Donald Trump យល់ព្រមបន្ទាបពន្ធពី ២៥% មកត្រឹម ១៥% លើការនាំចូលពីកូរ៉េខាងត្បូង

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងបន្ទាបពន្ធពី ២៥% មកនៅត្រឹម ១៥% លើការនាំចូលទំនិញពីកូរ៉េខាងត្បូងបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងត្បូង។

ការដំឡើងពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នារបស់ប្រធានាធិបតីអាម៉េរិក Donald Trump ជិតថ្ងៃផុតកំណត់ថ្ងៃទី ១ ខែសីហា ហើយប្រទេសនានាចាំបាច់ត្រូវប្រញាប់ចរចាជាមួយនឹងអាម៉េរិកដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយមហាអំណាចមួយនេះ ឬពួកគេត្រូវបានវាយប្រហារដោយពន្ធគយខ្ពស់។ ប្រសិនបើកូរ៉េខាងត្បូងមិនបានធ្វើកិច្ចព្រមព្រៀងនោះទេ ការនាំចេញរបស់ពួកគេទៅអាម៉េរិកនឹងត្រូវប្រឈមនឹងការយកពន្ធ ២៥%។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងសេអ៊ូលកាន់តែមានសម្ពាធ បន្ទាប់ពីប្រទេសជប៉ុនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិក និងត្រូវបានបន្ទាបពន្ធមកត្រឹម ១៥%។

យ៉ាងណាមិញ​ Donald Trump បានប្រកាសពីការបន្ទាប់ពន្ធលើការនាំចូលពីកូរ៉េខាងត្បូងពី ២៥% មកត្រឹម ១៥% កាលពីថ្ងៃពុធកន្លងទៅនេះ។ នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទីក្រុងសេអ៊ូលនឹងវិនិយោគទំហំ ៣៥០ ពាន់លានដុល្លារនៅក្នុងទឺកដីអាម៉េរិក ត្រូវបានចាត់ទុកថាជាជោគជ័យមួយសម្រាប់កូរ៉េខាងត្បូងដែលមានអតិរេកពាណិជ្ជកម្មយ៉ាងហោចណាស់ ៥៦ ពាន់លានដុល្លារជាមួយអាម៉េរិកកាលពីឆ្នាំមុន។ លើសពីនេះ អត្រាពន្ធ ១៥% នឹងគ្របដណ្តប់ទាំងរថយន្ត និងគ្រឿងអេឡិចត្រូនិក ដែលជាការនាំចេញសំខាន់ពីររបស់ទីក្រុងសេអ៊ូលទៅកាន់អាម៉េរិក ប៉ុន្តែដែកថែប និងអាលុយមីញ៉ូម នឹងត្រូវយកពន្ធ ៥០% ស្របតាមអត្រាពិភពលោកជាទូទៅដែល Trump បានកំណត់។

ទោះជាយ៉ាងណាក្តី មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូងលោក Lee Jae Myung បង្ហាញពីភាពរីករាយចំពោះកិច្ចព្រមព្រៀងនេះ ដោយសារវានឹងធ្វើឱ្យប្រទេសរបស់លោកមានជំហរស្មើគ្នាជាមួយនឹងប្រទេសដទៃទៀត។ ក្នុងចំណោមទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារនោះ កូរ៉េខាងត្បូងបានសន្យាថានឹងវិនិយោគនៅសហរដ្ឋអាមេរិក ១៥០ ពាន់លានដុល្លារជួយអាម៉េរិកក្នុងការកសាងនាវារួមទាំង នាវាចម្បាំងផងដែរ។ នេះ​ជា​ចំណុច​កណ្តាល​នៃ​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងត្បូង ខណៈដែលវាមានឧស្សាហកម្មផលិតកប៉ាល់ដែលកំពុងរីកចម្រើន និងបានសាងសង់នាវាច្រើនជាងប្រទេសផ្សេងទៀតក្នុងពិភពលោកបន្ទាប់ពីចិន។ តាមរយៈ​ការជួយក្នុងវិស័យ​នេះ ​អាមេរិក​អាច​ដោះស្រាយ​កង្វល់​សន្តិសុខ​របស់ខ្លួនបានមួយផ្នែក ខណៈពេលដែល​កូរ៉េខាងត្បូងក៏បានជំរុញ​ឧស្សាហកម្ម​របស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានៅមានការវិនិយោគជាច្រើនទៀតដូចជាការជួយអាមេរិកផលិតរថយន្ត គ្រឿងអេឡិចត្រូនិក និងអាគុយសម្រាប់ថយន្តអគ្គិសនីជាដើម។

គួរឲ្យបញ្ជាក់ដែរថា កិច្ច​ព្រម​ព្រៀង​នេះ​ក៏​មិន​ប៉ះ​ពាល់​ដល់​សម្ព័ន្ធភាព​យោធា​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​នឹង​អាម៉េរិកនោះទេ ដោយសារនាពេលកន្លងមក Trump ធ្លាប់គំរាមដកទ័ពអាម៉េរិកចេញពីកូរ៉េខាងត្បូង លុះត្រាតែប្រទេសនេះចំណាយប្រាក់បន្ថែមសម្រាប់ការរៀបចំនេះ បន្ទាប់ពី​ទី​ក្រុងវ៉ាស៊ីនតោន​ចំណាយប្រាក់​រាប់​ពាន់​លាន​ដុល្លារ​​ក្នុង​ការ​ជួយ​ការពារ​កូរ៉េ​ខាង​ត្បូង​ពី​កូរ៉េ​ខាង​ជើង។ វាគឺជាការគំរាមកំហែងមួយសម្រាប់ទីក្រុងសេអ៊ូល ហើយអ្នកចរចាតែងតែគិតអំពីដំណោះស្រាយសម្រាប់បញ្ហានេះរួមជាមួយនឹងពន្ធគយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *