Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

Donald Trump បង្ហោះនៅលើ Truth Social ថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធលើឥណ្ឌា។”

Donald Trump យល់ព្រមបន្ទាបពន្ធពី ២៥% មកត្រឹម ១៥% លើការនាំចូលពីកូរ៉េខាងត្បូង

Donald Trump បានប្រកាសពីការបន្ទាប់ពន្ធលើការនាំចូលពីកូរ៉េខាងត្បូងពី ២៥% មកត្រឹម ១៥% ហើយនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទីក្រុងសេអ៊ូលនឹងវិនិយោគទំហំ ៣៥០ ពាន់លានដុល្លារនៅក្នុងទឺកដីអាម៉េរិក

អាថ៌កំបាំងនៅពីក្រោយដែលវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ទទួលបានជោគជ័យក្នុងការចរចាពន្ធទាបជាមួយអាម៉េរិក

អ្នកវិភាគបានមើលឃើញពីភាពស្រដៀងគ្នាមួយចំនួនដែលឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន យកទៅចរចាជាមួយនឹងអាម៉េរិក គឺការផ្តល់ជូនពន្ធ ០% លើទំនិញនាំចូលពីអាមេរិក ការទិញផលិតផលអាម៉េរិកបន្ថែមទៀត និងការសន្ទនាដោយផ្ទាល់ទៅកាន់ប្រធានាធិបតី Donald Trump

ថៃ ប្រកាន់ជំហរយ៉ាងមុតមាំ ដោយមិនព្រមដាក់ពន្ធ ០% លើការនាំចូលពីអាម៉េរិកនោះទេ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Julapun Amornvivat ពន្យល់ថា ទំនិញជាច្រើននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺស្ថិតនៅក្រោមការរឹតបន្តឹងសម្រាប់ការនាំចូល ដើម្បីការពារអាជីវកម្ម និងកសិករថៃ។ ប្រសិនបើយើងយល់ព្រមដាក់ពន្ធ 0% សម្រាប់ប្រទេសណាមួយ នោះយើងត្រូវពង្រីកការអនុម័តបែបនេះទៅដៃគូពាណិជ្ជកម្មផ្សេងទៀតដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ

Donald Trump ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយប្រទេសជប៉ុន និងទម្លាក់ពន្ធមកត្រឹម ១៥%

ពន្ធនៃទំនិញជប៉ុនដែលនាំចេញទៅអាម៉េរិកត្រូវបានទម្លាក់ពី ២៥% មកត្រឹម ១៥% ហើយជប៉ុននឹងវិនិយោគទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារទៅក្នុងទឹកដីអាម៉េរិកផងដែរ ដោយអាម៉េរិកនឹងទទួលបានប្រាក់ចំណេញ ៩០%

សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យធំៗចំនួន ៥ ពីផលប៉ះពាល់នៃការដំឡើងពន្ធគយ ៣៦% របស់អាម៉េរិក

ការពន្យារពេលនៃការចរចារពាណិជ្ជកម្មជាមួយនឹងអាម៉េរិកនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យធំៗរបស់សេដ្ឋកិច្ចថៃ ខណៈដែលមហាអំណាចមួយនេះដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសថៃដល់ទៅ ៣៦% ខ្ពស់ជាងដៃគូប្រកួតប្រជែងសំខាន់ៗដូចជាវៀតណាម កូរ៉េខាងត្បូង និងជប៉ុន

ការគំរាមកំហែងដំឡើងពន្ធរបស់​ Donald Trump នឹងធ្វើឲ្យសេដ្ឋកិច្ចសហភាពអឺរ៉ុបកាន់តែធ្លាក់ចុះ

កាលពីថ្ងៃអាទិត្យ មន្ត្រីសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ដោយសម្រេចចិត្តផ្អាកដាក់វិធានការតបតណាមួយ ហើយបន្តការចរចាជាមួយនឹងក្តីសង្ឃឹមថា អឺរ៉ុប និងអាម៉េរិកអាចឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលពន្ធថ្មីចូលជាធរមាននៅថ្ងៃទី ១ ខែសីហា

IMF ព្រមានថា ការប្រកាសពន្ធថ្មីរបស់អាម៉េរិកកំពុងជំរុញឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់

IMF លើកឡើងថា បរិយាកាសនៅក្នុងពាណិជ្ជកម្មកំពុងមានភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់ ហើយប្រទេសនានាគួរតែបន្តសហការគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា

Donald Trump គ្រោងនឹងដាក់ពន្ធ ៥០% លើការនាំចូលទង់ដែងពីបរទេស

Trump ប្រាប់ពីបំណងចង់ប្រកាសពន្ធ ៥០% លើការនាំចូលទង់ដែងនៅពេលក្រោយ ប៉ុន្តែមិនបាននិយាយថាពេលណាពន្ធនឹងចូលជាធរមាននោះទេ ប៉ុន្តែលេខាធិការពាណិជ្ជកម្ម Howard Lutnick លើកឡើងថា ពន្ធគយទំនងជានឹងត្រូវដាក់នៅចុងខែកក្កដា ឬ ថ្ងៃទី ១ ខែសីហា

សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump រក្សាអត្រាពន្ធ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែលជំរុញឱ្យប្រទេសប្រឈមនឹងភាពតានតឹងសម្រាប់ការចរចាមុនកាលកំណត់ថ្ងៃទី១ ខែសីហាខាងមុខនេះ