ប្រជាជនស្ថិតក្នុងបន្ទាត់ក្រីក្របន្តទទួលបានការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារពិភពលោកបានទទួលស្គាល់ពីវឌ្ឍនភាព និងការអភិវឌ្ឍស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសការងាកចេញពីបន្ទាត់ក្រីក្ររបស់ពលរដ្ឋកម្ពុជាមានរហូតដល់ប្រមាណជិត២លាននាក់។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ប្រជាជនដែលស្ថិតក្នុងបន្ទាត់ក្រីក្រនៅតែបន្តទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ជាមួយនឹងការត្រៀមកញ្ចប់ថវិកាជំនួយរហូតដល់ ៤៦៥លានដុល្លារបន្ថែមទៀត។

ជាការពិតជាក់ស្ដែងមិនអាចប្រកែកបាន ស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិ​កូវីដ១៩កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជាបានបើក​ប្រាក់​ឧបត្ថម្ភ​ដល់ពលរដ្ឋ​ក្រីក្រ​ និង​ងាយរងគ្រោះ​ជាច្រើនជុំរួចមកហើយ ពោលគឺចាប់តាំងពីខែមិថុនា ​ឆ្នាំ២០២៩ ​មកម្ល៉េះ ដែលគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ រាជរដ្ឋាភិបាលបានចំណាយសរុប ៨៥០លានដុល្លារ ហើយនៅឆ្នាំ២០២៣​ខាង​មុខ​នេះ រដ្ឋាភិបាលក៏បាន​ត្រៀម​ថវិកា​ប្រមាណ៤៦៥លាន​ដុល្លារទៀតសម្រាប់ឧបត្ថម្ភគាំពារ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកមូលនិធិ​ជាតិ​ជំនួយ​សង្គម​បានមាន​ប្រសាសន៍​ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា​ គិតចាប់តាំងពីថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ២០២០ រហូតដល់​២៤ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ​នេះ ចំនួន​ទឹកប្រាក់​ដែល​បានបើកជូនគ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​សរុប​ប្រមាណ​៨៥០​លានដុល្លារ​អាមេរិក ​ហើយ​ថវិកា​សម្រាប់គ្រួសាររងគ្រោះ​ដោយទឹកជំនន់​នឹង​ចាប់ផ្ដើម​នៅខែធ្នូ​ ឆ្នាំ២០២២នេះ ដោយបើកជូន​៣ដង គឺខែធ្នូ​ ឆ្នាំ២០២២ ខែមករា ឆ្នាំ២០២៣ និងខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

“តាមពិត​ទៅ​នៅក្នុងជំរឿនដោយក្រសួង​ផែនការ​បាន​កំណ​ត់​រួចទៅហើយ​ថា ​តើ​គ្រួសារ​ណាក្រីក្រ គ្រួសារ​ណាខ្លះងាយរងគ្រោះ ហើយដើម្បីឱ្យមានសុក្រិតភាព ខាង​ក្រសួង​ថ្នាក់ជាតិដែលពាក់ព័ន្ធនឹង​ចុះទៅបង្រៀន​មន្ត្រីមូល​ដ្ឋានពីរបៀប​កំណត់​អត្ត​សញ្ញា​ណ​​​ជនក្រីក្រ និងជនងាយរងគ្រោះ ​រួចហើយ​ឱ្យមន្ត្រី​មូលដ្ឋាន​ជា​អ្នក​ដើរ​ជ្រើសរើស ​និងកំណត់​អត្តសញ្ញាណ​​”

ឯកឧត្តម​ ឈួរ សុបញ្ញា បានបញ្ជាក់ឱ្យដឹងថា ​សម្រាប់ឆ្នាំ២០២៣​ ខាងមុខនេះ អត្តសញ្ញាណ​នៃ​ជន​ងាយរងគ្រោះនឹងអាច​កើនឡើង​ដោយសារតែ​ចុង​ឆ្នាំនេះ យើង​បានជួបប្រទះ​នឹង​គ្រោះធម្មជាតិ​ ទឹកជំនន់ ​ដូច្នេះហើយ​ ចំនួនគ្រួសារ​ដែល​នឹង​ទទួល​បាន​ការ​ឧ​បត្ថ​ម្ភ​ គាំពារពីរាជរដ្ឋាភិបាល​នឹង​មានការកើនឡើង​ដូចគ្នាផងដែរ។

ឯកឧត្តម​ មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះថា​ ​ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានរៀបចំដើម្បី​ឆ្លើយបតទៅនឹងអាទិភាពជា​ក់​ស្តែង​​តា​ម​ក​ម្មវិ​ធី​ និ​ងគ​ម្រោ​​ង​​​សំខាន់ៗមួយចំនួនទៀត ​គឺកា​រ​ប​ន្ត​​អន្ត​​រាគមន៍​រប​ស់​រ​ដ្ឋ​ក្នុ​ង​កា​រ​ទប់​​​ទល់នឹង​ផ​ល​ប៉ះ​ពា​​ល់​ដោ​យ​ជំ​ងឺកូ​វីដ-១៩ ផលប៉ះពាល់​ពី​សម្ពាធអតិផរណា ដែលមានទឹកប្រាក់ប្រមាណ ៤៦៥លានដុល្លារ ដោយក្នុ​ង​នោះ​ក​ម្ម​វិ​ធីវិ​ធី​ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងកញ្ចប់ឧបត្ថម្ភគ្រួសារចំ​នួ​ប្រ​មា​ណ​៤​០​០​លា​ន​ដុ​ល្លារ​ ​​និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ មួយគ្រាជូនគ្រួសារដែលងាយរងហានិភ័យចំនួនប្រមាន ៦៥លា​នដុ​​ល្លា​រ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ