ស្វែងយល់ពីបច្ចេកទេសដាំល្មុត ដែលអាចប្រមូលផលបាន ១០០គីឡូក្រាមក្នុងមួយដើម

ល្មុត ​គឺជា​ផ្លែ​ឈើ​ធម្មជាតិមួយប្រភេទដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ទើបមនុស្សម្នា​​ចូល​ចិត្ត​ទទួលទាន មិនថាជាផ្លែឈើលាងមាត់ ថែមទាំង​​ប្រើប្រាស់​​ក្នុង​ពិធី​មង្គលការ និង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ។ តោះ ! មកដឹងពីបច្ចេកទេសដាំល្មុតដែលអាចចំណេញពេល និងអាចទទួលបានផលច្រើន។

មុននឹងដាំល្មុត កសិករត្រូវស្គាល់ពីពូជល្មុតដែលមានច្រើនប្រភេទ ដូចជា ល្មុតធម្មតា ឬល្មុតណាំងបាយស្រា ផ្លែវាធំល្មម រាងទ្រវែង ចេញផ្លែ ៤-៥ដងក្នុងមួយឆ្នាំ ចំណែកឯល្មុតណាំង ឬ ល្មុតណាំងថ្ម មានផ្លែល្អិតៗ ប៉ុន្តែរឹង និងមានផ្លែ ២-៣ដងក្នុងមួយឆ្នាំ។ ពូជល្មុតចឹកកាយ៉ាំង ឬល្មុតតាខ្មៅ ចេញផ្លែ ៤-៥ដងក្នុងឆ្នាំ មានផ្លែធំៗ តែពុំសូវឆ្ងាញ់ទេ ភាគច្រើនគេប្រើវានៅក្នុងពិធីបុណ្យផ្សេងៗ ហើយល្មុតណាំងប៉ែន ឬល្មុតណាំងខ្សាច់​ ដែលផ្លែមានរាងដូចផ្លែប៉ែន សាច់វាទន់បន្តិច តែមានទំហំធំជាងល្មុតធម្មតាបន្តិច និងចេញផ្លែ ៤-៥ដងក្នុងមួយឆ្នាំ។

សម្រាប់ការរៀបចំដី គេត្រូវភ្ជួរហាលដីទុកចោលចំនួន ១ខែទៅ ១ខែកន្លះសិនដើម្បីឱ្យងាប់សត្វល្អិត និងស្មៅរលួយបានល្អ លុះពេលជិតដាំកូនល្មុត ទើបគេត្រូវភ្ជួរម្ដងទៀត។ ក្នុងការដាំទៀតសោត ត្រូវទាញខ្សែឱ្យត្រង់ដើម្បីដាក់ដាំកូនល្មុតឱ្យបានត្រង់ល្អ និងងាយស្រួលដាំដំណាំផ្សេងទៀតក្រោមដើមល្មុត ដោយទុកចន្លោះពីដើមមួយទៅដើមមួយប្រវែង ៥ម៉ែត្រ កាប់រណ្ដៅទំហំ ៤តឹកបួនជ្រុង ​និងជម្រៅ ៤តឹក កាយយកអាចម៍ដីចេញពាក់កណ្ដាល ហើយជ្រោយដីដែលនៅសល់ក្នុងរណ្ដៅឱ្យម៉ដ្ឋលាយជាមួយអាចម៍គោពុក ដាក់ហាលរណ្ដៅចោល ២-៣ថ្ងៃមុនដាំ។

ចំពោះការដាំកូនល្មុត គេត្រូវយកមែកល្មុតដែលសាកហើយ មកទុកនៅក្បែររណ្ដៅសិន ដោយមុនដាំត្រូវយកមែកល្មុតទៅត្រាំទឹកឱ្យសើមបន្តិច ស្រាយកញ្ចប់ប្លាស្ទិកចេញយឺតៗ ថ្មមៗ និងប្រុងប្រយ័ត្នជានិច្ចកុំឱ្យបែកអាចម៍ដី និងដាច់ឫសល្មុតដែលបណ្ដាលឱ្យវាងាប់។ បន្ទាប់មក ដាក់មែកសាកចូលទៅក្នុងរណ្ដៅថ្មមៗ ដៃម្ខាងទៀត្រូវប្រមូលអាចម៍ដីលុបរណ្ដៅដោយច្របាច់ដីមកលុបបំពេញរណ្ដៅកប់ឫសកម្ពស់ ២ធ្នាប់ដៃ ហើយនៅសល់ប្រហែល ២ធ្នាប់ដៃទៀតទើបអាចម៍ដីស្មើនឹងមាត់រណ្ដៅ។

ក្នុងការដាំល្មុតនេះដែរ អ្នកដាំមិនត្រូវជាន់បង្ហាប់ដីនៅក្នុងរណ្ដៅនោះទេ ហើត្រូវបោះបង្គោល ២-៣ដើមចងភ្ជាប់មែកល្មុតដើម្បីឱ្យវាឈរត្រង់ និងរឹងមាំ ។ ស្រោចទឹកឱ្យសើមល្មម ដោយបរិមាណទឹកស្រោចចាប់ពីតិចៗ រហូតដល់អាយុ៣ឆ្នាំទើបគេអាចស្រោចត្រឹម ២សប្ដាហ៍ម្ដង។ ចំណែកការថែទាំ កូនល្មុតដែលទើបតែដាំហើយមិនត្រូវប៉ះពាល់ ឬបេះត្រួយស្លឹកចេញនោះទេ ត្រូវការពារដង្កូវស៊ីដើមល្មុតដោយការចាប់ឬឆ្កឹះចេញ។

បន្ទាប់ពីដាំប្រមាណ ៣ឆ្នាំឡើងទៅ គេអាចប្រមូលផលបានខ្លះៗ ហើយចាប់ពី ៥ឆ្នាំឡើងទៅ ក្នុងមួយ ១ដើមអាចប្រមូលផលបាន ១០០គីឡូក្រាមក្នុងមួយឆ្នាំ។ ជាធម្មតាផ្លែល្មុតអាចបេះយកមកបន្ទុំបាននៅពេលសំបកផ្លែរលោង ឬគេកោសលើផ្លែវាមានពណ៌លឿងត្នោត។

គួរបញ្ជាក់ដែរថា ល្មុត សម្បូរទៅដោយជាតិកាកសរសៃខ្ពស់ សម្រួលដល់ការបន្ទោរបង់ ហើយត្រូវបានប្រើជាថ្នាំសម្រួល និងព្យាបាលដល់ការទល់លាមក។ វាមានផ្ទុកសារធាតុការពារ និងប្រឆាំងជម្ងឺមហារីកពោះវៀនធំ វីតាមីន A ល្អសម្រាប់ភ្នែក ជំនួយដល់កែវភ្នែករក្សាភាពភ្លឺច្បាស់ និងប្រឆាំង សម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឲ្យខូចខាតដល់ប្រស្រីភ្នែក។ វីតាមីន B ជំនួយដល់កោសិកាធ្វើឱ្យក្មេងជាងវ័យ វីតាមីន C ដើរតួនាទីប្រឆាំងអុកស៊ីតកម្មក្នុងការសំលាប់រ៉ាឌីកាល់សេរី និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារពីជម្ងឺផ្សេង ព្រមទាំងល្អសម្រាប់ស្បែកផងដែរ។ ល្មុតក៏មានផ្ទុកនូវសារជាតិកាល់ស្យូម ដែលជួយធ្វើឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជម្ងឺរលាក់សន្លាក់ឆ្អឹង សម្បូរសារជាតិចិញ្ចឹមដូចជាដែក ផូស្វ័រ និង អាស៊ីដហ្វលែត ដែលជួយជម្រុញដល់ការបង្កើននូវគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំង ផ្ទុកសារធាតុរ៉ែជាច្រើន ដូចជា ម៉ាញេស្យូ ប៉ូតាស្យូ ដែកនឹង សារធាតុរ៉ែផ្សេងជាច្រើន ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារសុខភាពពីជម្ងឺមកយាយី។ ចំពោះអ្នកជួបប្រទះបញ្ហាគេងមិនលក់ អាចទទួលទានផ្លែល្មុត ដើម្បីដោះស្រាយបញ្ហានេះ ព្រោះផ្លែល្មុតផ្ទុកសារធាតុដែលជំនួយឱ្យឆាប់គេងលក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ