រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ជួបប្រជុំគ្នាពាក់ព័ន្ធនឹងភាពតានតឹងជាមួយ Donald Trump

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស G7 មកពី ៧ ប្រទេសរួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាម៉េរិក រួមជាមួយនឹងសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង La Malbaie, ខេត្តកេប៊ិចនៃប្រទេសកាណាដា សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាលើបញ្ហាដែលពួកគេកំពុងប្រឈមមុខ ជាពិសេសគោលនយោបាយការបរទេសរបស់ Trump មកលើអ៊ុយក្រែន និងការដាក់ពន្ធគយ។

អាល្លឺម៉ង់ អាចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារពន្ធគយរបស់អាម៉េរិកលើការនាំចូល

លោក Joachim Nagel ប្រធានធនាគារកណ្តាលអាល្លឺម៉ង់ Deutsche Bundesbank លើកឡើងថា សេដ្ឋកិច្ចអាល្លឺម៉ង់បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយការរងសម្ពាធពីពន្ធគយអាចនឹងធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ

រដ្ឋបាល Trump គ្រោងបញ្ឈប់បុគ្គលិកក្រសួងអប់រំអាម៉េរិកជាងពាក់កណ្តាល

ក្រសួងអប់រំសហរដ្ឋអាម៉េរិកគ្រោងនឹងកាត់បន្ថយកម្លាំងការងារជាងពាក់កណ្តាលដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ដើម្បីកាត់បន្ថយទំហំចំណាយនៃរដ្ឋាភិបាលសហព័ន្ធ

ខេត្តដែលមានប្រជាជនច្រើនបំផុតរបស់កាណាដា Ontario ដាក់ពន្ធសងសឹកទៅអាម៉េរិកវិញ ២៥ ភាគរយលើតម្លៃអគ្គិសនី

កាលពីថ្ងៃចន្ទ លោក Doug Ford ចៅហ្វាយខេត្ត Ontario សម្រេចថានឹងដំឡើងពន្ធអគ្គិសនីបន្ថែម ២៥ ភាគរយ ឬ ឡើងថ្លៃថែម ១០ ដុល្លារអាម៉េរិកក្នុងមួយមេហ្កាវ៉ាត់/ម៉ោង សម្រាប់ពលរដ្ឋអាម៉េរិកដែលទិញអគ្គិសនីពីខេត្តរបស់ខ្លួន

ការដាក់ពន្ធបន្ថែមពី​ ១០ ទៅ ១៥ ភាគរយរបស់ចិនទៅលើទំនិញកសិផលអាម៉េរិកចូលជាធរមានហើយ

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុម័តដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលដាក់ពន្ធបន្ថែម ១០ ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន

ក្រុងវ៉ាស៊ីនតោន បន្តរកកូរកកាយសណ្តាប់ធ្នាប់ពិភពលោក ខណៈភាគីចិនបង្ហាញជំហរក្សាស្ថិរភាព

នៅសប្តាហ៍នេះ NBC News បានចេញផ្សាយនូវអត្ថបទមួយដោយមានចំណងជើងធំៗថា «ខណៈដែល Trump កំពុងធ្វើឲ្យរង្គោះរង្គើរសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែចិនបែរជាបន្តរក្សាជំហដើម្បីស្ថិរភាពពិភពលោក»

សហរដ្ឋអាម៉េរិកគំរាមថា នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ដួលរលំ

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងរតនាគាអាម៉េរិក Scott Bessent លើកឡើងថា ការដាក់ទណ្ឌកម្មរបស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យឧស្សាហកម្មប្រេងរបស់ប្រទេសនេះដុនដាប និង ធ្វើឲ្យដួលរលំសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ

ក្រុមហ៊ុនហុងកុងលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock

ក្រុមហ៊ុនហុងកុងបានយល់ព្រមលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ របស់ខ្លួនស្ទើតែទាំងអស់នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock ក្នុងតម្លៃ ២២,៨ ពាន់លានដុល្លារ

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥​ ភាគរយសម្រាប់ឆ្នាំ២០២៥

ទីក្រុងប៉េកាំងបានប្រកាសអំពីការកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ៥ ភាគរយ ជាមួយនឹងការសន្យាថានឹងបញ្ជេញប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងរងគ្រោះ ខណៈដែលកំពុងប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

ន័រវេស ជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក ប៉ុន្តែបាននាំចូលយន្តហោះចម្បាំង F-35​ ចំនួន ៤៩គ្រឿង

តាមការរំពឹងទុករបស់ក្រុមហ៊ុន Lockheed Martin នឹងអាចផ្គត់ផ្គង់យន្តហោះចម្បាំង F-35 សរុបចំនួនច្រើនជាង៦០០គ្រឿងនៅទូទាំងទ្វីបអឺរ៉ុបនៅត្រឹមឆ្នា២០៣៥