ថៃ ប្រកាន់ជំហរយ៉ាងមុតមាំ ដោយមិនព្រមដាក់ពន្ធ ០% លើការនាំចូលពីអាម៉េរិកនោះទេ

បរទេស៖ យោងតាមប្រភពពីសារព័ត៌មានថៃ The Nation បានរាយការណ៍ថា ថៃប្រកាន់គោលជំហររបស់ខ្លួនយ៉ាងមុតមាំ ដោយមិនព្រមដាក់ពន្ធ ០% លើការនាំចូលទំនិញទាំងអស់របស់អាម៉េរិកនោះទេ ដោយលើកឡើងពីហេតុផលត្រូវការពារវិស័យកសិកម្ម និងអាជីវកម្មក្នុងស្រុករបស់ខ្លួន។

ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិកមិនបានសម្រេចមុនថ្ងៃទី ១ ខែសីហានោះទេ ថៃនឹងប្រឈមអត្រាពន្ធ ៣៦% ដែលអាម៉េរិកដាក់លើការនាំចូលរបស់ខ្លួន ដែលជាតួលេខខ្ពស់ជាងដៃគូប្រកួតប្រជែងផ្សេងៗទៀតក្នុងតំបន់។ ថ្មីៗនេះ ក្រុមចរចារបស់ថៃបានចូលរួមក្នុងកិច្ចចរចាជុំទីពីររបស់ខ្លួនជាមួយការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) តាមទូរស័ព្ទកាលពីថ្ងៃទី១៧ ខែកក្កដា។ ក្នុងអំឡុងពេលប្រជុំនោះ ថៃបានដាក់សំណើថ្មី ដោយ​សង្ឃឹម​ថា​លទ្ធផល​ពន្ធ​របស់​ខ្លួន​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិតដូចដៃគូប្រកួត​ប្រជែង​ផ្សេង​ទៀត​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែឥឡូវនេះ ពួកគេកំពុងរង់ចាំការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បង្ហើបថា កិច្ចពិភាក្សាអំពីពន្ធគយជាមួយអាម៉េរិកកំពុងដំណើរការនៅឡើយ ដោយសំណើរបស់ពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយការ​កំណត់​ពេល​នៃ​ការ​ចរចា​លើក​ក្រោយ​នឹង​រង់ចាំការបញ្ជាក់ពី​អាម៉េរិក។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Julapun Amornvivat បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រចរចាដែលមិនផ្លាស់ប្តូររបស់ថៃ ដោយបញ្ជាក់ថា ថៃនឹងមិនទទួលយកសំណើដែលបើកទីផ្សាររបស់ខ្លួនយ៉ាងពេញលេញចំពោះការនាំចូលរបស់អាម៉េរិកទាំងអស់នោះទេ ដោយលើកឡើងពីការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផល​ប៉ះពាល់​សេដ្ឋកិច្ច។ ជាក់ស្តែង វៀតណាម និងឥណ្ឌូណេស៊ី ទទួលបានជោគជ័យក្នុងការចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក ដោយប្រទេសទាំងពីរយល់ព្រមបើកចំហរទីផ្សាររបស់ពួកគេពេញលេញ និងបន្ទាបពន្ធមកត្រឹម ០% សម្រាប់ការនាំចូលពីអាម៉េរិក។

លោក Julapun បានលើកឡើងពីវៀតណាមជាឧទាហរណ៍មួយដែលត្រូវបានបន្ទាបពន្ធមកត្រឹម ២០% លើការនាំចេញរបស់ខ្លួនទៅកាន់អាម៉េរិក ដោយសារពួកគេយល់ព្រមដាក់ពន្ធសូន្យភាគរយលើការនាំចូលពីអាម៉េរិក។ យ៉ាងណាមិញ លោកបានព្រមានថា កិច្ចព្រមព្រៀងបែបនេះទាមទារឱ្យមានសេរីភាវូបនីយកម្មទីផ្សារធំទូលំទូលាយ ដោយសារតាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (MFN) តម្រូវឱ្យប្រទេសមួយពង្រីកសម្បទានរបស់ខ្លួនឲ្យស្រដៀងគ្នាទៅនឹងដៃគូទាំងអស់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

លោក Julapun បានពន្យល់ថា “ទំនិញជាច្រើននៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ថៃគឺស្ថិតនៅក្រោមការរឹតបន្តឹងសម្រាប់ការនាំចូល ដើម្បីការពារអាជីវកម្ម និងកសិករថៃ។ ប្រសិនបើយល់ព្រមដាក់ពន្ធ 0% សម្រាប់ប្រទេសណាមួយ នោះនឹងត្រូវពង្រីកការអនុម័តបែបនេះទៅដៃគូពាណិជ្ជកម្មផ្សេងទៀតដែលប្រទេសថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។ ជាលទ្ធផល វានឹងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មក្នុងស្រុក ជាពិសេសផលិតផលកសិកម្មដែលងាយរងគ្រោះ។ ការ​ចរចា​ពន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​គោល​ការណ៍​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ហើយប្រសិនបើ​ភាគី​តែម្ខាង​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់ កិច្ច​ព្រមព្រៀង​នោះ​មិន​អាច​សម្រេច​បាន​នោះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *