វៀតណាម នឹងកាត់បន្ថយពន្ធលើផលិតផលអាម៉េរិកមួយចំនួន ដើម្បីជៀសវាងពីសម្ពាធពន្ធរបស់ Donald Trump

ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម Nguyen Quoc Hung លើកឡើថា ពន្ធលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលពីអាម៉េរិកនឹងត្រូវកាត់បន្ថយមកពី ៥ ភាគរយមកត្រឹម ២ ភាគរយ, ពន្ធលើរថយន្តនៅចន្លោះ ៤៥​ ភាគរយទៅ ៦៤ ភាគរយនឹងកាត់បន្ថយមកត្រឹមច ៣២ ភាគរយ, និងពន្ធលើអេតាណុលនឹងកាត់បន្ថយពី ១០ ភាគរយមកត្រឹម ៥ ភាគរយ។

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD រកចំណូលប្រចាំឆ្នាំច្រើនជាង ១០០ ពាន់លានដុល្លារ វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla

BYD រាយការណ៍ថា កំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន ៧៧៧ ពាន់លានយ័ន (១០៧ ពាន់លានដុល្លារ) ពីការចែកចាយរថយន្តចំនួន ៤,២៧ លានគ្រឿងក្នងឆ្នាំ ២០២៤។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាម៉េរិក Tesla មានចំនួន ៩៧,៧ ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថយន្តដែលប្រើថ្មថាមពល ១,៧៩ លានគ្រឿង។

ក្រុមហ៊ុនផលិតយានយន្ត Hyundai ប្រកាសការបណ្តាក់ទុនជិត ២១​ ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក

ក្រុមហ៊ុនផលិតយានយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសបណ្តាក់ទុនសរុបជិត ២១ ពាន់លានដុល្លារដើម្បីធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ដោយការវិនិយោគនេះរួមមាន ក្រុមហ៊ុន Hyundai Steel នឹងបើករោងចក្រផលិតដែកថ្មីមួយនៅរដ្ឋ Louisiana ដែលមានតម្លៃ ៥,៨ ពាន់លានដុល្លារអាម៉េរិក

តម្លៃប្រេងឡើងថ្លៃជាង ១ ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៧២ ភាគរយ ឬ ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៤ ភាគរយ ឬ ៦៨,២៦ ដុល្លារក្នុងមួយបារ៉ែល

ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

មន្ទីរបញ្ចកោណកំពុងតាមដានយ៉ាងដិតដល់ដោយសង្ស័យថា រុស្ស៊ី និងចិន បង្កើន និងធ្វើតេស្តសមត្ថភាពយោធាក្នុងទីអវកាស

កាលពីឆ្នាំ២០២៤កន្លងទៅ CNN ធ្លាប់បានស្រាវជ្រាវរកឃើញអំពីកិច្ចខិតខំរបស់ប្រទេសរុស្ស៊ីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណបដែលអាចបំពាក់អាវុធនុយក្លេអ៊ែរបាននៅទីអវកាស

Haiphong ជាទីក្រុងកំពង់ផែគំរូ ដែលកំពុងទាញប្រយោជន៍យ៉ាងខ្លាំងចេញពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក

ទីក្រុង Haiphong បានកសាងកេរ្ត៍ឈ្មោះក្លាយទៅជាទីក្រុងកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ពិភពលោកដោយក្នុងនោះអាចនាំទំនិញគ្រប់ប្រភេទចេញពីវៀតណាមដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងក្លាយទៅជាកម្លាំងស្នូលនៃកំណើនសេដ្ឋកិច្ចជាតិរបស់វៀតណាមថែមទៀតផង

Tesla កំពុងក្លាយជាគោលដៅពន្ធសងសឹករបស់បរទេស ខណៈដែលម្ចាស់ក្រុមហ៊ុន Elon Musk ខាតបង់ទ្រព្យសម្បត្តិជាង ១០០ ពាន់លានដុល្លារ

រថយន្តអគ្គិសនី Tesla បានក្លាយជាគោលដៅពន្ធសងសឹករបស់បរទេស ហើយទីផ្សារហ៊ុនបន្តធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ខណៈដែលលោក Elon Musk បានខាតបង់ទ្រព្រសម្បត្តិសរុបជាង ១០០ ពាន់លានដុល្លារ

តម្លៃមាសបានបន្តឡើងថ្លៃជិត ៣ ០០០​ ដុល្លារក្នុងមួយអោន

កាលពីថ្ងៃព្រហស្បតិ៍ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ខ្លាំង ២ ៩៣៩ ដុល្លារក្នុងមួយអោន (ទីផ្សារមាសនៅកម្ពុជា មាសមានតម្លៃ ៣ ៦០០ ដុល្លារក្នុងមួយតម្លឹង និង មានតម្លៃ ៣៦០ ដុល្លារក្នុងមួយជី)

Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

Trump គំរាមយកពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប ដែលជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក