អាថ៌កំបាំងនៅពីក្រោយដែលវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ទទួលបានជោគជ័យក្នុងការចរចាពន្ធទាបជាមួយអាម៉េរិក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា​ ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៣ ទទួលបានជោគជ័យក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ហើយវិធីសាស្រ្តរបស់ពួកគេអាចធ្វើជាគំរូសម្រាប់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ានដែលកំពុងព្យាយាមចរចាអត្រាពន្ធទាបជាមួយមហាអំណាចមួយនេះ។

អ្នកវិភាគបានមើលឃើញពីភាពស្រដៀងគ្នាមួយចំនួនដែលឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន យកទៅចរចាជាមួយនឹងអាម៉េរិក គឺការផ្តល់ជូនពន្ធ ០% លើទំនិញនាំចូលពីអាម៉េរិក ការទិញផលិតផលអាម៉េរិកបន្ថែមទៀត និងការសន្ទនាដោយផ្ទាល់ទៅកាន់ប្រធានាធិបតី Donald Trump ។ យ៉ាងណាមិញ អ្នកវិភាគបញ្ជាក់ថា កត្តាទាំងនេះប្រហែលជាមិនអាចអនុវត្តបានចំពោះប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នោះទេ។ អ្នកជំនាញពាណិជ្ជកម្ម និងវិនិយោគ Andry Satrio Nugroho មកពីវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (INDEF) លើកឡើងថា ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតកំពុងចរចាជាមួយទីក្រុងវ៉ាស៊ីនតោន វានៅតែមិនច្បាស់ថា តើកិច្ចព្រមព្រៀងទាំងបីខាងលើដែលបានប្រកាសមកទល់ពេលនេះនឹងល្អបំផុតដែរ ឬទេ?

Andry បាន​និយាយ​ថា​ ៖ គេនៅ​មិន​ទាន់​ដឹងទេ​ថា​ តើពន្ធរបស់​វៀតណាម​ និង​ឥណ្ឌូនេស៊ី​ អាចទាប​ជាង​ប្រទេស​ដទៃ​ទៀត​ដែរ​ ឬ​អត់​ ជាពិសេស​ក្នុង​អាស៊ាន?​ ដោយសារ ថៃ ម៉ាឡេស៊ី ឬប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតអាចមានឱកាសប្រសើរជាងនេះខណៈដែលពួកគេកំពុងស្ថិតក្នុងដំណាក់កាលចរចានៅឡើយ។  លោក Andry និងអ្នកជំនាញផ្សេងទៀតបានលើកទីកចិត្តឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍សិក្សាមើលពីកិច្ចព្រមព្រៀងដែលវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាមួយនឹងអាម៉េរិក ដើម្បីចរចាកិច្ចព្រមព្រៀងអនុគ្រោះផ្ទាល់ខ្លួនរបស់ពួកគេមុនថ្ងៃទី ១ ខែសីហា ដែលជាថ្ងៃកំណត់អនុវត្តពន្ធរបស់ Trump ចូលជាធរមាន។

វៀតណាម គឺជាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ដំបូងគេដែលឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិកជោគជ័យ។ Donald Trump បានបន្ទាបពន្ធពី ៤៦% មកត្រឹម ២០% ខណៈដែលទីក្រុងហាណូយនឹងគិតពន្ធ ០% លើការនាំចូលពីអាម៉េរិក។ ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ អាម៉េរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​នឹងឥណ្ឌូណេស៊ី ដែលជា​ប្រទេស​​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍។ នៅក្នុងកិច្ច​ព្រម​ព្រៀង​នេះ​ អាម៉េរិកបន្ទាប​ពី ៣២% មកត្រឹម ១៩% ​លើ​ទំនិញនាំចូលពី​ឥណ្ឌូណេស៊ី ហើយប្រទេសនេះនឹងបន្ទាបពន្ធមកត្រឹម ០% លើការនាំចូលពីអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ទាំងវៀតណាម និងឥណ្ឌូណេស៊ី សុទ្ធតែយល់ព្រមបើកចំហរទីផ្សារទាំងមូលរបស់ខ្លួនសម្រាប់អាម៉េរិកដោយគ្មានការរឹតបន្តឹងណាមួយឡើយ។ លើសពីនេះ ឥណ្ឌូណេស៊ី គ្រោងនឹងទិញថាមពលពីអាម៉េរិក ១៥ ពាន់លានដុល្លារ, ផលិតផលកសិកម្ម ៤,៥ ពាន់លានដុល្លារ, និងយន្តហោះ Boeing ចំនួន ៥០ គ្រឿង។ ថ្មីៗនេះ ហ្វីលីពីនគឹ​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​ចុងក្រោយ​គេ​ដែល​បានឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក។ Trump យល់ព្រមបន្ទាបពន្ធលើការនាំចូលពីប្រទេសនេះពី ២០% មកត្រឹម ១៩% ហើយហ្វីលីពីននឹងបន្ទាបពន្ធមកត្រឹម ០% លើទំនិញមួយចំនួននាំចូលពីអាម៉េរិក។

ក្រៅពីការយកពន្ធ ០% ទាំងកិច្ចព្រមព្រៀងវៀតណាម និងឥណ្ឌូណេស៊ី មានឃ្លាស្តីពីករណីដឹកជញ្ជូនផងដែរ ពាក់ព័ន្ធនឹងការដែលប្រទេសផ្សេងនាំចេញទំនិញមកកាន់អាម៉េរិកតាមរយៈប្រទេសទាំងពីរនេះ ក្នុងគោលបំណងគេចពីពន្ធ។ ក្នុងករណីរបស់វៀតណាម ទំនិញប្រទេសផ្សេងដែលឆ្លងកាត់វៀតណាមត្រូវប្រឈមមុខនឹងពន្ធ ៤០% ដែលកើនឡើងទ្វេដងនៃអត្រាមូលដ្ឋាន ២០%។ អ្នកវិភាគមើលឃើញថា នេះគឺជាចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ការនាំចេញរបស់ក្រុមហ៊ុនចិន។ Trump ធ្លាប់ចោទប្រកាន់វៀតណាមថា ពួកគេអនុញ្ញាតឲ្យមានការដឹកជញ្ជូនផលិតផលរបស់ចិន ដែលធ្វើឲ្យទីក្រុងប៉េកាំងអាចគេចផុតពីការយកពន្ធខ្ពស់របស់អាម៉េរិក។ ប្រសិនបើមានការដឹកជញ្ជូនទំនិញពីប្រទេសផ្សេងតាមរយៈឥណ្ឌូនេស៊ី នោះពន្ធនឹងត្រូវបានដំឡើងពីអត្រាមូលដ្ឋានដូចនឹងវៀតណាមដែរ។

មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ីសុទ្ធតែបានសន្ទនាដោយផ្ទាល់ជាមួយនឹង​ Donald Trump មុនពេលកិច្ចព្រមព្រៀងនីមួយៗត្រូវបានសម្រេច។

ប្រធានាធិបតីហ្វីលីពី Ferdinand Marcos Jr បានធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ និងបានជួបជាមួយ Trump នៅឯសេតវិមាន ខណៈដែលមេដឹកនាំវៀតណាម និងឥណ្ឌូនេស៊ីនិយាយជាមួយ Trump តាមទូរស័ព្ទ។ Andry យល់ឃើញថា នេះអាចជាគន្លឹះមួយក្នុងការទទួលបានការចរចាជាពិសេសការហៅទូរស័ព្ទ។

ទោះជាយ៉ាងណាក្តី លោក Andry លើកឡើងពីការព្រួយបារម្ភអំពីការឥណ្ឌូណេស៊ីដកការរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែសំខាន់ៗរបស់ខ្លួនទៅកាន់អាម៉េរិក ដោយសារវាអាចជំរុញឱ្យប្រទេសផ្សេងទៀតចង់បានការអនុគ្រោះបែបនេះដូចគ្នា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ឥណ្ឌូនេស៊ីព្យាយាមកែច្នៃរ៉ែឆៅរបស់ខ្លួន ដើម្បីបង្កើតផលិតផលសម្រេចដែលមានតម្លៃថ្លៃក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច។ លើសពីនេះ ឥណ្ឌូនេស៊ីបានឈានដល់កិច្ចព្រមព្រៀងជាមួយអាម៉េរិក ដោយសារខ្លួនប្តេជ្ញាទិញផលិតផលរបស់អាម៉េរិករាប់ពាន់លានដុល្លារ ប៉ុន្តែប្រទេសតូចៗនៅអាស៊ីអាគ្នេយ៍ប្រហែលជាមិនអាចធ្វើបែបនេះបានទេ ដោយសារពួកគេមិនត្រូវការនាំចូលផលិតផលក្នុងបរិមាណច្រើន។ នៅក្នុងករណីហ្វីលីពីនវិញ Trump បន្ទាបពន្ធត្រឹមតែ ១% ប៉ុណ្ណោះ ដោយទម្លាក់ពី ២០% មកត្រឹម ១៩%  ដែលធ្វើឲ្យមានការរិះគន់មួយចំនួនហៅកិច្ចព្រមព្រៀងនេះថា អយុត្តិធម៌។ ជាក់ស្តែង ថៃប្រកាន់ជំហរយ៉ាងមុតមាំថា ខ្លួនមិនអាចបន្ទាបពន្ធមកត្រឹម ០% សម្រាប់ការនាំចូលពីអាម៉េរិកនោះទេ ដោយលើកហេតុថាត្រូវការពារសេដ្ឋកិច្ចក្នុងស្រុក និងកសិកររបស់ខ្លួន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *