សហភាពអឺរ៉ុប មានបំណងហាមឃាត់ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ភ្ជាប់ទំនាក់ទំនងដែលផលិតដោយចិន

បរទេស ៖ បណ្តាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប អាចនឹងបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍ទំនាក់ទំនងដែលផលិតឡើងដោយក្រុមហ៊ុនចិន ដូចជា Huawei និង ZTE ជាដើម នៅក្នុងបណ្តាញទូរគមនាគមន៍របស់ពួកគេ បន្ទាប់ពីមានការស្នើឡើងរបស់សមាជិកក្នុងតំបន់មួយនេះ។ នេះបើយោងតាមការរាយការណ៍ពីបណ្តាញព័ត៌មាន Bloomberg។

នៅក្រោមសំណើនេះ អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Henna Virkkunen ប្រសិនបើវិធានការ ឬការស្មើសុំពាក់ព័ន្ធនឹងគោលបំណងខាងលើនេះត្រូវបានអនុម័ត និងអនុវត្តទៅលើបណ្តាញទូរស័ព្ទចល័ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញទូរគមនាគមន៍ មានន័យថា សហភាពអឺរ៉ុបនឹងកំណត់ពីដែនសមត្ថភាពរបស់ចិនពីការពង្រីកខ្សែកាបអុបទិក និងអ៊ីនធឺណិតនៅក្នុងតំបន់អឺរ៉ុបទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើសមាជិកណាមួយរំលោភបំពាន ឬនៅបន្តគាំទ្រផលិតផលរបស់ចិន អាចប្រឈមនឹងការដាក់ពិន័យផ្នែកហិរញ្ញវត្ថុនៅក្រោមអំណាចរបស់ទីក្រុងប្រ៊ូសែល។ លើសពីនេះ តំបន់នេះគ្រោងជំរុញឱ្យប្រទេសមិនមែនសមាជិសហភាពអឺរ៉ុបចូលរួមក្នុងការហាមឃាត់នេះដែរ ដោយបង្កើតជាសម្ព័ន្ធភាពទូលំទូលាយប្រឆាំងនឹងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍ចិន។ ផែនការនេះកើតឡើងចំពេលដែលពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបកំពុងជួបភាពតានតឹង។ សូមរំលឹកដែរថា កាលពីឆ្នាំកន្លងទៅនេះ ទីក្រុងប្រ៊ូសែល និងទីក្រុងប៉េកាំង បានប៉ះទង្គិចគ្នាទៅលើបញ្ហានៃការផលិតហួសកម្រិតនៃឧស្សាហកម្មរបស់ចិន ខណៈដែលចិនបានចោទប្រកាន់វិញថា សហភាពអឺរ៉ុបបានអនុវត្តកិច្ចការពារនិយម។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្ននេះ ស៊ុយអែត បានហាមឃាត់ការប្រើប្រាស់បណ្តាញរបស់ចិននៅក្នុងបណ្តាញ 5G របស់ខ្លួន ខណៈដែលសមាជិកសហភាពអឺរ៉ុបផ្សេងទៀតនៅតែបន្តអនុញ្ញាតឱ្យមានការដាក់ពង្រាយបច្ចេកវិទ្យាចិននៅក្នុងផ្នែកខ្លះនៃរចនាសម្ព័ន្ធរបស់ពួកគេ។ យ៉ាងណាមិញ អាល្លឺម៉ង់ និងហ្វាំងឡង់ កំពុងពិចារណារឹតបន្តឹងលើក្រុមហ៊ុនចិន រួមមាន Huawei និង ZTE ។ កាលពីដើមឆ្នាំ២០២៥ រដ្ឋាភិបាលហូឡង់ បានដណ្តើម និងគ្រប់គ្រងក្រុមហ៊ុនផលិតបន្ទះឈីប Nexperia ដែលមានមូលដ្ឋាននៅក្នុងហូឡង់ ប៉ុន្តែវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Wingtech Technology ដោយលើកឡើងពីហានិភ័យចំពោះសន្តិសុខបច្ចេកវិទ្យារបស់អឺរ៉ុប។ បញ្ហាដ៏ក្តៅគគុកនេះបានធ្វើឱ្យទីក្រុងប៉េកាំងសងសឹកវិញដោយការហាមឃាត់ការនាំចេញឈីប Nexperia ផលិតនៅក្នុងប្រទេសចិន ជាមួយនឹងការទាមទារឲ្យហូឡង់ពិចារណាប្រគល់ការគ្រប់គ្រងក្រុមហ៊ុនមកឲ្យខ្លួនវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *