សហភាពអឺរ៉ុប គ្រោងដាក់ពន្ធបន្ថែមពី ២៥% ទៅ ៥០% លើការនាំចូលដែកថែបពីចិន ដើម្បីការពារអ្នកផលិតក្នុងស្រុក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធបន្ថែមពី ២៥% ទៅដល់ ៥០% លើការនាំចូលដែកថែបរបស់ចិន និងផលិតផលពាក់ព័ន្ធក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

កាលពីដើមខែកញ្ញានេះ ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហើបពីផែនការថ្មីមួយសម្រាប់ទប់ស្កាត់ការនាំចូលដែកថែបពីបរទេស ដើម្បីការពារអ្នកផលិតក្នុងស្រុក ដោយសារការផ្គត់ផ្គង់លើសចំណុះរបស់ពិភពលោកកាន់តែធ្វើឱ្យឧស្សាហកម្មដែកថែបរបស់អឺរ៉ុបទទួលបានចំណូលតិច។ ដូច្នោះហើយ គណៈកម្មាធិការសហភាពអឺរ៉ុបនឹងស្នើវិធីសាស្រ្តពាណិជ្ជកម្មរយៈពេលវែងថ្មីមួយ ដើម្បីទទួលបានជោគជ័យលើកិច្ចការពារដែកថែបដែលជិតផុតកំណត់។ នៅក្រោមច្បាប់ពាណិជ្ជកម្មសកល តំបន់អឺរ៉ុបមិនអាចពន្យារកិច្ចការពារដែកថែបដែលមានស្រាប់លើសពីពាក់កណ្តាលឆ្នាំ ២០២៦នោះ ទេ។

អ្នកជំនាញបានបានព្យាករណ៍ថា ការនាំចេញដែករបស់ចិននឹងកើនឡើងដល់កម្រិតខ្ពស់នៅឆ្នាំនេះ ដោយកើនឡើងពីចន្លោះ ៤% ទៅ ៩% ឬ ប្រហែល ១១៥ លានតោនទៅ ១២០ លានតោន។ ទន្ទឹមនឹងនេះ ចិន បានផលិតដែកថែបជាងពាក់កណ្តាលនៃចំនួនសរុបរបស់ពិភពលោក និងកំពុងត្រូវការទីផ្សារថ្មីបន្ថែមទៀត ដោយសារវិបត្តិនៃវិស័យអចលនទ្រព្យនៅចិនធ្វើឱ្យការប្រើប្រាស់លើទីផ្សារក្នុងស្រុកធ្លាក់ចុះ។ យ៉ាងណាមិញ ចិនប្រឈមនឹងការដំឡើងពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀតពីបរទេសចាប់តាំងពីឆ្នាំ២០២៤។

បន្ថែមពីនេះ អ្នកវិភាគក៏បានលើកឡើងដែរថា ការនាំចេញកាន់តែច្រើនរបស់ចិនបានធ្វើឱ្យប្រទេសផ្សេងៗទៀតបង្កើនការទប់ស្កាត់ ដោយសារពួកគេចាំបាច់ត្រូវការពារអ្នកផលិតក្នុងស្រុក។ ជាក់ស្តែង រោងចក្រចម្រាញ់ដែករបស់សហភាពអឺរ៉ុបជួបការលំបាកក្នុងការធានាលើការផ្គត់ផ្គង់សំណល់ដែកអេតចាយ ដែលជាធាតុដ៏សំខាន់មួយក្នុងការជំរុញឲ្យតំបន់មួយនេះកាត់បន្ថយការបញ្ចេញកាបូន។ កាលពីខែកក្កដា កន្លងទៅ សហភាពអឺរ៉ុប បានចាប់ផ្តើមត្រួតពិនិត្យលើការនាំចូល និងនាំចេញសំណល់ដែកអេតចាយ រួមមាន ដែកថែប អាលុយមីញ៉ូម និងទង់ដែង បន្ទាប់ពីមានការព្រមានលើការកង្វះខាតផលិតផលទាំងនេះនៅក្នុងឧស្សាហកម្ម និងអាចមានហានិភ័យនៃការបិទរោងចក្រចម្រាញ់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/06/2026

ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/06/2026

ភ្នំពេញ គឺជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរ​ទៅដោយ​បឹង​បួរ​ ប្រឡាយ ពោល គឺជា​តំបន់​លិច​ទឹក​ ប៉ុន្តែ​ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជា​ទីក្រុងរណបដ៏ទំនើប​

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦

លោក ម៉ាក្រុង ៖ ក្រុមហ៊ុនបរទេសសន្យាបោះទុន ១០០ ពាន់លានដុល្លារ លើវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យនៅបារាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការនូវកញ្ចប់ថវិកាសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ

ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ប្រទេសកម្ពុជា និងឥណ្ឌា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *