ទីផ្សារសាច់ជ្រូកក្នុងស្រុករបស់ថៃប្រឈមនឹងការប៉ះពាល់ពីការនាំចូលសាច់ជ្រូកពីអាម៉េរិក

បរទេស៖ ទីផ្សារសាច់ជ្រូកក្នុងស្រុករបស់ថៃកំពុងព្រួយបារម្ភចំពោះការនាំចូលសាច់ជ្រូកពីអាម៉េរិក ដែលការប្រកួតប្រជែងខ្លាំងមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការរាយការណ៍ពី Al Jazeera។

បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានជួបនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលា សេតវិមានបានបង្ហាញ​នូវចំណុចមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន និងកាត់បន្ថយអត្រាពន្ធលើការនាំចូលពីថៃមកត្រឹម ១៩%។ ទន្ទឹមនឹងនោះដែរ ថៃបានយល់ព្រមដោះស្រាយ និងបន្ធូរបន្ថយឧបសគ្គចំពោះអាហារ និងផលិតផលកសិកម្មរបស់អាម៉េរិកនៅក្នុងទីផ្សាររបស់ខ្លួន។ បន្ថែមពីនេះ ថៃសន្យាពន្លឿនសម្រាប់ការនាំចូលសាច់ និងផលិតផលបសុបក្សីរបស់អាម៉េរិក​មកក្នុងទីផ្សារខ្លួនផងដែរ។ ទីក្រុងវ៉ាស៊ីនតោន​មាន​បញ្ជីរាយ​ទំនិញ​ប្រហែល ១ ម៉ឺនមុខ​ដែលចង់​ចូលក្នុងទីផ្សារ​ប្រទេស​ថៃ​ដោយ​មិន​បង់ពន្ធ​ ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ៤៥,៥ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេសមួយនេះ។ ក្នុងបញ្ជីនោះរួមមាន សាច់ជ្រូក ពោត សណ្តែកសៀង និងផ្លែឈើមួយចំនួនជាដើម។

យ៉ាងណាមិញ វានឹងធ្វើឱ្យកសិករចិញ្ចឹមជ្រូកក្នុងស្រុកមានការព្រួយបារម្ភថា ឧស្សាហកម្មនេះនឹងរងគ្រោះពីការនាំចូលសាច់ជ្រូកអាម៉េរិកដែលមានតម្លៃថោកជាង និងត្រូវបានបង្កាត់ដោយ​សារធាតុ ractopamine ប៉ុន្តែសារធាតុនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនរួមទាំងថៃផងដែរ។ ប្រសិនបើសាច់ជ្រូករបស់អាម៉េរិកត្រូវបាននចូលថៃដោយគ្មានពន្ធ ឬ រនាំងពាណិជ្ជ​កម្មទេ នោះសន្តិសុខស្បៀងក្នុងស្រុកនឹងរងប៉ះពាល់ខ្លាំង។

លោក Worawut Siripun អគ្គលេខាធិការរងនៃសមាគមអ្នកចិញ្ចឹមជ្រូកនៃប្រទេសថៃ លើកឡើងថា តម្លៃសាច់ជ្រូកក្នុងស្រុកមិនត្រឹមតែធ្លាក់ថ្លៃនោះទេ ប៉ុន្តែអ្នកចិញ្ចឹមជ្រូកក្នុងស្រុកអាចនឹងឈប់ចិញ្ចឹមជ្រូកថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នក​ដែល​ដាំ​ដំណាំសម្រាប់​ចំណីជ្រូក​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ដែរ ដូច​ជា​ អ្នកលក់​ចំណី​សត្វ អ្នក​ផលិត​ចំណី​សត្វ និង​អ្នក​លក់​ថ្នាំ​ពេទ្យសត្វជាដើម។ ជារួម វានឹងប៉ះពាល់ឧស្សាហកម្មសាច់ជ្រូកទាំងមូល។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូក ឧស្សាហកម្មសាច់ជ្រូករបស់ថៃបានជួបបញ្ហាប្រឈមជាច្រើនជាពិសេសការនាំចូលខុសច្បាប់ពីចិន និងវៀតណាម។ លើសពីនេះ វាប្រឈមមុខនឹងការចំណាយខ្ពស់ ដោយសារការគ្រប់គ្រងតម្លៃរបស់រដ្ឋាភិបាលលើពោត និងសណ្តែកដែលប្រើសម្រាប់ចំណីជ្រូក និងបសុសត្វដទៃទៀត។ លោក Worawut លើកឡើងថា ទាំងចំណីដែលនាំចូល និងផលិតក្នុងស្រុកនៅសុទ្ធតែមានតម្លៃថ្លៃជាង បើប្រៀបធៀបទៅនឹងចំណីនៅអាម៉េរិកមានតម្លៃថោកជាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *