Donald Trump គំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីសហភាពអឺរ៉ុប

បរទេស​៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានគំរាមយកពន្ធ ២០០ ភាគរយលើស្រាក្រហម និងស្រាសំប៉ាញដែលនាំចូលពីបណ្តាប្រទេសសហភាពអឺរ៉ុប។ នេះគឺជាការគំរាមកំហែងចុងក្រោយបំផុតនៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោករវាងប្រធានាធិបតីអាម៉េរិក និងដៃគូពាណិជ្ជកម្មធំបំផុតរបស់មហាអំណាចមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ Trump បានបង្ហោះនៅលើវេទិកាសង្គម Truth Social ថា ពន្ធលើផលិតផលគ្រឿងស្រវឹងទាំងអស់ពីប្លុកអឺរ៉ុប គឺជាការសងសឹកចំពោះការដែលប្លុកនេះប្រកាសថានឹងយកពន្ធ ៥០ ភាគរយលើស្រាវីស្គីប្រភេទ Bourbon របស់អាម៉េរិក។ ការដាក់ពន្ធរបស់សហភាពអឺរ៉ុបលើស្រាវីស្គី Bourbon នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ដែលជាការឆ្លើយតបទៅនឹងពន្ធ ២៥ ភាគរយរបស់ Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ពីបរទេសចូលក្នុងអាម៉េរិក ហើយបានចូលជាធរមានកាលពីថ្ងៃពុធទី ១២ ខែមីនា កន្លងទៅនេះ។

Trump បានសរសេរលើការបង្ហោះនោះថា ៖

«ប្រសិនបើពន្ធមិនត្រូវបានដកចេញភ្លាមៗនោះទេ សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២០០ ភាគរយភ្លាមៗវិញដូចគ្នាលើស្រាក្រហម ស្រាសំប៉ាញ និងផលិតផលគ្រឿងស្រវឹងទាំងអស់ដែលនាំចេញមកពីប្រទេសបារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ លើសពីនេះ វានឹងល្អសម្រាប់អាជីវកម្មស្រាក្រហម និងស្រាសំប៉ាញនៅក្នុងសហរដ្ឋអាម៉េរិក»។

Trump អះអាងថា ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបានទាញយកផលប្រយោជន៍ពីប្រទេសរបស់ខ្លួន ហើយពន្ធគយនឹងជួយលោកក្នុងការបង្កើនការងារមកវិញ ប៉ុន្តែទ្រឹស្ដីនេះត្រូវបានច្រានចោលដោយអ្នកសេដ្ឋកិច្ចទូទៅជាច្រើន។ សេដ្ឋវិទូជារឿយព្រមានថា ពន្ធគយរបស់ Trump លើសហភាពអឺរ៉ុប កាណាដា ម៉ិកស៊ិក និងចិន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកធ្លាក់ក្នុងវិបត្តិ។ ថ្មីៗនេះ ទីផ្សារភាគហ៊ុនធំៗរបស់អាម៉េរិកត្រូវបានលក់ចេញច្រើនយ៉ាងធ្ងន់ធ្ងរ ដោយសារវិនិយោគិនព្រួយបារម្ភជុំវិញការធ្លាក់ចុះសេដ្ឋកិច្ចនៃមហាអំណាចមួយនេះ។

លោក Laurent Saint-Martin រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ការ​បរទេស​បារាំង​បានបង្ហោះនៅ​លើ X ថា បារាំង​មិន​ចុះ​ចាញ់​នឹងការ​គំរាម​កំហែង​ទេ និងបានប្តេជ្ញាចិត្តសងសឹកទៅវីញ ដើម្បីការពារវិស័យរបស់ខ្លួន។ គួរឲ្យបញ្ជាក់ដែរថា អ្នកផលិតស្រាឯករាជ្យនៅក្នុងប្រទេសសបារាំងមានចំណែក ៦០ ភាគរយនៃផលិតកម្មស្រាសរុបរបស់ប្រទេស។ ទន្ទឹមនឹងនេះ ពួកគេ​កំពុងតាមដាន​មើល​យ៉ាង​ដិតដល់​​ថា ​តើ​ជម្លោះ​នឹង​មាន​សភាព​ដូចម្តេចតទៀត នឹងបន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ក្នុង​ស្ថានភាពឥឡូវ​នេះ។ ក្រុមហ៊ុនផលិតស្រារបស់បារាំងព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានអូសចូលទៅក្នុងសម្ពាធពន្ធដ៏ទូលំទូលាយ និងភ័យខ្លាចនូវវិធានការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសពន្ធសងសឹកលើផលិតផលអាម៉េរិកមួយចំនួនរួមទាំង ស្រាវីស្គីផងដែរ។ ក្រុមហ៊ុនផលិតស្រាមួយនៅបារាំងលើកឡើងថា វិស័យស្រាទាំងមូលបានឆ្លងកាត់វិបត្តិប្រភេទផ្សេងៗគ្នាជាបន្តបន្ទាប់ រួមមាន កូវីដ-១៩​ អតិផរណា សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាអាកាសធាតុ ជាពិសេសអ្នកផលិតស្រាខ្នាតតូចៗងាយរងគ្រោះ។

កាលពីថ្ងៃព្រហស្បតិ៍ ភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះជុំវិញការព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម។ សន្ទស្សន៍ភាគហ៊ុន Cac 40 របស់បារាំងធ្លាក់ចុះ ០,៣ ភាគរយ ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុន Dax របស់អាល្លឺម៉ង់បានធ្លាក់ចុះ ០,៦ ភាគរយ។ លើសពីនេះ ក្រុមហ៊ុនភេសជ្ជៈធំៗឈានមុខគេនៅអឺរ៉ុបកំពុងស្ថិតក្រោមសម្ពាធរួមមាន ភាគហ៊ុន Pernod Ricard បានធ្លាក់ចុះជិត ៤ ភាគរយ និង ភាគហ៊ុន Rémy Cointreau ធ្លាក់ចុះ ៣,៥ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *