តម្លៃមាសបានបន្តឡើងថ្លៃជិត ៣ ០០០​ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពព៏ FX Street រាយការណ៍ថា តម្លៃមាសឡើងថ្លៃជិត ៣ ០០០​ ដុល្លារក្នុងមួយអោន ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់អំពីគោលនយោបាយពាណិជ្ជកម្មរបស់ Trump និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។

កាលពីថ្ងៃព្រហស្បតិ៍ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ខ្លាំង ២ ៩៣៩ ដុល្លារក្នុងមួយអោន (ទីផ្សារមាសនៅកម្ពុជា មាសមានតម្លៃ ៣ ៦០០ ដុល្លារក្នុងមួយតម្លឹង និង មានតម្លៃ ៣៦០ ដុល្លារក្នុងមួយជី)។ ទន្ទឹមនឹងនេះ អ្នកវិភាគព្យាករណ៍ថា តម្លៃមាសត្រៀមនឹងឡើងថ្លៃដល់ ៣ ០០០ ដុល្លារក្នុងមួយអោន ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់ Trump និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃមាសត្រូវបានព្យាករណ៍ថានឹងបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាងនេះ ដោយសារភាពតានតឹងនៃពាណិជ្ជកម្មរវាងប្រធានាធិបតីអាម៉េរិក Donald Trump និងសម្ព័ន្ធមិត្តកាន់តែក្តៅ ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្ម និងការដំឡើងពន្ធគយ។ ការប្រែប្រួលនៃការដាក់ ឬ ដកពន្ធគយបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសកលកាន់តែមានភាពមិនច្បាស់លាស់ និងជំរុញឲ្យតម្លៃមាសកាន់តែឡើងថ្លៃ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាម៉េរិកបានធ្លាក់ចុះទូទាំងទីផ្សារ ដោយសារកំណើននៃការលក់ភាគហ៊ុនចេញមានកម្រិតច្រើនខ្លាំងក្លា ដោយសារវិនិយោគព្រួយបារម្ភពីការធ្លាក់ចុះនៃមហាអំណាចសេដ្ឋកិច្ចមួយនេះ។ ទោះបីជា Trump ច្រានចោលពីបញ្ហាពន្ធគយអាចធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ប៉ុន្តែវិនិយោគិននៅតែភាពព្រួយបារម្ភថា ពន្ធគយរបស់គាត់នឹងបណ្តាលឲ្យតម្លៃឡើងថ្លៃខ្លាំង និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់អាម៉េរិក។ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់ មាសគឺជាទ្រព្យសម្បត្តិដែលមានតម្លៃ និងសុវត្ថិភាពបំផុត។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែនេះ ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងសង្គ្រាមពន្ធកំពុងជំរុញមាសឲ្យកាន់តែឡើងថ្លៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *