនើបជំនាន់ចុងក្រោយ Su-57 ជាលើកដំបូងចំនួន២គ្រឿង

យន្តហោះចម្បាំងដ៏ទំនើបបំផុត និងតំណាងឲ្យកងកម្លាំងយោធារបស់រុស្ស៊ី Su-57 ត្រូវបានប្រធានប្រតិបត្តិក្រុមហ៊ុនផលិតប្រកាសពីការលក់ទៅឱ្យប្រទេសដទៃជាលើកដំបូងចំនួន២គ្រឿង