Donald Trump បន្តគំរាមដំឡើងពន្ធដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងមិនឲ្យលោកកាន់កាប់កោះ Greenland

Donald Trump បានបន្តគំរាមដំឡើងពន្ធរហូតដល់ ១០០% ទៅលើបណ្តាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកោះ Greenland នៃប្រទេសដាណឺម៉ាក

ប៊ុលហ្គារី ទទួលបានកញ្ចប់ថវិកាជំនួយទី៣ ប្រមាណជា ១.៧៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥

រដ្ឋាភិបាលទីក្រុង Sofia ទើបតែបានទទួលបានភ្លើងខៀវដើម្បីបើកយកមូលនិធិកញ្ចប់ទី៣ សម្រាប់ឆ្នាំ២០២៥នេះ ពីគម្រោងផែនការស្តារ និងបង្កើនភាពធន់ ដែលហៅកាត់ថា NRRP(National Recovery and Resilience Plan) មានទំហំ ១,៧៣ពាន់លានដុល្លារ

តួគី កំពុងបង្ហាញមហិច្ឆតាផលិតនាវាផ្ទុកយន្តហោះចម្បាំងដែលវែងជាងគេបំផុតនៅអឺរ៉ុប

ប្រទេសតួគី បានប្រកាសពីផែនការក្នុងការបង្កើនប្រវែងបណ្តោយនៃនាវាផ្ទុកយន្តហោះរបស់ខ្លួនឲ្យដល់ ៩៨៤ហ្វីត ឬប្រហែលជា ៣០០ម៉ែត្រ ដែលអាចជានាវាវែងជាងគេបំផុតនៅក្នុងតំបន់សហភាពអឺរ៉ុប រាប់ទាំងអង្គការណាតូផងដែរ

ក្រុមហ៊ុនអាកាសចរដ៏ធំបំផុតមួយរបស់ពិភពលោក ដកខ្លួនចេញពីសេវាកម្មទាំងអស់របស់ Google

ថ្មីៗនេះ ក្រុមហ៊ុនរកស៊ីក្នុងឧស្សាហកម្មធ្វើដំណើរតាមអាកាសដ៏ធំបំផុតមួយរបស់អឺរ៉ុប Airbus បានសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការដកខ្លួនចេញពីប្រព័ន្ធឌីជីថលសំខាន់ៗទាំងអស់នៃសេវាកម្មគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនអាម៉េរិក Google ហើយ

គម្រោងច្រករបៀងត្រីភាគីដ៏ធំមួយជំរុញពាណិជ្ជកម្មអឺរ៉ុបប៉ែកអាគ្នេយ៍ និងគាំទ្រខ្លាំងដល់កម្លាំងណាតូ

បរទេស៖កាលពីដើមខែធ្នូកន្លងមកនេះ អនុស្សណៈយោគយល់គ្នារវាង៣ប្រទេសដែលស្ថិតនៅតំបន់ប៉ែកអាគ្នេយ៍នៃប្លុកអឺរ៉ុបត្រូវបានធ្វើឡើង។កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យមានការកសាងគម្រោងគមនាគមន៍ដ៏ធំមួយរវាងគ្នាក្នុងការផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅដល់គ្រប់ភាគីផងទៅដល់ប្លុកអឺរ៉ុបទាំងមូលផងនិងក៏ដូចជាជួយបង្កើនកម្លាំងរបស់អង្គការ​ណាតូផង។ ក្នុងគ្រាដែលស្ថានភាពភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា ជាពិសេសក្នុងតំបន់អឺរ៉ុបនោះ ប្រទេសប៊ុលហ្គារ៉ិ ប្រទេសក្រិកនិងរ៉ូមេនី បានបង្ហាញនូវមហិច្ឆតារួមគ្នាក្នុងការកសាងនូវគម្រោងគមនាគមដ៏ធំមួយនៅច្រករបៀងរវាងសមុទ្រ Aegean Sea ទៅដល់សមុទ្រខ្មៅ Black Sea ។ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះប្រទេសទាំងបីបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នានាទីក្រុងប្រ៊ូស៊ែលដើម្បីអនុវត្តគម្រោងអភិវឌ្ឍបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលស្ថិតនៅក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈកម្មការអឺរ៉ុប European Commission (EC) និងធនាគារវិនិយោគអឺរ៉ុប European Investment

បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន

សហភាពអឺរ៉ុប មានបំណងហាមឃាត់ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ភ្ជាប់ទំនាក់ទំនងដែលផលិតដោយចិន

បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបអាចនឹងបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដែលផលិតដោយក្រុមហ៊ុនចិន Huawei និង ZTE នៅក្នុងបណ្តាញទូរគមនាគមន៍របស់ពួកគេ ក្រោមការហាមឃាត់ដែលបានស្នើឡើងរបស់ប្លុកនេះ

សហភាពអឺរ៉ុប គ្រោងដាក់ពន្ធបន្ថែមពី ២៥% ទៅ ៥០% លើការនាំចូលដែកថែបពីចិន ដើម្បីការពារអ្នកផលិតក្នុងស្រុក

យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធបន្ថែមពី ២៥% ទៅដល់ ៥០% លើការនាំចូលដែកថែបរបស់ចិន និងផលិតផលពាក់ព័ន្ធក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

សមាជិកអឺរ៉ុប៦ប្រទេស គ្រោងបញ្ជាទិញរថពាសដែកម៉ូដេល CV90 ជិត២ពាន់គ្រឿងពីក្រុមហ៊ុនអ្នកផលិតរបស់អង់គ្លេស

ក្រុមហ៊ុនជំនាញផលិតសព្វាវុធដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស (BAE Systems) បានប្រកាសថា នឹងទទួលបានការបញ្ជាទិញរថពាសដែកប្រភេទ CV90 សរុបប្រមាណជាជិត២០០០គ្រឿងពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៦

Donald Trump ជំរុញឱ្យ NATO ឈប់ទិញប្រេងពីរុស្ស៊ី និងដំឡើងពន្ធលើប្រទេសដែលបន្តទិញប្រេងរបស់រុស្ស៊ី

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ Trump បានបង្ហោះនៅលើ Truth Social ថា ៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងដាក់ទណ្ឌកម្មធ្ងន់ៗលើប្រទេសរុស្ស៊ី នៅពេលដែលសមាជិកណាតូទាំងអស់យល់ព្រមធ្វើដូចការលើកឡើងរបស់ខ្ញុំដោយការបញ្ឈប់ទិញប្រេងពីរុស្ស៊ី»